១០ ប្រទេសនេះ ត្រូវបានគេវាយតម្លៃថា មិនសូវមានសុវត្ថិភាពឡើយសម្រាប់អ្នកទេសចរណ៍
Connect with us

ទេសចរណ៍

១០ ប្រទេសនេះ ត្រូវបានគេវាយតម្លៃថា មិនសូវមានសុវត្ថិភាពឡើយសម្រាប់អ្នកទេសចរណ៍

ដំណើរ​កម្សាន្ត​គឺជា​រឿង​ល្អ​មួយដែល​ជួយ​បង្កើន​ភាព​រីក​រាយ​ស្រស់​ថា្ល​ក្នុង​ជីវិត។ ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​បង្កើន​ចំណេះ​ដឹង​សង្គម បទ​ពិសោធន៍​ថ្មីៗផងដែរ​។ ​អ្នក​ដែល​តែង​ចំណាយ​ពេលធ្វើ​ដំណើរ​កំសាន្ត​ទៅ​កាន់​ប្រទេស​នានា​ច្រើន​ តែង​មានគំនិត​ច្នៃ​ប្រឌិត​ប្លែក​ៗ មានទំនាក់​ទំនង​ផ្នែក​វប្បធម៌​សម្បូរ​បែប​ជាងអ្នក​ដែល​មិនសូវ​ចេញ​ទៅណា​សោះ ជាង​នេះ​ទៅ​ទៀត​ អ្នកក៏ជាមនុស្ស​ម្នាក់​ដែល​ស្គាល់​ពីទំនៀមទំលាប់​ប្រណៃណី​តាម​បណ្តា​ប្រទេសផ្សេង​ច្រើន​ដែរ។

តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ មិនមែនគ្រប់​ប្រទេស​លើ​ពិភព​​លោក​សុទ្ធ​តែ​អាច​ធ្វើ​ដំណើរ​កម្សាន្តប្រកប​​ដោយ​សុវត្ថិ​ភាពទាំងអស់នោះ​ទេ​ ខាង​ក្រោម​នេះ​ជា​ប្រទេស​ទាំង​ ១០ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​ដែល​គ្រោះ​ថ្នាក់​បំផុត​សម្រាប់ការ​ធ្វើ​​ដំណើរ​កម្សាន្ត​ ដែលលោកអ្នកគួរដឹង៖

១០) ប្រទេស​អ៊ុយ​ក្រែន​

មិនបាច់​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បាន​ជា​ប្រទេស​នេះ​មិនមានសុ​វត្ថិភាព​សម្រាប់​ដំណើ​រ​កម្សាន្ត មូល​ហេតុ​គឺ​មក​ពី​ប្រទេស​នេះកំពុ​ង​មានជម្លោះ​ជា​មួយ​ប្រទេស​រុស្ស៊ី​។

៩) ប្រទេស​អេហ្ស៊ីប

​ទោះ​បីការគំរាមកំហែងនៅអេហ្ស៊ីបកំពុងថយចុះក៏​ពិ​ត​មែន វាក៏​នៅតែមិនមែនជាពេលវេលាដ៏ល្អបំផុតក្នុងការធ្វើដំណលើកម្សាន្តសម្រាប់អ្នកនោះទេ។ មូល​ហេតុ​គឺ​ដោយ​សារ​ក្រុមភេរវកម្ម និងការបះបោរនៅតែមានហើយការគំរាមកំហែងវាយប្រហារគឺនៅមិនឆ្ងាយទេ។

៨) ប្រទេស​ហុង​ឌុយ​រ៉ាស់​

ទោះ​បី​ជា​ប្រទេស​ដ៏​ស្រស់​ស្អាត​មួយ​ក្តី តែ​ប្រហែល​ជា​មិន​មែនជាជម្រើស​ល្អ​ក្នុង​ដំណើរ​កម្សាន្ត​របស់​អ្នក​ទេ ព្រោះ​ប្រទេស​នេះ​នៅមានអត្រា​ឃាត​កម្ម​ខ្ពស់​នៅ​ឡើយ ហើយ​ត្រូវ​បាន​គេស្គាល់​ថាជា​ប្រទេសដែល​ជាប់​រឿង​ក្តីឧក្រិដ្ឋិ​​កម្ម​លំដាប់​ពិភព​លោក​ថែមទៀតផង។

៧) ប្រទេស​កេនយ៉ា

គេ​បាន​សន្មត់​ថា កេនយ៉ា​ជា​សម្បុក​ភេរវករ​ មានការវាយប្រហារជាញឹកញាប់ហើយត្រូវបានគេរាយការណ៍ថាគ្រាប់បែកនិងការបាញ់ប្រហារកើត​ឡើង​ជា​រឿយៗ។

៦) ប្រទេស​អ៊ែល​សាវ៉ាឌ័រ​

អ៊ែល​សាវ៉ាឌ័រ​ជា​ប្រទេស​ដែល​មាន​ទេសភាព ភ្នំ​ស្រស់​ស្អាត​ជា​ច្រើន​ តែ​ក៏ជាជង្រុក​នៃ​តំបន់​ដែល​មាន​អំពើ​ហិង្សា​ដែរ។ មានការចាប់ពង្រត់នៅសួនច្បារជាតិនិងកន្លែងសាធារណៈផ្សេងៗទៀត។ ប្រទេសនេះត្រូវបានរំខានដោយសង្រ្គាមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំ ហើយមិនទាន់​បានជាសះស្បើយយ៉ាងពេញលេញនៅ​ឡើយ​ទេ។

៥) ប្រទេស​កូ​ឡុំ​ប៊ី

ថ្នាំ​ញៀន​កំពុង​យាយីប្រទេសមួយ​នេះ បញ្ហា​ពុក​រលួយ​ផ្នែក​នយោ​បាយ​ អំពើ​ហិង្សា ករណី​ឧក្រិដ្ឋិ​កម្ម​ជាង​ ៤​ ទស្ស​វត្សរ៍​កំពុង​បន្ត​អូសបន្លាយ​។

៤) ប្រទេស​វ៉េ​ណេ​ហ្សូ​អេឡា

គ្មាន​អ្វីគួរ​ឲ្យ​សង្ស័យ​ទេ ការ​ផ្លាស់ប្តូរ​រ​នយោបាយ​ក៏​ដូចជា​បក្ស​កាន់​អំណាច កំពុង​តែជា​បញ្ហា​របស់​ប្រទេស​វ៉េ​ណេហ្សូ​អេឡា​។ វិបត្តិសេដ្ឋកិច្ចកំពុងតែកើនឡើងហើយភាពតានតឹងកំពុងតែកើនឡើងជាមួយ​នឹង​កំណើន​អតិផរណា​ខ្ពស់។   

៣) ប្រទេស​យ៉េ​មែន​

មិនខុស​ពី​បណ្តា​ប្រទេស​ដទៃ​ដែល​បាន​រៀប​រាប់​រួច​មក​នោះ​ទេ យ៉េ​មែន​គឺ​ជា​ជង្រុក​នៃ​ក្រុម​ភេ​រវករជា​កន្លែង​ដែលអសន្តិសុខ​បំផុតលើលោក។

២) ប្រទេស​នី​ហ្សេរីយ៉ា

ក្រុម​ភេរវករ​បាន​បំផ្លិច​បំ​ផ្លាញប្រទេស​នេះ​រាប់​ឆ្នាំមក​ហើយ​។ ការ​វាយ​ប្រហារដោយការ​បំ​ផ្ទុះ​គ្រាប់បែកជា​កត្តា​​ដែលនាំ​ឲ្យ​មាន​ការ​ហាម​ឃាត់សម្រាប់​ដំណើរ​កម្សាន្ត​ក្នុងប្រទេស​មួយ​នេះ។​

១) ប្រទេស​ប៉ាគី​ស្ថាន

រដ្ឋាភិ​បាល​នៃប្រទេស​ប៉ាគី​ស្ថាន និងភ្នាក់ងារស៊ើបការណ៍បានធ្វើ​ការ​កំណត់​ប្រឆាំង​ទៅ​នឹងអាមេរិក​។ ប្រទេស​នេះ​ត្រូវ​បានគេ​ចាត់​ទុក​ថាថ្នាល​បណ្តុះ​បណ្តាល​ភេរវករជំនាញនៃ​ក្រុម ISIS និង​ ក្រុម​តាលីបានជាដើម​៕

ដោយ៖ យ៉ាយ៉ា  ប្រភព៖ bizkhmer.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK