«ក្រុមយុវជនសំរាម» សំណូមពរបងប្អូនឲ្យមានការគាំទ្រថវិកាម្នាក់ត្រឹម ១ ដុល្លារប៉ុណ្នោះ ដើម្បីតាមទីសាធារណៈគ្មានសំរាម
Connect with us

ថ្មីៗ

«ក្រុមយុវជនសំរាម» សំណូមពរបងប្អូនឲ្យមានការគាំទ្រថវិកាម្នាក់ត្រឹម ១ ដុល្លារប៉ុណ្នោះ ដើម្បីតាមទីសាធារណៈគ្មានសំរាម

ក្រុមយុវជនសំរាម បានធ្វើជាគំរូល្អចំពោះសង្គមដោយបាននាំគ្នាប្រមូលសម្រាមចេញពីប្រឡាយលូទឹកស្អុយ ក្នុងតំបន់បឹងត្របែក។

ដោយសកម្មភាពនេះគឺត្រូវបានធ្វើឡើងអស់រយៈពេលច្រើនមកហើយ តែដោយការខ្វះភាពយល់ដឹងនៃការវេចខ្ចប់សម្រាម និងមានបងប្អូនមួយចំនួនបានបោះសម្រាមចូលផងនោះ ប្រឡាយលូស្អាតមិនបានប៉ុន្មានថ្ងៃផងនៅទីតាំងនោះក៏ប្រមូលផ្តុំសុទ្ធតែសម្រាមឡើងវិញ។ ដោយមានឆន្ទះចង់ឲ្យទីក្រុងស្អាត យុវជនទាំងនេះមិនចុះញ៉មឡើយពោលគឺនៅតែបន្តធ្វើនូវសកម្មភាពប្រមូលសម្រាមពីប្រឡាយលូ។

ជាក់ស្តែងណាស់យុវជនមួយក្រុមនេះក៏មានគម្រោងសម្រាប់ឆ្នាំ២០១៩ ទាក់ទងនឹងការផ្សព្វផ្សាយ និងសម្អាតនៅតាមសាធារណៈឲ្យបានទូលំទូលាយជាងនេះ ប៉ុន្តែខណៈដែលមានគម្រោងកាន់តែធំ លោក ដារ៉ាវីត ជាអ្នកដឹកនាំក្រុមយុវជនសំរាម ក៏បានសំណូមពរឲ្យមានការជួយគាំទ្រជាថវិកាផងដែរ។ ដោយលោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

“គំរោងឆ្នាំ២០១៩ របស់ក្រុមយុវជនសំរាមដើម្បីកម្ពុជាស្អាត ពួកយើងបានជួលដីដើម្បីស្តុកសំភារៈ និង ការជួបប្រជុំគ្នា ផលិតវីដេអូអប់រំខ្លីអំពីសំរាម បង្កើតកម្មវិធីវែកញែកពីបញ្ហាកេរ្តិ៍ឈ្មោះប្រទេស ប្រមូលសំរាមតាមទីសាធារណៈនានា ធ្វើធុងសំរាមដើម្បីចែកជូនដោយឥតគិតថ្លៃ ចុះពន្យល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងពីការទុកដាក់សំរាម។

ក្រុមយើងនឹងធ្វើវាឱ្យបានធំទូលាយជាងនេះ ប៉ុន្តែខ្ញុំមិនអាចឱ្យយុវជនយើងសុីអត់ សុីឃ្លាន ស្ងាត់ៗបែបនេះតទៅទៀតទេ។ សុំការចូលរួមចំណែកពីបងប្អូនជួយដោះស្រាយសំពាធហិរញ្ញវត្ថុពួកខ្ញុំផង! បងប្អូនដែលចង់ចូលរួមចំណែកជាថវិកាក្តី បាយទឹកនំចំណីក្តី សម្ភារៈក្តី ដើម្បីពង្រឹងស្មារតីយុវជនយើង និង បានធ្វើការងារក្នុងក្តីស្រមៃមួយនេះឱ្យបានជោគជ័យផង! ខ្ញុំដារ៉ាវីត និង ក្រុមសុំពលីធ្វើរឿងនេះសូមអរគុណដល់បងប្អូនជនរួមជាតិទាំងអស់គ្នា។ គណនីធនាគាABA: 000487357 (San Daravit) គណនីធនាគា ACELEDA: 34730053092616 លេខទូរសព្ទ័: 069 21 60 85 (smart) 1$ របស់លោកអ្នកនឹងធ្វើឱ្យកម្ពុជាយើងស្អាត”៕

ប្រភព៖ khmer-press

មតិយោបល់

ពីនេះពីនោះ27 mins ago

សាហាវណាស់! ប្តីដែលលួចទៅការប្រពន្ធថ្មីស្ងាត់ៗ គឺធ្លាប់ប្រើអំពើហិង្សា និងគំរាមអារក សម្លាប់ប្រពន្ធ ហើយថែមទាំងចោទប្រពន្ធថាលួចលុយចំនួន…(មានវីដេអូ)

ពីនេះពីនោះ45 mins ago

រំភើបស្ទើរស្រក់ទឹកភ្នែក! ពេលនេះ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសជូនជាតិហើយ ក្រោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន (មានវីដេអូ)

ពីនេះពីនោះ6 hours ago

ព្រោះតែជំងឺបាក់ទឹកចិត្ត ធ្វើឲ្យកូនខ្មែរដ៏ពូកែមួយរូបមានសតិមិនល្អ និងធ្លាក់ខ្លួនជាអ្នកសុំទាន តែគាត់នៅតែរក្សាទ្រឹស្តីល្អៗ និងនិយាយភាសាបរទេសបានល្អដដែល (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ជួយស៊ែរលើកទឹកចិត្ត និងជូនពរដល់ កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី ដែលត្រូវប្រកួតជាមួយកីឡាការិនីវៀតណាម នៅវេលាម៉ោង…

ថ្មីៗ19 hours ago

ជួយគាំទ្រ! ងាកមកប្រើទុយោបំពង់ឫស្សី ១ដើមត្រឹមតែ១០០រៀល រួមគ្នាកាត់បន្ថយផ្លាស្ទិកដើម្បីបរិស្ថាន

Trending

Copyright © 2019 ANARCHAK