អត្ថន័យរបស់ Logo​ ល្បីៗទាំង ៥ នៅជុំវិញពិភពលោក ដែលអ្នកអាចមិនធ្លាប់បានដឹង
Connect with us

គួរដឹង

អត្ថន័យរបស់ Logo​ ល្បីៗទាំង ៥ នៅជុំវិញពិភពលោក ដែលអ្នកអាចមិនធ្លាប់បានដឹង

តើអ្នកដឹងទេ? ឡូហ្គូជាច្រើនដែលល្បីល្បាញបំផុតនៅលើពិភពលោក ត្រូវបានរចនាឡើងដោយចេតនាដើម្បីបង្ហាញពីអ្វីមួយច្រើនជាងភាពស្រស់ស្អាតរបស់វា។ ជាមួយគ្នានេះដែរយើងមើលឃើញឡូហ្គូល្បីៗទាំងនេះគ្រប់ទីកន្លែង ប៉ុន្តែមិនដែលគិតពីអត្ថន័យរបស់វានោះទេ ចង់ដឹងពីការសម្ងាត់ទាំងនេះ អ្នកអាចមើលការរចនាឡូហ្គូដ៏ល្បីល្បាញ ជាមួយនឹងអត្ថន័យដែលអ្នកមិនធ្លាប់កត់សម្គាល់៖

ទី១. Logo Hyundai៖ Hyundai គឺជាឡូហ្គូរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញមួយ ដោយការរចនាឡូហ្គូជាអក្សរ “H” បានបង្ហាញថាជានិមិត្តសញ្ញាមនុស្សពីរនាក់ ចាប់ដៃគ្នា រវាងតំណាងក្រុមហ៊ុន ជាមួយនឹងអតិថិជន។

ទី២. Logo Adidas៖​ Adida ជាក្រុមហ៊ុនផលិតសំលៀកបំពាក់ និងស្បែកជើងកីឡាធំបំផុតនៅទ្វីបអឺរ៉ុប និងជាក្រុមហ៊ុនលំដាប់ទី 2 នៅលើពិភពលោកបន្ទាប់ពីក្រុមហ៊ុន Nike ដែលតែងតែធ្វើការផ្លាស់ប្ដូរទម្រង់ឡូហ្គូរបស់ខ្លួន តែនៅតែមានសញ្ញាឆ្នូតពណ៌សបី ដូចរូបភ្នំ ដែលជានិមិត្តរូបបង្ហាញថា អ្នកកីឡាទាំងអស់ត្រូវជម្នះ និងប្រឈមុខជាមួយការលំបាកដែលកើតមាន។

ទី៣.Logo Apple៖ លោក Rob Janoff ដែលជាអ្នករចនាម៉ូដរបស់ដ៏ល្បី របស់ក្រុមហ៊ុន Apple បានប្រាប់ពីគំនិតរបស់គាត់ដោយសារតែគាត់ចង់រចនាឡូហ្គូមួយដែលសាមញ្ញ ជាមួយនឹងរបស់ធម្មតា ទើបគាត់សាកល្បងដោយទិញផ្លែប៉ោមមួយថង់ ដាក់ក្នុងចានហើយចំណាយពេលគូសច្នៃរហូតដល់មួយសប្ដាហ៍ ទើបបានជារូបឡូហ្គូមានស្នាមខាំ ដែលមានសូរដូចទៅនឹង ពាក្យ BYTE ដែលជាប្រព័ន្ធនៅលើកំព្យូទ័រ។

ទី៤.Logo Beats៖ ក្រុមហ៊ុន Beats Electronics LLC ដែលមានភាពល្បីល្បាញនៅសហរដ្ឋអាមេរិកក្នុងការផលិតឧបករណ៍អូឌីយ៉ូ បានជ្រើសរើសអក្សរ “b” ​ជានិមិត្តសញ្ញាដោយវាមានលក្ខណៈដូចកាសធំៗ ដែលគេពាក់នៅជាប់ត្រចៀក។

ទី៥.Logo Coca-Cola៖ Coca-Cola ជាភេសជ្ជៈដ៏ល្បីល្បាញនៅលើពិភពលោក តាំងពីយូរណាស់មកហើយ នៅក្នុងឡូហ្គូរបស់ Coca-Cola នៅចន្លោះអក្សរ “O” និង “L” បង្ហាញពីនិមិត្តសញ្ញទង់ជាតិ ដាណឺម៉ាក ដោយវាពិតជារឿងចៃដន្យមួយ រហូត Coca-Cola បានប្រើប្រាស់វាជាផ្នែកមួយនៃយុទ្ធនាការទីផ្សាររបស់ខ្លួននៅប្រទេសស្កេនឌីណាវី។

ប្រភព៖ khmernote.tv

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK