ការពិត! ដោយសារមូលហេតុទាំង ៣ នេះ ទើបមនុស្សឯករាជ្យ ពួកគាត់មិនចូលចិត្តមានស្នេហា
Connect with us

គ្រួសារ & ស្នេហា

ការពិត! ដោយសារមូលហេតុទាំង ៣ នេះ ទើបមនុស្សឯករាជ្យ ពួកគាត់មិនចូលចិត្តមានស្នេហា

១.ស្រលាញ់សេរីភាព និង ស្អប់សម្ពាធ : មនុស្សប្រភេទនេះចូលចិត្តធ្វើអ្វីដែលខ្លួនពេញចិត្តនឹងធ្វើ ហើយស្អប់បំផុតការបង្គាប់បញ្ជា ឬ ការត្រួតត្រាពីអ្នកដទៃ បើអ្នកកាន់តែរឹតត្បិតខ្លាំងគេកាន់តែរកផ្លូវឃ្លាតឆ្ងាយពីអ្នក ការងាររបស់គេអាចជោគជ័យបានគឺអាស្រ័យទៅលើ ការធ្វើចិត្តឱ្យស្ងប់ដោយខ្លួនឯងក្នុងការបំពេញកិច្ចការនោះ និង មិនមានការរំខានពីមជ្ឈដ្ឋានជុំវិញខ្លួនគេ។

២.រាប់អានមនុស្សដែលមានចិត្តគំនិត និង អត្តចរឹតស្រដៀងគេតែប៉ុណ្ណោះ : ជាការពិតមនុស្សឯករាជ្យអោយតម្លៃខ្លាំងចំពោះមិត្តភាព មុននឹងគេសម្រេចចិត្តជ្រើសរើសនរណាម្នាក់ធ្វើជាមិត្តជិតស្និទ្ធ ឬ ជាដៃគូជីវិត ទាមទារឱ្យគេប្រើរយៈពេលយូរក្នុងការសង្កេត និង កត់សម្គាល់នូវទង្វើ រួមទាំងអាកប្បកិរិយារបស់បុគ្គលនោះឱ្យបានច្បាស់លាស់ បើមាននិស្ស័យស្រដៀងគ្នានោះគេនឹងទទួលយកដោយមិនរុញរា តែបើមានទំនោរខុសគ្នាខ្លាំងគេនឹងសម្រេចចិត្តរស់នៅម្នាក់ឯង ដោយមិនសោកស្តាយ។

៣.តែងតែផ្លាស់ប្តូរ និង ស្វែងរកអ្វីដែលថ្មីហើយប្លែក : មិនថាមុខជំនាញ ឬ តួនាទីការងារ ពួកគេតែងតែចង់ផ្លាស់ប្តូរ និង អភិវឌ្ឍទៅមុខជានិច្ច ហេតុនេះហើយទើបគេត្រូវស្វះស្វែងរៀនសូត្របន្ថែម ដោយមិនមានពេលច្រើនក្នុងការគិតទៅលើរឿងមនោសញ្ចេតនាដូចមនុស្សទូទៅ៕

ប្រភព៖ www.sadlife.me 

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK