តើអ្នកដឹងទេ? នៅអឺរ៉ុបមនុស្សម្នាក់ត្រូវថយអាយុអស់ ២ឆ្នាំ ដោយសារបញ្ហាបំពុលបរិយាកាស
Connect with us

ថ្មីៗ

តើអ្នកដឹងទេ? នៅអឺរ៉ុបមនុស្សម្នាក់ត្រូវថយអាយុអស់ ២ឆ្នាំ ដោយសារបញ្ហាបំពុលបរិយាកាស

ថ្វីបើ​មាន​សេដ្ឋកិច្ច​រីកចម្រើន​ក៏ដោយ ប្រទេស​អឺរ៉ុប​នៅ​រងគ្រោះ​ខ្លាំង​ដោយសារ​ការបំពុល​បរិយាកាស​។ អ្វីដែល​សំខាន់​ប្រជាជន​ម្នាក់​ខាត​អាយុ​អស់ពី​ឆ្នាំ​ឯណោះ​ដោយសារ​បញ្ហា​បំពុល​ខ្យល់អាកាស​។

​របាយការណ៍​មួយ​ដែល​បាន​ចុះផ្សាយ​នៅលើ​ទស្សនា​វ​ដ្តី European Heart Journal កាលពី​ខែមីនា​បាន​បង្ហាញថា ជា​មធ្យម​មនុស្សម្នា​ក់នៅ​អឺរ៉ុប   ថយ​អាយុ​អស់ពីរ​ឆ្នាំ  ដោយសារ​ផលប៉ះពាល់​ផ្នែក​សុខភាព​ផ្លូវដង្ហើម​បង្កឡើង​ពី​ការបំពុល​បរិយាកាស​។​

​ផ្អែកលើ​ទិន្នន័យ​នៅក្នុង​របាយការណ៍​នោះ ប្រជាជន​អឺរ៉ុប​ប្រមាណ​៨ សែន​នាក់ ក្នុងចំណោម ៥​លាន​នាក់ បាន​ស្លាប់​មុន​អាយុ ដែល​ការស្លាប់​នេះ​មាន​ជាប់ទាក់ទង​ជាមួយនឹង​ការ បំពុលបរិយាកាស​។ ភាគច្រើន​នៃ​ការស្លាប់​ទាំងនោះ ចន្លោះ​ពី​៤០-៨០% គឺ​ដោយសារ​ផល​ប៉ះ ពាល់​នៃ​ខ្យល់​កខ្វក់ ហើយ​មិនមាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ប្រដាប់​ដង្ហើម​ទេ ពោលគឺ​គ្រប់​សរីរាង្គ   របស់​ប្រដាប់​ដង្ហើម​នៅ​ល្អ​ដូច​ធម្មតា​។ ក៏ប៉ុន្តែ​ការបំពុល​បាន​បង្កឱ្យមាន​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ ឈាម​ខួរក្បាល ដែល​បណ្តាលមកពី​កម្រិតជាតិពុល​ខ្ពស់​នៅក្នុង​ចរន្តឈាម​។​

​បន្ថែម​ពីនេះ ការ​ស្រូបយក​ខ្យល់​អាកា​ល​ពុល​រ៉ាំរ៉ៃ​ធ្វើឱ្យ​កម្រិត​ភាគល្អិត​តូចៗ​នៅក្នុង​ខ្យល់​ដង្ហើម​និង ចរន្តឈាម​កើនឡើង​។ ការណ៍​នេះ​ធ្វើឱ្យ​សរសៃឈាម​ដំណើរ​ការមិន​ប្រក្រតី ដែល​អាច​បណ្តាលឱ្យ យើង​កើត​ជម្ងឺ​គាំងបេះដូង ជំងឺលើសឈាម​(​សម្ពាធ​ឈាម​កើន​ខ្ពស់​) និង​ជំងឺ​ដាច់​សរសៃ​ខួរក្បាល ជាដើម​។

ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា​ការបំពុល​បរិយាកាស​ដែល​បណ្តាលមកពី​ចំហេះ​ឥន្ធនៈផូស៊ីល អាច​កាត់បន្ថយ​បាន​ដោយ​ការផ្លាស់ប្តូរ​ទៅប្រើ​ប្រភព​ថាមពល​ដែល​អាច​កើតឡើង​វិញ​បាន​ដូចជា​ខ្យល់ ពន្លឺព្រះអាទិត្យ ទឹក និង​ជីវម៉ាស​។ ការជំនួស​នេះ នឹង​កាត់បន្ថយ​ការធ្លាក់ចុះ​នៃ​អត្រា​សង្ឃឹម​រស់​ពី កំណើត​ដែល​បណ្តាលមកពី​កង្វក់​បរិយាកាស ប្រកបដោយ​ចីរភាព​៕

ប្រភព៖ thmeythmey.com

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ22 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK