គ្រោះថ្នាក់ណាស់! ទម្លាប់អាក្រក់ទាំង ៨ នេះអាចបំផ្លាញក្រលៀនអ្នកដោយមិនដឹងខ្លួន
Connect with us

សុខភាព & សម្រស់

គ្រោះថ្នាក់ណាស់! ទម្លាប់អាក្រក់ទាំង ៨ នេះអាចបំផ្លាញក្រលៀនអ្នកដោយមិនដឹងខ្លួន

ក្រលៀនរបស់យើងមានរាងដូចជាសរីរាង្គគ្រាប់សណ្តែក​​​​​​ស្ថិតនៅបញ្រ្ចាស់ នឹង សាច់ដុំខ្នង ផែ្នកខាងលើ នៃសរីរាង្គពោះ ។ ផែ្នកនីមួយៗស្ថិតនៅម្ខាងៗនៃ ឆ្អឹងខ្នង ។

ក្រលៀនជាសរីរាង្គមានសារៈសំខាន់ណាស់​ ដែលមានតួនាទីចំរស់ជាតិ ពុល និង ទឹកលើសកំរិតពីសារពាង្គកាយរបស់យើង ។ មានមនុស្សជាច្រើន ដែលមិនយកចិត្តទុកដាក់ពីការថែរក្សាក្រលៀន ។ ប្រសិនបើយើងមិនថែរក្សា វា ពីឥឡូវនោះ ទេ ។ ប្រាកដណាស់ យើង នឹង មានការសោកស្តាយក្នុងពេលឆាប់ៗ។ ដូចនេះ យើងនឹងបង្ហាញអ្នកអំពី ទំលាប់សាមញ្ញធម្មតាប្រចាំថ្ងៃ ដែលបំផ្លាញក្រលៀនរបស់អ្នក ។

ខាងក្រោមនេះគឺជាទម្លាប់​អាក្រក់​ទាំង ៨ ដែល​មនុស្ស​ភាគ​ច្រើន​តែង​តែ​ធ្វើ​ជា​ប្រចាំ ហើយ​វា​កំពុង​តែ​បំផ្លាញ​តម្រង​នោម​របស់​អ្នក​ទាំង​អស់​គ្នា​ដោយ​មិន​ដឹង​ ខ្លួន​ឡើយ៖

– ទំលាប់ទី១៖ ការទទួលទានទឹកមិនគ្រប់គ្រាន់

ប្រសិនបើអ្នកទទួលទានទឹកមិនគ្រប់គ្រាន់ទេ វានឹងធ្វើឱ្យក្រលៀនរបស់អ្នកមាន ហានិភ័យគ្រោះថ្នាក់ ពីព្រោះតួនាទីចំបងរបស់ក្រលៀន គឺបង្ហូរកាកសំណល់ រំលាយអាហារចេញ ពីរាងកាយ និង ធ្វើឱ្យមានតុល្យភាពនៃការបងើ្កតគ្រាប់ ឈាមក្រហមក្នុងរាងកាយរបស់យើង ។ នៅពេលអ្នកទទួលទានទឹកមិនគ្រប់ គ្រាន់សំរាប់ដំនើរការនេះទេ វានឹងនាំឱ្យមានការប្រមូលផ្តុំជាតិពុល ជាច្រើន ក្នុង រាងកាយ ។

– ទំលាប់ទី 2៖ ពន្យារពេលបត់ជើងតូច

ការបត់ជើងបានទៀងពេលត្រឹមត្រូវ គឺជាការថែរក្សាសុខភាពក្រលៀន យ៉ាង មានប្រសិទ្ធិភាព ។ នៅពេលដែលយើងទប់នោមវា នឹង បង្កើតបញ្ហាជាច្រើន ដូច ជា បងើ្កនចំនួនសម្ពាធទឹកនោមក្នុងក្រលៀន នាំឱ្យមានគ្រោះថ្នាក់ដល់ក្រលៀន និង ខូចតំរង់នោម ។

– ទំលាប់ទី 3៖ ការបរិភោគ(ប្រើប្រាស់)អំបិល ច្រើន(>៥ក្រាម)

អំបិលមានផ្ទុកនៅសារធាតុសូដ្យូម ច្រើន ហើយភាគច្រើននៃកំរិតសូដ្យូម ដែលយើងទទួលទាន ត្រូវបានបញេ្ចញមកក្រៅ ដែលបង្កគ្រោះថ្នាក់ដល់ ក្រលៀន នៅពេលប្រើប្រាស់អំបិលលើសកំរិត ។​

– ទំលាប់ទី 4៖ ការប្រើប្រាស់ជាតិអាល់កុល(គ្រឿងស្រវឹង)ច្រើន (>10 ក្រាម)

ជាតិអាល់កុល ជាជាតិពុលប៉ះពាល់ខ្លាំង ដល់ក្រលៀន និង ថ្លើម ។ ការប្រើ ប្រាស់ ជាតិអាល់កុលក្នុងកំរិតខ្ពស់ បង្កឲកើតមានអាសីុតអុយរិចក្នុងកោសិកា ញៀផ្រូនក្រលៀន ។

– ទំលាប់ទី 5៖ ការបរិភោគអាហារមានជាតិប្រូតេអីនខ្ពស់ (ទំ ងន់១កីឡូក្រាម ត្រូវការ 0,8 ក្រាម ប្រូតេអីន)

តាមធម្មតា ការបរិភោគអាហារសំបូរជាតិប្រូតេអីនច្រើន (ត្រី , សាច់ , ទឹកដោះ គោ ,​ ប្រូម៉ាត,,,) គឺធ្វើឲរាងកាយមានសុខភាពមាំមួនល្អ បន្តែ សូមកុំបរិភោគលើ ស កំរិត ។ ជាតិប្រូតេអីនច្រើន បង្កើនការផ្ទុកប្រតិកម្មគីមីរំលាយអាហារ ហើយអាចបំផ្លាក្រលៀនក្នុងរយៈពេលយូរ ។

– ទំលាប់ទី ៦៖ ការប្រើប្រាស់ជាតិកាហ្វេអីនលើសកំរិត

សារធាតុកាហ្វេអីន មានផ្ទុកច្រើននៅក្នុងសូកូឡា , ភេសជ្ជៈ ដូចជា កាហេ្វ , ភេសជ្ជៈប៉ូវកំលំាង,,,អាចបង្កឲមានលើសសំពាធឈាម ក៏ជាហេតុនាំឲមាន ភាព គ្រោះថ្នាក់ដល់ក្រលៀនផងដែរ ។

– ទំលាប់ទី ៧៖ ការជក់បារី

ការជក់បារី បង្កើនការលើសសំពាធឈាម និង ជំងឺបេះដូង ។លើសពីនេះទៅទៀត​ គឺបន្ថយនូវលំហូរនៃឈាម និង ធ្វើឲសរសៃឈាមរួមតូច នៅក្នុងក្រលៀន ។ វាបង្កឲខូចតួនាទីរបស់ក្រលៀនយ៉ាងឆាប់រហស់ ហើយអាច នឹងកើតជំងឺផ្សេងៗ ។

– ទំលាប់ទី ៨៖ ការទទួលទានថ្នាំបំបាត់ការឈឺចាប់ជាប្រចាំ

ការទទួលទានថ្នាំបំបាត់ការឈឺចាប់សំរាប់ការឈឺចាប់ តិចតួច វាមិនល្អឡើយ សំរាប់ក្រលៀន ។​អ្នកជំនាញ វេជ្ជសាស្រ្តព្រមានថាការទទួលទានថ្នាំគ្រាប់បំ បាត់ ការ ឈឺចាប់ ជាប្រចាំ នឹងធ្វើឲចុះឈាម និង ធ្វើឲតួនាទីរបស់ក្រលៀនចុះ ខ្សោយ ៕

ប្រភព៖ pressnews.today

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK