នេះជារូបរាងរបស់ព្រះអាទិត្យ ដែលមើលចេញពីភព ៨ ផ្សេងទៀតនៃប្រព័ន្ធព្រះអាទិត្យ
Connect with us

ទាក់ទាញ

នេះជារូបរាងរបស់ព្រះអាទិត្យ ដែលមើលចេញពីភព ៨ ផ្សេងទៀតនៃប្រព័ន្ធព្រះអាទិត្យ

អ្នកមានដឹងទេថា ផែនដី និងព្រះអាទិត្យមានចម្ងាយពីគ្នាប៉ុន្មានដែរ? ការពិតទៅផែនដីមានចម្ងាយពីព្រះអាទិត្យ ប្រហែលជា ១៥០ លានគីឡូម៉ែត្រ ហើយចម្ងាយប៉ុណ្ណេះហើយ ដែលបានធ្វើឲ្យផែនដី គឺជាភពមួយដែលមានបរិយាកាសសមស្របដល់ភាវមានជីវិតក្នុងការរស់នៅ។ តែអ្នកមានដែលគិតទេថា យើងធ្លាប់តែឃើញរូបរាងរបស់ព្រះអាទិត្យពីភពផែនដីរបស់យើង ចុះព្រះអាទិត្យមានរូបរាងបែបណា ពេលដែលយើងមើលពីភពដទៃទៀត?

ដោយសារតែការឆ្ងល់បែបនេះហើយ បានធ្វើឲ្យលោក Ron Miller ដែលជាអ្នកវិទ្យាសាស្រ្តបានបង្កើតជារូបភាពនៃការឃើញរូបរាងនៃព្រះអាទិត្យដែលមើលពីភពផ្សេងៗ ក្នុងប្រព័ន្ធព្រះអាទិត្យចេញមក ។ ចង់ដឹងថាព្រះអាទិត្យមានរូបរាងបែបណានោះ សូមតាមដានទាំងអស់គ្នា៖

១. ភពពុធ ( Mercury )

ភពពុធ គឺជាភពមួយដែលមានចម្ងាយជិតព្រះអាទិត្យជាងគេ វាមានចម្ងាយពីព្រះអាទិត្យត្រឹមតែ ៦០ លានគីឡូម៉ែត្រប៉ុណ្ណោះ បើប្រៀបជាមួយនឹងចម្ងាយពីភពផែនដីវិញ គឺស្មើនឹង ៣៩% ។ ដូចនេះ ពួកយើងអាចមើលឃើញព្រះអាទិត្យធំជាង និង ភ្លឺជាងមើលពីភពផែនដីដល់ទៅ ៣ ដង ។

២. ភពសុក្រ ( Venus )

ភពសុក្រ គឺមានចម្ងាយពីព្រះអាទិត្យប្រហែលជា ១០៨ លានគីឡូម៉ែត្រ ។ តែដោយសារកំហាប់នៃដុំពពកច្រើនពេកនៅលើភពមួយនេះ បានធ្វើឲ្យយើងមើលឃើញតែពន្លឺព្រិលៗ របស់ព្រះអាទិត្យប៉ុណ្ណោះ ។

៣. ភពអង្គារ ( Mars )

ភពអង្គារ គឺមានចម្ងាយពីព្រះអាទិត្យប្រហែល ២៣០ លានគីឡូម៉ែត្រ ។ ចំពោះចម្ងាយប៉ុណ្ណេះ បានធ្វើឲ្យពន្លឺ និង ការមើលឃើញព្រះអាទិត្យ មិនមានភាពសមស្របនោះទេ។ ម្យ៉ាងទៀត ដោយសារតែភពនេះសម្បូរទៅដោយព្យុះខ្លាំងពេក បានធ្វើឲ្យធូលីដីមានការហុំព័ន្ធបរិយាកាសនៅលើភពនោះ និងធ្វើឲ្យយើងកាន់តែមើលឃើញពន្លឺព្រះអាទិត្យតិចទៅៗ។

៤. ភពព្រហស្បតិ៍ ( Jupiter )

នេះគឺជារូបភាពពីការមើលឃើញព្រះអាទិត្យពីលើភពព្រហស្បត្តិ៍ ហើយចម្ងាយពីភពព្រហស្បត្តិ៍ទៅកាន់ព្រះអាទិត្យមាន ៧៧៩ លានគីឡូម៉ែត្រ ។ ចំពោះពន្លឺព្រះអាទិត្យ ដែលចូលមកដល់ភពព្រហស្បត្តិ៍ មានរូបរាងដូចជាកងក្រហម ព្រោះវាត្រូវបានបិទបាំងដោយសារស្រទាប់ឧស្ម័នជាច្រើនជាន់ដែលនៅលើភពនេះ។

៥. ភពសៅរ៍ ( Saturn )

ភពមួយនេះ អាចចាត់ទុកជាភពដ៏ស្រស់ស្អាតមួយ ដែលវាមានចម្ងាយពីព្រះអាទិត្យប្រហែល ១៥០០ លានគីឡូម៉ែត្រ ។ ចំពោះពន្លឺព្រះអាទិត្យដែលចូលមកកាន់ភពនេះ មានភាពខ្សោយ ហើយម្យ៉ាងទៀតជាមួយនឹងផ្ទាំងទឹកកកគ្រីស្ទាល់ និង ឧស័្មនជាច្រើនគ្របដណ្តប់ភពនេះផង បានធ្វើឲ្យភពនេះមើលឃើញព្រះអាទិត្យលើសពីមួយ ដោយសារការផ្លាតពន្លឺ។

៦. ភពអ៊ុយរ៉ានុស ( Uranus )

អ្នកក៏អាចមើលឃើញពន្លឺព្រះអាទិត្យដែរ គ្រាន់តែពន្លឺនេះមិនបានបញ្ជូនកម្តៅដល់ភពនេះ ព្រោះតែចម្ងាយរបស់វាពីព្រះអាទិត្យប្រហែល ២៨០០ លានគីឡូម៉ែត្រ ។

៧. ភពណិបទូន ( Neptune )

ចម្ងាយពីភពនេះទៅកាន់ព្រះអាទិត្យគឺប្រហែល ៤៨០០ លានគីឡូម៉ែត្រ ។ ហើយជាមួយនឹងធូលីដី នីត្រូសែនរាវ មេតាន លាយបញ្ចូលគ្នាប្រហែលជាកម្រាស់ ៨ គីឡូម៉ែត្រ បានធ្វើឲ្យព្រះអាទិត្យត្រូវបានបិទបាំងដោយធូលីដីទាំងនោះ។

៨. ភពព្លូតូ ( Pluto )

ភ្លុយតូ គឺជាភពដែលមានចម្ងាយឆ្ងាយជាងគេពីភពនៅក្នុងប្រព័ន្ធព្រះអាទិត្យ ហើយវាមានចម្ងាយពីព្រះអាទិត្យប្រហែល ៦០០០ លានគីឡូម៉ែត្រ ។

ប្រភព៖  neakbrach.com

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK