ទង្វើដ៏ល្អប្រពៃ! នៅពេលមានការរៀបចំផ្លាកពិធីបុណ្យ «វិសាខបូជា» នាឱកាសជិតចូលមកដល់បែបនេះ
Connect with us

ថ្មីៗ

ទង្វើដ៏ល្អប្រពៃ! នៅពេលមានការរៀបចំផ្លាកពិធីបុណ្យ «វិសាខបូជា» នាឱកាសជិតចូលមកដល់បែបនេះ

បុណ្យ​វិសាខ​បូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា រាប់​ថា​ជា​ពុទ្ធានុស្សរណកិច្ច​ដ៏ សំខាន់​សម្រាប់ រំលឹក​ដល់​ព្រះពុទ្ធ​សមណគោត្តមបរមគ្រូ នា​ថ្ងៃ​ពេញ​បូណ៌មី ‹‹ គឺ​ថ្ងៃ​១៥​កើត ›› ខែ ពិសាខ ដែល​ពុទ្ធសាសនិក​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​ប្រកប​ដោយ​ជំនឿ​ថា​ជា មហាកុសល ដ៏​ប្រសើរ។ 

ការ​ដែល​ប្រារព្ធ​ពិធី​បូជា​នាថ្ងៃ ១៥ កើត​ខែ​វិសាខ​នេះ អាស្រ័យ​ដោយ​លោក​អ្នក​ប្រាជ្ញ​ខាង ព្រះ​ពុទ្ធសាសនា បាន​កំណត់ ទុក​ក្នុង​គម្ពី​របឋមសម្ពោធិ​ថា ជា​មហាមង្គល​អភិលក្ខិត​កាល គឺ​ជា​ថ្ងៃ មហា​មង្គល ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះសម្ពុទ្ធបរមគ្រូ៖

១-​ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា
២-​ទ្រង់​ត្រាស់​ដឹង​អនុត្តរសម្មាសម្ពោធិញ្ញាណ
៣-​ទ្រង់​រំលត់​ខ័ន្ធ​ចូល​កាន់​ព្រះនិព្វាន

សម្តេច​ព្រះបរមសាស្រ្តាចារ្យ​របស់​យើង​ទ្រង់​ប្រសូត ត្រាស់​ដឹង និង​ទ្រង់បរិនិព្វាន​សុទ្ធ​តែ​ក្នុង ថ្ងៃ​ពេញបូណ៌មីខែ​វិសាខ​ទាំង​អស់​ប្លែក​គ្នា​តែ​ឆ្នាំ​ប៉ុណ្ណោះ។ ព្រោះ​ហេតុ​នោះ​ហើយ​បាន​ជា​អ្នកប្រាជ្ញ ចង​ក្រងជា គាថា​ទុក​ដូច្នេះ​ថា អាសាឡ្ហបុណ្ណមោក្កន្តោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិព្វុតោ។

សេចក្តី​ថា ព្រះ​ពុទ្ធទ្រង់​យាង​ចុះកាន់​គភ៌​នៃ​ព្រះវរមាតា ក្នុង​ថ្ងៃ​ពេញបូណ៌មី ខែ​អាសាធ ទ្រង់​ប្រសូតិ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​វិសាខ បាន​ត្រាស់​ជា​ព្រះពុទ្ធ ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​វិសាខ និង ទ្រង់​ចូល​បរិនិព្វាន​ក៏ ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​វិសាខ (​ផ្សេង​តែ​ឆ្នាំ) ។

ព្រះអង្គ​ទ្រង់​ប្រសូតិ​នៅ ថ្ងៃ​សុក្រ ពេញ​បូណ៌មី ខែ​វិសាខ ឆ្នាំ​ច វេលា​ជិត​ថ្ងៃ​ត្រង់ មុន ពុទ្ធសករាជ ៨០​ឆ្នាំ ។ នៅ​ឧទ្យានលុម្ពិនី ព្រៃ​សាលព្រឹក្ស ចន្លោះ​នគរ​ទាំង​ពីរ គឺ​កបិលពស្តុ និង ទេវ​ទហៈ។ ឧទ្យាន​លុម្ពិនី សព្វ​ថ្ងៃ​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​នេប៉ាល់ មាន​ចម្ងាយ​២៧គ.ម. ពី​ព្រំដែន នៃ​ប្រទេស​ឥណ្ឌា ។ ព្រះ​អង្គ​ទ្រង់​ត្រាស់​ដឹង នៅ​ថ្ងៃ​ពុធ ពេញ​បូណ៌មី ខែ​វិសាខ ឆ្នាំ​រកា​វេលា ជិត​ភ្លឺ មុន​ពុទ្ធសករាជ​៤៥​ឆ្នាំ ក្នុង​ព្រះជន្ម​៣៥​ឆ្នាំ។ ទី​ស្ថាន​ដែល​ព្រះអង្គ​បាន ត្រាស់​ដឹង​ជា​សព្វញ្ញូពុទ្ធ ហៅ​ថា​ពុទ្ធគយា​ស្ថិត​នៅ​ក្នុង រដ្ឋ​ពីហា ( Bihar ) ប្រទេស​ឥណ្ឌា។ ព្រះអង្គ​ទ្រង់​បរិនិព្វាន ក្នុង​ថ្ងៃ​អង្គារ ពេញ​បូណ៌​មី ខែ​វិសាខ ឆ្នាំ​ម្សាញ់ វេលា​ជិត​បែក​បច្ចូសម័យ មុន​ពុទ្ធសករាជ ១ថ្ងៃ​ក្នុង ព្រះជន្ម ៨០​ឆ្នាំ គត់ ចន្លោះ​សាល​ព្រឹក្ស​ទាំង​គូ ក្នុង​ក្រុងកុសិនារា ។ សព្វ​ថ្ងៃ​នេះ ទី​ក្រុង កុសិនារា ត្រូវ​បាន​គេ​ហៅ​ថា ក្រុង​កុសិនាហ្គារ៍ (កុសិនគរ) ឬ​ហៅថា​ក្រុង​កាស្យា ស្ថិត​នៅ​ក្នុង​រដ្ឋឧត្តរ​ប្រទេស របស់​ឥណ្ឌា ។

តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ពុទ្ធបរិស័ទ ទាំង​បព្វជិត ទាំង​គ្រហស្ថ ត្រូវ​ដើរដង្ហែរ​ប្រទក្សិណ ៣​ជុំ​សិន​មុន​នឹង​ចូល​ព្រះ​វិហារ ហើយ​គេ​យក​ទេយ្យ​វត្ថុ​រៀប​ចំដាក់​នៅ​មុខ​ពុទ្ធរូប រួច​អុជ​ទៀន​ធូប​បូជា ផ្កាភ្ញី​ផ្សេង​ៗ។ គេ​នាំ​គ្នា​នមស្ការ​ព្រះ​រតនត្រ័យ សមាទាន​សីល សា្តប់​ពុទ្ធ​មន្ត ស្តាប់​ធម៌ទេសនា អំពី ពុទ្ធប្បវត្តិ​តាំង​ពី​ដើម​រហូត​ដល់​ចប់ ព្រះសង្ឃ និង​ឧបាសក ឧបាសិកា សូត្រ​ធម៌​បទ​ផ្សេង​ៗ​ដូច​ជា នមោ ៨បទ ឋាន​ធំ ៨​កន្លែង​ជា​ដើម នៅ​យប់​នោះ​គេ​ធ្វើ​រហូត​ទល់​ភ្លឺ តាម​លទ្ធភាព​វត្ត​នីមួយ​ៗ ដើម្បី ឲ​មាន​បសាទសទ្ធា ចំពោះ​ព្រះរតនត្រ័យ​កាន់​តែ​ខ្លាំងក្លា​ឡើង។

ព្រះពុទ្ធសាសនា​ បានមានតួនាទីយ៉ាងសំខាន់ក្នុង​ការចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ដោយមានព្រះសង្ឃ​ជាច្រើន​អង្គ បានចុះ​អប់រំ​ផ្ទាល់​នៅ​តាម​សហគមន៍​ តំបន់​នានា និង​បាន​ទេសនា​ អប់រំ​ធម៌​វិន័យ និង​សីលធម៌​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ​តាម​រយៈ​ដូច​ជា បណ្ដាញ​សង្គម​ហ្វេសប៊ុក​ វិទ្យុ និងទូរទស្សន៍ ជាដើម​ ។

ដោយឡែក​ ចំពោះ​អ្នក​ដែល​បដិបត្តិ​តាម​ធម៌​វិន័យ​របស់​ព្រះសម្មាសម្ពុទ្ធ​ភាគ​ច្រើន គឺ​មាន​តែ​មនុស្ស​ចាស់ ដែល​ជា​អ្នក​កាន់​សីលតែ​ប៉ុណ្ណោះ​ ចំណែក​ឯ​ក្មេងៗសម័យនេះវិញ​ មិនសូវមានអ្នក​បដិបត្តិ​តាមនោះទេ​ ក៏ព្រោះតែសង្គម​កាន់​តែ​មានការ​វិវត្តន៍​ទៅមុខ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​គេ​មាន​ការ​ព្រួយបារម្ភ​ជាខ្លាំង​ ​ទៅ​លើ​ក្រុម​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

យ៉ាង​ណាមិញ​ អ្វីដែល​គួរឲ្យ​ចាប់អារម្មណ៍​ និងមានការ​កោតសរសើរពី​មជ្ឈដ្ឋាន​មហាជន​ទូទៅ​នោះ​ ដោយថ្មីៗនេះ​ គេសង្កេតឃើញថា​ មាន​ផ្ទាំង​ប៉ាណូ​ រូបព្រះពុទ្ធមួយចំនួន​ បានដាក់នៅតាមដងផ្លូវតាម​បណ្តាលខេត្ត​នានា​ យ៉ាង​ស្រស់​ស្អាត​ ដេីម្បីចូលរួម​ពិធី​បុណ្យ​វិសាខបូជា​ ដែលនឹងចូលមកដល់នៅថ្ងៃទី​១៨​ ខាងមុខនេះ​៕

ប្រភព៖ thmey-sharing.com

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ22 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK