នេះជាជីវប្រវត្តិរបស់លោកស្រី អង់ សានស៊ូជី ដែលបច្ចុប្បន្ននេះគាត់កំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា
Connect with us

ពួកគេជានរណា

នេះជាជីវប្រវត្តិរបស់លោកស្រី អង់ សានស៊ូជី ដែលបច្ចុប្បន្ននេះគាត់កំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា

លោកស្រី អង់ សានស៊ូជី កើតនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ១៩៤៥ នៅទីក្រុង Rangoon នៃប្រទេសមីយ៉ាន់ម៉ា ហើយលោកស្រីគឺកូនស្រីរបស់មេដឹកនាំភូមាឈ្មោះ Aung San តែគួរឱ្យស្តាយ ព្រោះលោកត្រូវបានគេធ្វើឃាតកាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ១៩៤៧។ លោកស្រី មានបងប្អូនប្រុសចំនួន ០២នាក់ទៀត តែមានម្នាក់បានស្លាប់នៅអាយុ ៨ឆ្នាំ ដោយសារលង់ទឹកនៅខាងក្រោយផ្ទះរបស់លោកស្រី។

លោកស្រី បានរៀបការជាមួយលោក Michael Aris ដែលជាជនជាតិអង់គ្លេស (សាស្រ្តាចារ្យប្រវត្តិសាស្រ្ត) កាលពីឆ្នាំ១៩៧២ ដោយទទួលបានកូនប្រុសចំនួន ០២នាក់ តែគួរឱ្យស្តាយលោក Michael Aris បានស្លាប់នៅឆ្នាំ១៩៩៩ ដោយសារជំងឺមហារីកក្រពីងប្រូស្តាត។

លោកស្រី អង់ សានស៊ូជី និងប្តីឈ្មោះ Michael Aris

លោកស្រី អង់ សានស៊ូជី បានបញ្ចប់ថ្នាក់៖

-បញ្ចប់ថ្នាក់វិទ្យាល័យ Methodist English

-បញ្ចប់ថ្នាក់សាកលវិទ្យាល័យ Delhi កាលពីឆ្នាំ១៩៦៤

-បញ្ចប់ថ្នាក់សាកលវិទ្យាល័យ Oxford កាលពីឆ្នាំ១៩៦៨។

លោកស្រីធ្លាប់ និងកំពុងបម្រើការងារជា៖

-ធ្វើការឱ្យអង្គការសហប្រជាជាតិអស់ពេល ០៣ឆ្នាំ

-បង្កើតបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យនៅឆ្នាំ១៩៨៨ នៅពេលដែលលោកស្រីត្រឡប់នៅប្រទេសវិញ

-សមាជិកសភានៅតំបន់ Kawhmu កាលពីឆ្នាំ២០១២-២០១៦

-មេដឹកនាំបក្សប្រឆាំង២០១២-២០១៦ និងជាប្រធានបក្សចាប់ពីឆ្នាំ២០១៦

-រដ្ឋមន្រ្តីក្រសួងអគ្គីសនី និងថាមពលពីថ្ងៃទី ៣០ ខែមីនា -៥ ខែមេសា ឆ្នាំ២០១៦

-រដ្ឋមន្រ្តីក្រសួងអប់រំ ចាប់ពីថ្ងៃទី ៣០ ខែមីនា-៥ ខែមេសា ឆ្នាំ២០១៦

-ទីប្រឹក្សារដ្ឋនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តាំងពីឆ្នាំ២០១៦

-រដ្ឋមន្រ្តីការិយាល័យប្រធានាធិបតីតាំងពីឆ្នាំ២០១៦

-រដ្ឋមន្រ្តីក្រសួងកិច្ចការបរទេសតាំងពីឆ្នាំ២០១៦។

កូនប្រុសទាំងពីររបស់លោកស្រី អង់ សានស៊ូជី

លោកស្រីត្រូវបានជាប់ឃុំឃាំងមានដូចជា៖

-កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៨៩ ត្រូវបានឃុំខ្លួននៅក្នុងផ្ទះ ក្រោមច្បាប់អាជ្ញាសឹករបស់ប្រទេស ដោយពុំមានការចោទប្រកាន់អ្វីឡើយ។

-កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ១៩៩៥ លោកស្រីត្រូវបានដោះលែងវិញ

-កាលពិថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០០០ លោកស្រី ត្រូវគេឃុំឃាំងនៅក្នុងលំនៅដ្ឋានឡើងវិញ

-កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០០២ ត្រូវបានដោះលែង កាលពីឃុំឃាំងអស់ពេល ១៩ខែ

-កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០០៣ ត្រូវបានចាប់ខ្លួនអស់ពេល ៣ខែ ដោយសម្ងាត់ ក្រោយមកទើបបញ្ជូនទៅឃុំឃាំងនៅក្នុងគេហដ្ឋានរបស់លោកស្រីដូចដើមវិញ បើទោះបីមានការអន្តរាគមន៍ពីអង្គការសហប្រជាជាតិក៏ដោយ

-កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១០ លោកស្រី ត្រូវបានគេដោះលែងឱ្យមានសេរីភាព។

លោកស្រីទទួលបានពានារង្វាន់មានដូចជា៖

-ពានរង្វាន់សិទ្ធិមនុស្ស Thorolf Rafto Memorial Prize

-ពានរង្វាន់បូជាជីវិតដើម្បីជីវិតសិទ្ធិមនុស្ស និងសេរីភាព Sakharov Prize

-ពានរង្វាន់ណូបែលសន្តិភាព Nobel Peace Prize

-ពានរង្វាន់លើកម្ពស់ការយល់ដឹង ឆន្ទ និងទំនាក់ទំនងមនុស្សជុំវិញពិភពលោក Jawaharlal Nehru Award

-ពានរង្វាន់សមិទ្ធផល និងបម្រើផលប្រយោជន៍មនុស្សជាតិ Order of Australia

-មេដាយមាសតស៊ូទៅលើប្រវត្តិសាស្រ្ត និងវប្បធម៌ដោយសភាអាមេរិក Congressional Gold Medal

-មេដាយសេរីភាព Presidential Medal of Freedom

-ពានរង្វាន់សេរីភាពឯករាជ្យ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងដើម្បីសេដ្ឋិកិច្ចសង្គម និងវប្បធម៌អន្តរជាតិ International Simon Bolivar Prize

-ពានរង្វាន់ការពារសេចក្តីថ្លៃថ្នូរនៃការរស់នៅរបស់មនុស្ស Bhagwan Mahavir World Peace

គួរបញ្ជាក់ផងដែរ លោកស្រីក៏ចេះភាសាចំនួន ០៤ ដោយអាចប្រើប្រាស់យ៉ាងស្ទាត់ជំនាញ ដើម្បីទំនាក់ទំនងផ្លូវការនៅជុំវិញពិភពលោកផងដែរ៕

ផ្តល់សិទ្ធិដោយ៖ den-sharing

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK