សូមកុំមើលរំលងសំបកមង្ឃុត ព្រោះវាមានអត្ថប្រយោជន៍ជាច្រើន ដែលលោកអ្នកអាចនឹងមិនដែរបានដឹង
Connect with us

សុខភាព & សម្រស់

សូមកុំមើលរំលងសំបកមង្ឃុត ព្រោះវាមានអត្ថប្រយោជន៍ជាច្រើន ដែលលោកអ្នកអាចនឹងមិនដែរបានដឹង

សំបកមង្ឃុត ព្យាបាលដំបៅចាស់ ឬថ្មី និងដំបៅទឹកនោមផ្អែមមានប្រសិទ្ធភាពខ្ពស់ ព្យាបាលរាគរូសរ៉ាំរ៉ៃ ការពារស្បែកពិការរលាក និងការបំផ្លាញពីកាំរស្មីពីព្រះអាទិត្យ ជួយ share ផង

១-ព្យាបាលដំបៅធម្មតា
+ វិធីធ្វើ៖ យកសំបកម្ឃុត មកចិញ្ច្រាំឲ្យល្អិតៗ រួចយកទៅហាល អោយស្ងួត បន្ទាប់មកយក សំបកម្ឃុតដែលស្ងួតដាក់ក្នុងដបទំហំកន្លះលីត្រ ដាក់ចូលកន្លះដប និងចាក់ទឹកអាកុលចូលឲ្យពេញដប ទុករយៈពេល៧ថ្ងៃអាចប្រើបាន ដោយយកលាប ឬលាងកន្លែងដំបៅ។

–ឬយើងអាចកិនសំបកមង្ឃុតមួយចំហៀងផ្លែ (ស្រស់ ឬស្ងួតក៏បាន) លាយជាមួយទឹកក្រូចឆ្មាបន្តិច ល្មមស្អិតៗអាចបិតបាន យកបិតលើជើងរបួស ឬដំបៅ ២-៣ ដងក្នុងមួយថ្ងៃ រហូតទាល់តែរបួសជាសះស្បើយ។

២-ព្យាបាលដំបៅទឹកនោមផ្អែម
យកសំបកផ្លែមង្ឃុតស្ងោរជាមួយទឹកឲ្យពុះ២០នាទី រួចទុកចោលឲ្យក្តៅឧណ្ហៗ បន្ទាប់មកយកកន្លែងដែលមានដំបៅនោះត្រាំជាមួយទឹកនេះនឹងជួយឲ្យផ្សះដំបៅឲ្យបានឆាប់ជាដោយមិនបាច់វះកាត់។

៣-ព្យាបាលរាគរូសរ៉ាំរ៉ៃ
ដាំសំបកមង្ឃុតហាលស្ងួត២-៣ដុំជាមួយទឹកមួយកែវ និងក្រូចឆ្មាមួយចំហៀងឱ្យពុះ។ សម្រាប់ក្មេងត្រូវដកក្រូចឆ្មាចេញ ផឹក ១-២ ស្លាបព្រាកាហ្វេ រាល់៤ម៉ោងម្តង ចំពោះមនុស្សធំ ផឹក១ស្លាបព្រាកាហ្វេរាល់បួនម៉ោងម្តង។

៤-ការពារស្បែក
ការពារស្បែកពិការរលាកនិងការបំផ្លាញពីកាំរស្មីពីព្រះអាទិត្យ ដែលសំបកវាត្រូវបានគេច្នៃធ្វើជាម្សៅសម្រាប់ជំនួយសុខភាពស្បែក និងការពារស្បែកផងដែរ។

*ចំណាំ៖ សូមប្រាកដថាអ្នកបានប្រើសំបកផ្លែមង្ឃុតដែលគ្មានសារធាតុគីមី ហើយសូមពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន មុននឹងជ្រើសរើសប្រើវិធីនេះ៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត 

ប្រភព៖ khmer.social

មតិយោបល់

គួរដឹង2 weeks ago

គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ

ថ្មីៗ4 weeks ago

អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​

ថ្មីៗ3 weeks ago

ល្អណាស់ ! ខណៈប្រជាជនខ្មែរជាច្រើនត្រៀមទៅលេងឆ្នេររបស់ខ្លួនវិញ អភិបាលខេត្តថ្មីទើបឡើងនាំកម្លាំងចុះរៀបចំឆ្នេរភ្លែត

គួរដឹង3 weeks ago

កម្របានឃើញ! រូបភាពដ៏អស្ចារ្យទាំង ១៥  បានបង្ហាញពីអាថ៌កំបាំងមួយចំនួននៅក្នុងរាងកាយមនុស្ស

គួរដឹង5 days ago

បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ

Trending

Copyright © 2019 ANARCHAK