តាមការព្យាករណ៍ រឿង Avengers: Endgame នឹងរកចំណូលបានច្រើនជាងរឿង Avatar និងរឿង Titanic - ANARCHAK
Connect with us

ថ្មីៗ

តាមការព្យាករណ៍ រឿង Avengers: Endgame នឹងរកចំណូលបានច្រើនជាងរឿង Avatar និងរឿង Titanic

ភាពយន្ត Avengers: Endgame ជារឿងកុនដែលទើបតែបញ្ចាំងបានត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ​ ខណៈអាចរកចំណូលបានជាង ៦០០លានដុល្លារបាត់ទៅហើយ ដែលវាគឺជាកំណត់ត្រាពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត សម្រាប់ការចាក់បញ្ចាំងនៅក្នុងរោងកុនក្នុងសប្តាហ៍ដំបូង។

សូមបញ្ជាក់ផងដែរថា រឿង Avengers: Endgame បានចាក់បញ្ចាំងតាមរោងកុននៅជុំវិញពិភពលោកចាប់ចាប់ពីថ្ងៃទី​ ២៦ ខែមេសា ឆ្នាំ២០១៩ ខណៈ គ្រាន់តែថ្ងៃបើកសម្ពោធជាលើកដំបូង នៅប្រទេសចិនសោះ អាចរកចំណូលបានប្រមាណ ១០៧,៥លានដុល្លារអាមេរិកបាត់ទៅហើយ។ 

តាមប្រភពបានសន្និដ្ឋានថា រឿង Avengers: Endgame នឹងអាចរកចំណូលបាន ១,១៤ពាន់លានដុល្លារអាមេរិក ដែលវាគឺជាកំណត់ត្រាពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត សម្រាប់ការចាក់បញ្ចាំងនៅក្នុងរោងកុនក្នុងសប្តាហ៍ដំបូង ហើយវាក៏ជារឿងដំបូងដែលត្រូវបានរំពឹងទុកថានឹងយកឈ្នះរឿង Avatarរឿង Titanic និងរឿង​ Star Wars: The Force Awakens​ ផងដែរ។

គួររម្លឹកផងដែរថា រឿង Avatar រកចំណូលបានសរុបប្រមាណ ២,៧ពាន់លានដុល្លារ (២០០៩), រឿង Titanic រកបាន ២,២ពាន់លានដុល្លារ (១៩៩៧), រឿង Star Wars: The Force Awakens រកបាន ២,១ពាន់លានដុល្លារ (២០១៥)​ និងរឿង Avengers: Infinity War កាលពីឆ្នាំមុនរកចំណូលបាន ២ពាន់លានដុល្លារ (២០១៨)៕

ផ្តល់សិទ្ធិដោយ៖ den-sharing

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK