ល្អខ្លាំងណាស់! ក្រុងសៀមរាបជាប់ជាគោលដៅទេសចរណ៍លេខ ១ ក្នុងចំណោមក្រុងទាំង ៩៣ នៅតំបន់អាស៊ីអាគ្នេយ៍
Connect with us

ថ្មីៗ

ល្អខ្លាំងណាស់! ក្រុងសៀមរាបជាប់ជាគោលដៅទេសចរណ៍លេខ ១ ក្នុងចំណោមក្រុងទាំង ៩៣ នៅតំបន់អាស៊ីអាគ្នេយ៍

ក្រ​សួង​ទេសចរណ៍​កម្ពុជា​នៅ​ថ្ងៃនេះ​បាន​ដក​ស្រង់​ការ​ផ្សាយ​របស់​​ស្ថាប័ន​ផ្សព្វ​ផ្សាយ​អន្តរជាតិ​អាល្លឺម៉ង់​មក​ចុះ​ផ្សាយ​បន្តថា​ ស្ថាប័ន​អន្តរជាតិនេះ​បាន​ជ្រើសយក​ក្រុង​សៀម​រាប​ជា​គោល​ដៅ​ទេសចរណ៍លេខ​១ ក្នុងចំណោម​ក្រុង​ទាំង៩៣​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

បើ​តាម​ក្រ​សួង​ទេសចរណ៍​ស្ថាប័ន​នោះ​មាន​ឈ្មោះ​ថា You Discovery បាន​ជ្រើសរើសក្រុង​ចំនួន​៩៣​នៅ​ក្នុង​តំបន់អាស៊ីអាគេ្នយ៍ ហើយបាន​ផ្ដល់ពិន្ទុ​១០​ដល់ទីក្រុង​សៀម​រាប ពោលគឺ​ជាប់​លេខ​១​ខណៈ​ទីក្រុង​បាងកក​ឈរលេខ​២ ​និង​ទីក្រុងសិង្ហបុរី​ឈរលេខ​៣​ ហើយរាជធានីភ្នំពេញ​ឈរនៅ​លំដាប់ទី៤​ មានពិន្ទុ ៩,៧ ​​ជាទីក្រុង​នៃគោល​ដៅទេចរណ៍​សម្រាប់​ឆ្នាំ​២០១៩។​

ក្រៅពីនេះ​ក្រុង​បាត់​ដំបង​ ក៏​ជាប់នៅ​ក្នុង​ចំណោម​គោលដៅ​ទេសចរណ៍​ទាំង​១៥ ផង​ដែរ​ ដោយ​ឈរ​នៅ​លំដាប់​លេខ​១៣​។ក្រ​សួង​បាន​ដក​ស្រង់​មក​ចុះ​ផ្សាយ​បន្តថា​ស្ថាប័ន​ផ្សព្វផ្សាយ​ទេសចរណ៍​ពិភព​លោក​របស់អាល្លឺម៉ង់​ You Discover បាន​បង្ហាញ​ពីសក្តានុពល​នៃខេត្ត​សៀមរាប​ ដែល​មាន ​ប្រាសាទ​បុរាណជា​ច្រើន​ ជា​ពិសេស​គឺប្រាសាទ​អង្គរវត្ត ​ដែលជា​អត្តសញ្ញាណ​ជាតិខ្មែរ ​គួបផ្សំ​នឹង​តំបន់កម្សាន្ត​ជាច្រើន​ទៀត ដែល​បង្កើត​បាន​ជាបរិយាកាស​ដ៏ទាក់​ទាញ​សម្រាប់​ភ្ញៀវទេសចរ​បរទេស៕​​​

អត្ថបទ៖ ទូច សុខា ប្រភព៖ social.sabay

មតិយោបល់

Trending

Copyright © 2019 ANARCHAK