ចំណេះដឹងទូទៅទាំង ១៨ នៅជុំវិញពិភពលោក ដែលមិនមានបង្រៀននៅក្នុងសាលាឡើយ
Connect with us

គួរដឹង

ចំណេះដឹងទូទៅទាំង ១៨ នៅជុំវិញពិភពលោក ដែលមិនមានបង្រៀននៅក្នុងសាលាឡើយ

នៅលើផែនដីរបស់យើងនេះ មានរឿងរ៉ាវជាច្រើន ដែលយើងនៅមិនទាន់រកឃើញនូវចម្លើយបាននៅឡើយទេ។ សូម្បីតែអ្នកវិទ្យាសាស្ត្រដ៏វ័យឆ្លាតមួយចំនួនធំ ពេលខ្លះក៏នូវមានការភ្ញាក់ផ្អើល ចំពោះចំណេះដឹងមួយចំនួន នៅក្នុងពិភពលោកយើងនេះដែរ។ ជាក់ស្តែង ថ្ងៃនេះយើងខ្ញុំនឹងធ្វើការបង្ហាញនូវចំណេះដឹងពិសេសៗ មួយចំនួន ជូនអ្នកអានទាំងអស់គ្នាឲ្យបានទស្សនា ដោយធានាថារឿងរ៉ាវទាំងអស់នេះ នឹងមិនមានបង្រៀននៅក្នុងសាលាទេ។ អញ្ចឹងដើម្បីកុំឲ្យបង្អង់យូរ សូមតាមដានទស្សនាទាំងអស់គ្នា៖

១. បើសិនជាអ្នកចង់ដឹងថា គ្រាប់ពេជ្រមួយ ក្លែងក្លាយ ឬ ក៏ពិត អ្នកត្រូវយកគ្រាប់ពេជ្រនោះទៅតេស្តនឹងខ្យល់ដង្ហើមរបស់អ្នក ។ បើសិនជាពេលអ្នកបាញ់ខ្យល់ដង្ហើមលើគ្រាប់ពេជ្រ ហើយវាឡើងស្រអាប់ អញ្ចឹងគ្រាប់ពេជ្រនោះក្លែងក្លាយហើយ តែបើសិនគ្រាប់ពេជ្រនោះ នៅភ្លឺថ្លាដដែល អញ្ចឹងវាជារបស់ពិតប្រាកដហើយ

២. សត្វល្អិតមួយចំនួន អាចមានជីវិតរស់នៅបានដល់ ២ ទៅ ៣ អាទិត្យដោយគ្មានក្បាល បន្ទាប់មកវានឹងស្លាប់ដោយសារអត់ចំណីស៊ី

៣. ម្រាមដៃកណ្តាលរបស់ Galileo ត្រូវដង្កល់ទុកនៅក្នុង សារមន្ទីរវិទ្យាសាស្រ្ត ក្នុងទីក្រុង Florence

៤. ទូរស័ព្ទ iPhone សៀវភៅ Harry Potter និង គូប គឺជាផលិតផលដែលជាប់ចំណាត់ថ្នាក់កំពូល នៅក្នុងប្រវត្តិសាស្រ្តមនុស្សលោកយើង

៥. រូបគំនូររបស់ Mona Lisa គឺធ្លាប់នៅក្នុងបន្ទប់ដេករបស់អធិរាជណាប៉ូឡេអ៊ុង

៦. Bombay Phenotype គឺជាហ្សែនឈាមមួយដ៏កម្រ ដោយវាអាចចូលគ្នាបានល្អជាមួយនឹងគ្រប់ក្រុមឈាមទាំងអស់ ហើយវាថែមទាំងមានផ្ទុកនូវសារធាតុប្រឆាំងជម្ងឺបានទៀត។ ហ្សែនឈាមប្រភេទនេះ មានតែ 0.0004% ប៉ុណ្ណោះក្នុងចំនួនប្រជាជនសរុបទាំងអស់លើផែនដីនេះ។ អញ្ចឹងខាងមន្ទីរពេទ្យ នឹងធ្វើការផ្ទុកប្រភេទឈាមនេះ ដើម្បីទុកព្យាបាលអ្នកជម្ងឺដែលខ្វះឈាមបែបនេះ លើកក្រោយទៀត។

៧. មូលហេតុដែលផ្លែចេក មានរូបរាងកោងបះបែបនេះ ព្រោះតែវាព្យាយាមស្រូបយកពន្លឺព្រះអាទិត្យខ្លាំងពេក កំឡុងពេលវាលូតលាស់

៨. នៅពេលដែលអ្នកស្រកទម្ងន់ កោសិកាស្បែកដែលយារ ដោយសារការធាត់នោះ វាមិនទៅណាទេ លុះត្រាតែអ្នកធ្វើការកែកុនវា

៩. ពពួកអតិសុខុមប្រាណប្រមាណ ៩៩% រស់នៅក្នុងខ្លួនមនុស្ស ប៉ុន្តែចំណុចនេះ អ្នកវិទ្យាសាស្រ្តផ្សេងទៀត ក៏មិនទាន់រកចម្លើយឃើញដែរ

១០. សម្តីចុងក្រោយរបស់ Albert នៅតែជាអាថ៌កំបាំងមកដល់ពេលនេះ ព្រោះគាត់បានផ្តាំផ្ញើទៅកាន់អ្នកគ្រូពេទ្យអាមេរិកម្នាក់ ដែលមិនចេះភាសាអាល្លឺម៉ង់ ដោយលោក Albert បាននិយាយ

១១. បើសិនជាអ្នកងូតទឹកក្តៅ នោះខ្លួនប្រាណរបស់អ្នកនឹងអាចដុតកាឡូរីបានមួយចំនួន ដែលវាមានតម្លៃស្មើនឹង អ្នកដើរ ៣០ នាទី

១២. ក្នុងឆ្នាំ ២០១១ ប្រទេសកូរ៉េខាងជើង បានប្រគល់ប្រាក់ជូនប្រទេសជប៉ុន ៥០០,០០០ ដុល្លារ នៅពេលដែលជប៉ុនជួបគ្រោះសូណាមិ

១៣. លោក Charles Darwin គឺជាមនុស្សដំបូង ដែលបង្កើតកៅអីមានកង់នៅក្នុងការិយាល័យគាត់ ដើម្បីជួយគាត់ ក្នុងការផ្លាស់ប្តូរទីកន្លែងបានងាយស្រួល និងរហ័ស

១៤. បើសិនជាទឹកកក ដែលប្រើទឹកម៉ាស៊ីន នោះទឹកកកអាចប្រែជារាងស តែបើទឹកកកដែលប្រើទឹកក្តៅ នោះទឹកកកនឹងទៅជាថ្លាឆ្វង់

១៥. ការចុចម៉ៅចំនួន ១០ លានដង នោះយើងអាចរលាយបាន ១ កាឡូរី

 

១៦. មហាក្សត្រី Elizabeth II ហ៊ានភ្នាល់ជាមួយនឹង Vlad Tepes ដែលជាមេរបស់ដ្រាកូឡា

Queen Elizabeth II

១៧. ភ្លើងស្តុបនៅប្រទេសជប៉ុនមួយចំនួន គឺពណ៌ខៀវ ជំនួសឲ្យពណ៌បៃតង ព្រោះការពីដើមពណ៌ទាំងពីរនេះ ត្រូវបានគេហៅឈ្មោះដូចគ្នា

១៨. ត្រកូល Van, Lee, និង Zhang គឺជាត្រកូលដែលមានចំនួនច្រើនបំផុតលើពិភពលោក និងចំនួន ២១% នៃប្រជាជនចិនសរុបទាំងអស់

ប្រភព៖ neakbrcach

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK