ការពិតម្រុំជាឱសថធម្មជាតិមួយដ៏ខ្លាំងពូកែ ហើយនេះគឺជាអត្ថប្រយោជន៍របស់ស្លឹកម្រុំដែលលោកអ្នកគួរស្វែងយល់
Connect with us

គួរដឹង

ការពិតម្រុំជាឱសថធម្មជាតិមួយដ៏ខ្លាំងពូកែ ហើយនេះគឺជាអត្ថប្រយោជន៍របស់ស្លឹកម្រុំដែលលោកអ្នកគួរស្វែងយល់

ម្រុំ​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​ស្តេចឱសថ​ដ៍​ពូកែ​បំផុត ​ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្សេងៗ​រហូតដល់រាប់រយមុខ។ ម្រុំ​ត្រូវ​បាន​គេ​និយម​ដាំ​ក្បែរ​ផ្ទះ​សម្រាប់​ទុក​ជា​បន្លែ​បន្ទាប់​បន្សំ​ផង​និង​ជា​ឱសថ​បែប​ធម្មជាតិ​ដែល​មាន​ប្រយោជន៍​ដ៏​ល្អ​ដល់​សុខភាព​។ ដោយ​សារ​អត្ថប្រយោជន៍​ដ៏​ច្រើន​របស់​ម្រុំ​នេះហើយ បានជា​ធ្វើ​ឲ្យ​មាន​ការ​ផលិត​ជា​​អាហារ​បំប៉ន​សុខភាព និង ថ្នាំ​គ្រាប់យ៉ាងច្រើនសន្ធឹកសន្ធាប់​​ផង​ដែរ។

ម្រុំ​ត្រូវបាន​អ្នកប្រាជ្ញ​ធំៗ នៅលើ​ពិភពលោក ដូចជា អាហ្វ្រិក អាមេរិក អាស៊ី និង អឺ​រុ​ប ទទួលស្គាល់​និង អះអាងថា​ជាដើម​ឈើ​ទិព្វ​ដ៏​ស័ក្តិ​សិទ្ធ ឬ​ឱ្យ​ឈ្មោះថា​ដើម​ព្រះ​ប្រទាន​។​ល​។

ម្រុំ ជា​រុក្ខជាតិ​មួយ​ដែល​ត្រូវបាន​សិក្សា​ស្រាវជ្រាវ និង​ទទួលស្គាល់​ដោយ​អង្គការ និង​ស្ថាប​ន័​ជាង ២០០ ជុំវិញ​ពិភពលោក​អំពី​សមាសធាតុ​បំប៉ន និង​អត្ថប្រយោជន៍​មហាសាល​របស់​វា​សម្រាប់​សុខភាព​របស់​មនុស្ស​។

ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​ដ៏មហាសាលដែល​អាច​ទទួល​បាន​មក​ពី​ការ​ទទួល​ទាន​ម្រុំ​ជា​ប្រចាំ​ដែល​ជួយ​ដល់​សុខភាព៖

​    ​* សារធាតុចិញ្ចឹម​ដែលមាន​នៅក្នុង​ម្រុំ​៖

​    ​• សារធាតុ​ប្រឆាំង​ជាតិពុល កម្រិត​ថាមពល​ប្រឆាំង ORAC Value 157600 ៤៦ មុខ

​    ​• មានសារធាតុ​ប្រឆាំង​ជំងឺ​រលាក ៣៦ មុខ

​    ​• មានអាមីណូអាស៊ីត ១៨ មុខ

​    ​• ៩២ មុខ វីតាមីន និង រ៉ែ អូ​មេ​ហ្គា ៣, អូ​មេ​ហ្គា ៦ អូ​មេ​ហ្គា​៩ ក្ល​រ៉ូ​ហ្វីល និង ហ្វា​យ​ប៊ឺ​

​    ​• មានវីតាមីន A នៃ​ការ៉ុត​ ១០ ដង

​    ​• មានកាល់ស្យូម នៃ​ទឹកដោះគោ ១៧ ដង

​    ​• មានប៉ូ​តា​ស្យូ​ម នៃ​ចេក​ ១៥ ដង

​    ​• មានប្រូតេអ៊ីន នៃ​ទឹកដោះគោ​ជូរ​ ៩ ដង

​    ​• មានជាតិ​ដែក នៅក្នុង​បន្លែ​បៃតង ២៥ ដង

​    ​• មានវីតាមីន​សេ នៃ​ក្រូច​ ៧ ដង។

​ ​* អត្ថប្រយោជន៍ ម្រុំ​៖

​    ​• កាត់បន្ថយ​ជាតិ​ស្ករ ទឹកនោមផ្អែម​និង​ទឹកនោមប្រៃ​បាន​យ៉ាង​ស័ក្ក​សិទ្ធិ

​    ​• កាត់បន្ថយ​ជាតិ​ខ្លាញ់ ជាតិ​អាស៊ីដ​បាន​យ៉ាង​ស័ក្ក​សិទ្ធិ​

​    ​• កាត់បន្ថយ​ការឈឺ​សន្លាក់​ដៃជើង​

​    ​• ជំនួយ​ក្នុងការ​ព្យាបាល​ជំងឺ​គីស​

​    ​• សម្រួល​ការរំលាយ​អាហារ ល្អ​សម្រាប់​អ្នកមាន​ជំងឺ​ទល់លាមក​

​    ​• កែសម្រួល​ជំងឺ​ក្រពះ​ពោះវៀន ថ្លើម តម្រងនោម និង​លើសឈាម​

​    ​• ជំនួយ​កម្លាំង បង្កើន​ការចងចាំ កាត់បន្ថយ​ស្ត្រេ​ស និង​គេង​លក់​ស្រួល​

​    ​• ជួយ​បង្កើន​ថាមពល​រាងកាយ​

​    ​• ជួយ​រោគ​ផ្លូវដង្ហើម ដូចជា​រលាក​ច្រមុះ បំពង់ក រលាក​ទងសួត រោគ​ហឺត​ជាដើម

​    ​• ជួយ​កម្ចាត់​ជាតិពុល​ពី​ក្រពះ ពោះវៀន និង សម្រក​ទម្ងន់​បាន​យ៉ាង​ល្អប្រសើរ

​    ​• ជួយ​អោយ​ស្បែក​ស្អាត និង​ក្មេង​ជាង​វ័យ

​    ​• ជួយ​ដល់​អ្នកមាន​ជំងឺមហារីក និង អេដស៍​

​    ​• បំបាត់​ភាពស្លេកស្លាំង និង​ជួយ​បន្ថែម​វីតាមីន នៅក្នុង​ខ្លួន​ឱ្យបាន​គ្រប់គ្រាន់​

​    ​• ជួយ​បង្កើន​សមត្ថភាព​ផ្លូវ៕

ប្រភព៖ khmerluck.com

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK