​ខេត្តមណ្ឌលគិរី៖ នឹងក្លាយជាផ្ទះទី ២ សម្រាប់អ្នកទេសចរវ័យចំណាស់​
Connect with us

ថ្មីៗ

​ខេត្តមណ្ឌលគិរី៖ នឹងក្លាយជាផ្ទះទី ២ សម្រាប់អ្នកទេសចរវ័យចំណាស់​

ភ្នំពេញ៖ រាជរដ្ឋាភិបាលគ្រោងនឹងអភិវឌ្ឍន៍ខេត្តភូមិភាគឥសាន្តឱ្យក្លាយជាកន្លែងទេសចរណ៍ផ្ទះទី២សម្រាប់អ្នកទេសចរវ័យចំណាស់ ខណៈអ្នកជំនាញទេសចរណ៍លើកឡើងថា គម្រោងនេះគឺជាកញ្ចប់ទេសចរណ៍ថ្មីសម្រាប់ទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាប្រទេសកម្ពុជា។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលដើម្បីរៀបចំផែនការមេអភិវឌ្ឍខេត្តមណ្ឌលគិរីឱ្យទៅជាតំបន់ទេសចរណ៍សមាហរណពិសេសជំរុញលើកទឹកចិត្តដល់គោលនយោបាយទេសចរណ៍ផ្ទះទី២ សម្រាប់ទេសចរវ័យចំណាស់។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យទេសចរណ៍គឺជាចន្ទល់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំនិងនិរន្តរភាព និងម្យ៉ាងទៀតផលិតផលទេសចរណ៍កម្ពុជានៅមានកម្រិតបើធៀបនឹងប្រទេសជិតខាងក្នុងតំបន់ កម្ពុជាត្រូវធ្វើពិពិធកម្មផលិតផលទេសចរណ៍ជាចាំបាច់ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជា ជាពិសេទេសចរណ៍បែបវប្បធម៌ និងធម្មជាតិដែលជាផលិតផលឈានមុខរបស់កម្ពុជា។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានអោយដឹងតាមទូរស័ព្ទនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះថាការអភិវឌ្ឍខេត្តមណ្ឌលគិរីឱ្យទៅជាតំបន់ទេសចរណ៍សមាហរណពិសេសនេះគឺរាជរដ្ឋាភិបាលចង់បង្កើតកញ្ចប់ទេសចរណ៍ ជាមួយប្រទេសអាស៊ានសម្រួលដល់អ្នកទេសចរដែលមកលេងប្រទេសជិតខាងហើយហួសមកដល់កម្ពុជាតែម្តង។

ចំណែកឯការអភិវឌ្ឍកន្លែងទេសចរណ៍ផ្ទះទី២វិញជាការបង្កើតផលិតផលទេសចរណ៍ប្រភេទថ្មីដែលអាចទាក់ទាញភ្ញៀវទេសចរបរទេសមកស្នាក់នៅយូរថ្ងៃនៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍បានរៀបចំវិធានការក្នុងការលើកស្ទួយវិស័យទេសចរណ៍កម្ពុជាតាមរយៈការអភិវឌ្ឍផលិតផលទេសចរណ៍ ការលើកកម្ពស់សេវាមួយស្តង់ដារមួយ បុគ្គលិកម្នាក់ជំនាញមួយ និងទេសចរណ៍វៃឆ្លាត (Smart Tourism) ជាដើម និងការលើកកម្ពស់សេវាមួយស្តង់ដារមួយ គឺជាបទដ្ឋាននៃសេវាទេសចរណ៍ឱ្យស្របតាមស្តង់ដារអាស៊ាន ស្របពេលដែលទស្សនវិស័យនៃបុគ្គលិកម្នាក់ជំនាញមួយ ជាការគិតគូរថ្មីសំដៅរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការង្កើនចំនួន និងគុណភាពនៃសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍។

ជាមួយគ្នានេះ ការអភិវឌ្ឍវិស័យទេសចរណ៍វៃឆ្លាតសំដៅដល់ធ្វើឌីជីថលរូបនីយកម្ម (Digitalization) ក្នុងដំណើរការនៃការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍ ការធ្វើដំណើរ បដិសណ្ឋារកិច្ច និងឧស្សាហកម្មម្ហូប-អាហារ ជាដើម៕

ប្រភព៖ bizkhmer

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK