មហិច្ឆតាចិននៅថ្ងៃមុខគឺមិនចង់ជោគជ័យនៅត្រឹម «ភពព្រះចន្ទ» ឡើយ
Connect with us

ថ្មីៗ

មហិច្ឆតាចិននៅថ្ងៃមុខគឺមិនចង់ជោគជ័យនៅត្រឹម «ភពព្រះចន្ទ» ឡើយ

​ បន្ទាប់ពី​ចិន បាន​ទទួល​ជោគជ័យ​ក្នុងការ​ទៅដល់​ភពព្រះចន្ទ​កាលពី​ពេលថ្មីៗ​នេះ ភ្នាក់ងារ​អវកាស​ចិន ក៏បាន​បង្ហាញ​មហិច្ឆតា​ទៅកាន់​ភព​ផ្សេង​ទៀត ដែលនៅឆ្ងាយពីផែនដី​ផងដែរ ក្នុងនោះ​គឺ​ភព​អង្គារ និង​ព្រហស្បតិ៍ (​ភព​ជូពិទ័រ)​ជាដើម។

លោក Ye Peijian អ្នក​ជំនាញ​អវកាស​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​នៃ​យាន​អវកាស​ភព​ព្រះចន្ទ និង​ព្រះចន្ទ ប្រទេស​ចិន បាន​ថ្លែង​ក្នុងវេទិកា​មួយ​កាលពី​សប្តាហ៍មុន​ថា ចិននឹង​បាញ់​បង្ហោះ​យានអវកាស​ Chang’e-5 តាមរយៈ​គ្រាប់​រ៉ុកកែត Long March-5 ដែល​យាននេះ នឹង​ប្រមូល​គំរូ​នានា​ពី​ភព​ព្រចន្ទ មកកាន់​ផែនដី។ បន្ថែម​ពីនេះ ចិន នឹង​មាន​ផែនការ​អនុវត្ត​បេសកកម្ម​ដូចគ្នានេះ ទៅកាន់​ភព​អង្គារ ហើយក៏នឹង​បញ្ជូន​ទៅកាន់​ភព​ជូពិទ័រ ទៅ​ថ្ងៃអនាគត​ផងដែរ។

សូម​រំលឹក​ថា កាលពីខែ​មករា​កន្លងទៅ ចិន​បាន​សម្រេច​ជោគជ័យ​លើក​ដំបូង​ជា​ប្រវត្តិសាស្រ្ត​ ក្នុងការ​ចុះចត​យាន​មួយឈ្មោះ Chang’e-4 នៅ​លើ​ផ្នែកម្ខាង​ទៀត​នៃ​ភពព្រះចន្ទ (តំបន់​ងងឹត​ដែល​មនុស្ស​លើ​ផែនដី​មិនអាច​មើល​ឃើញ និង​ជា​តំបន់​ដែល​មិនទាន់​មាន​ប្រទេស​ណា​បញ្ជូន​យាន​អវកាស​ទៅដល់)។

លោក Sun Zezhou ប្រធាន​ស្ថាបត្យ​កម្ម​សម្រាប់​យាន Chang’e-4 បាន​ឱ្យដឹងថា បេសកកម្ម Chang’e-5 នឹង​ត្រូវបាញ់​បង្ហោះ​នៅត្រឹមចុងឆ្នាំ​២០១៩ ហើយ​ចិន​នឹង​បន្ត​ការ​អភិវឌ្ឍ​ស្រាវជ្រាវសម្រាប់​បេសកកម្ម​បន្ថែម ដោយ​រួមមាន​ទាំង​ការ​រុករកនៅ​តំបន់​ប៉ូល​របស់​ភព​ព្រះចន្ទ ដើម្បី​បើកផ្លូវ​សម្រាប់​សាងសង់​ស្ថានីយ​ស្រាវជ្រាវ១ នៅ​លើភព​នោះ។

លោក​ Sun បន្ត​ថា​ចំពោះ​កម្មវិធី​បញ្ជូន​យាន​ទៅ​ភព​អង្គារ គឺ​កំពុង​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​លោក​រំពឹង​ថា បេសកកម្ម​នេះ នឹង​អាច​បាញ់បង្ហោះ​នៅ​ឆ្នាំក្រោយ។ «យើង​ចង់ចុះចត​លើ​ភព​អង្គារ​ត្រឹមឆ្នាំ​២០២១ ដោយ​សុវត្ថិភាព»៕

ប្រភព៖ kleykley

មតិយោបល់

ពីនេះពីនោះ16 mins ago

សាហាវណាស់! ប្តីដែលលួចទៅការប្រពន្ធថ្មីស្ងាត់ៗ គឺធ្លាប់ប្រើអំពើហិង្សា និងគំរាមអារក សម្លាប់ប្រពន្ធ ហើយថែមទាំងចោទប្រពន្ធថាលួចលុយចំនួន…(មានវីដេអូ)

ពីនេះពីនោះ34 mins ago

រំភើបស្ទើរស្រក់ទឹកភ្នែក! ពេលនេះ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសជូនជាតិហើយ ក្រោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន (មានវីដេអូ)

ពីនេះពីនោះ6 hours ago

ព្រោះតែជំងឺបាក់ទឹកចិត្ត ធ្វើឲ្យកូនខ្មែរដ៏ពូកែមួយរូបមានសតិមិនល្អ និងធ្លាក់ខ្លួនជាអ្នកសុំទាន តែគាត់នៅតែរក្សាទ្រឹស្តីល្អៗ និងនិយាយភាសាបរទេសបានល្អដដែល (មានវីដេអូ)

ពីនេះពីនោះ6 hours ago

ជួយស៊ែរលើកទឹកចិត្ត និងជូនពរដល់ កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី ដែលត្រូវប្រកួតជាមួយកីឡាការិនីវៀតណាម នៅវេលាម៉ោង…

ថ្មីៗ18 hours ago

ជួយគាំទ្រ! ងាកមកប្រើទុយោបំពង់ឫស្សី ១ដើមត្រឹមតែ១០០រៀល រួមគ្នាកាត់បន្ថយផ្លាស្ទិកដើម្បីបរិស្ថាន

Trending

Copyright © 2019 ANARCHAK