តំបន់ឧទ្យាជាតិរាម៖ នឹងបង្កើតជាទីក្រុងថ្មីមួយក្នុងរង្វង់ទឹកប្រាក់រាប់ពាន់លានដុល្លារ ដោយក្រុមហ៊ុនចិនធំពីរសហការគ្នាវិនិយោគ
Connect with us

ថ្មីៗ

តំបន់ឧទ្យាជាតិរាម៖ នឹងបង្កើតជាទីក្រុងថ្មីមួយក្នុងរង្វង់ទឹកប្រាក់រាប់ពាន់លានដុល្លារ ដោយក្រុមហ៊ុនចិនធំពីរសហការគ្នាវិនិយោគ

ក្រុមហ៊ុនធំចិនចំនួនពីរគឺ ក្រុមហ៊ុន ចុងស៊ីង និងក្រុមហ៊ុន យិៈចៀ ធូរីហ្សិម ឌីវេឡុបមេន ខមភេនី បាន​សហការគ្នាបោះទុនវិនិយោគរាប់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍ​ទីក្រុង​ថ្មីមួយឈ្មោះ «ព្រះសីហនុ-ឆ្នេរមាសឆ្នេរប្រាក់» នៅលើផ្ទៃដីប្រមាណ ៣ ៣០០ ហិកតា នៅ​តំបន់ឧទ្យានជាតិរាមខេត្តព្រះសីហនុ។

កាលពីថ្ងៃ​ទី ២៤ ខែមេសា ឆ្នាំ ២០១៩ កន្លង​ទៅថ្មីៗ​នេះ ក្រុមហ៊ុន​ទាំងពីរ​បាន​ចុះអនុស្សារណៈកិច្ចសហប្រតិបត្តិការ​នៅសណ្ឋាគារឡឺ​រ៉ូយ៉ាល់ក្រុងភ្នំពេញ ដើម្បីដាក់ទុនវិនិយោគ​អភិវឌ្ឍ​ទីក្រុង​ថ្មី «ព្រះសីហនុ-ឆ្នេរមាសឆ្នេរប្រាក់» រួមគ្នា ហើយ​ក៏​ទទួលបានការគាំទ្រពីរដ្ឋាភិបាលកម្ពុជាផងដែរ។ ត្បិតថា​ចំនួន​ទឹកប្រាក់វិនិយោគពិតប្រាកដប៉ុន្មាន មិនត្រូវបានបញ្ជាក់ តែ​ខាង​ក្រុមហ៊ុន យិៈចៀ គ្រាន់តែបង្ហើបថាទុនវិនិយោគដល់រាប់ពាន់លានដុល្លារ​ឯណោះ។

ទីក្រុងថ្មីនេះ ពោរពេញដោយមជ្ឈមណ្ឌល​សន្និសីទ​អាស៊ីអាគ្នេយ៍​ដ៏​ទំនើប​, មជ្ឈមណ្ឌល​ថែទាំ​សុខភាព និង​វេជ្ជសាស្ត្រ​, មជ្ឈមណ្ឌល​ទូទាត់​ប្រាក់​យ័ន​ចិន និង​អន្ត​រកម្ម​ហិរញ្ញវត្ថុ នៅក្នុង​សម័យ 5G, អគារ​មូលដ្ឋានគ្រឹះ​បណ្តុះបណ្តាល ការថែទាំ និង​ផ្នែក​វេជ្ជសាស្ត្រ តាម​អ៊ិន​ធើ​ណេ​ត​សកល​, អាគារ​មូលដ្ឋានគ្រឹះ​អប់រំ និង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​អន្តរជាតិ​, សណ្ឋាគារ​វិស្សមកាល​ជាមួយនឹង​សេវា​ដ៏​ឆ្លាត​វៃ​ជាច្រើន​អគារ​។

ទីក្រុងថ្មីនៅតំបន់ឧទ្យានជាតិរាមនេះ នឹង​អភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ថ្នល់ និង​ប្រព័ន្ធ​បង្ហូរ​ជិត​១០០​គីឡូម៉ែត្រ ស្ថានីយ​អគ្គិសនី​ជាច្រើន​កន្លែង ខ្សែកាប​ក្រោម​បាតសមុទ្រ និង​ខ្សែ​អុ​ប​ទិ​ក រោងចក្រ​ទឹកស្អាត រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អុយ រោងចក្រ​សំអាត​សំរាម កំពង់ផែ​ទំនិញ កំពង់ទូក​ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ផ្សេងៗ​ទៀត​៕

ផ្តល់សិទ្ធិដោយ៖ angkorpost.net

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK