ទីបំផុត! អគ្គិសនី​កម្ពុជា​បានឆ្លើយតបចំពោះបញ្ហា​​​វិក័យបត្រ​អស់​លុយ​ច្រើនហើយ
Connect with us

ថ្មីៗ

ទីបំផុត! អគ្គិសនី​កម្ពុជា​បានឆ្លើយតបចំពោះបញ្ហា​​​វិក័យបត្រ​អស់​លុយ​ច្រើនហើយ

អគ្គិសនី​កម្ពុជា​បាន​ឆ្លើយ​បំភ្លឺ​ទាក់ទង​នឹង​​​មូលហេតុ​ដាច់​​ភ្លើង​ញឹកញាប់​​ តែ​វិក្កយបត្រ​ចេញមក​អស់​លុយ​ច្រើន​​​។ ​ជាង​កន្លះ​ខែ​ហើយ​ដែរប្រជាពលរដ្ឋ​​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ​និងនៅ​តាម​បណ្ដា​ខេត្ត​ ​មាន​ការ​ងឿង​ឆ្ងល់​ជុំវិញ​បញ្ហា​នេះ។

អគ្គិសនី​កម្ពុជា​បាន​ឆ្លើយ​បំភ្លឺ​ថា ប្រសិន​បើ​សង្ស័យ​ថា​ជញ្ជីង​វាស់​មិន​ត្រឹម​ត្រូវ​ អ្នក​ប្រើប្រាស់​អគ្គិសនី​នៅ​តំបន់​ណា​ក៏​ដោយ​អាច​បំពេញ​ពាក្យ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ដែល​ជា​អាជ្ញាកណ្ដាល​យក​ឧបករណ៍​ផ្ទៀងផ្ទាត់​ទៅ​ផ្ទៀង​ផ្ទាត់​នាឡិកា​វាស់​អគ្គិសនី​នោះ​មើល​ថា​តើ​វា​ដើរ​ត្រឹមត្រូវ​ទេ។ ការងារ​នេះ​ធ្វើ​ជូន​ដោយ​មិន​យក​កម្រៃ​ទេ។

ប្រសិន​បើ​មើល​រួច​ហើយ​ អ្នក​នោះ​នៅតែ​សង្ស័យ​មិន​ជឿ​លើ​ការ​ផ្ទៀងផ្ទាត់​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​នេះ​ទេ អ្នក​នោះ​អាច​ទៅ​ទិញ​នាឡិកា​ស្ទង់​ណា​ដែល​គេ​យល់ថា​ត្រឹមត្រូវ​ ទោះ​ជា​ទិញ​ពី​កន្លែង​ណា និង​ពី​ប្រទេស​ណា​ក៏​ដោយ ជប៉ុន អង់គ្លេស អាល្លឺម៉ង់ បារាំង អាមេរិក ។ល។ ហើយបើ​ដាក់​វាស់​ទន្ទឹមគ្នា​រួច​ឃើញ​ថា​វា​ខុស​គ្នា​រវាងនាឡិការអ្នកនិងរបស់អគ្គិសនី យើង​ខ្ញុំ​នឹង​រក​ខុស​ត្រូវ​ជូន​អ្នក​សង្ស័យ​នោះ​ភ្លាម។

ដូច្នេះ​បើ​ចង់​បាន​ភាព​ត្រឹមត្រូវ​សូម​ធ្វើ​តាម​​វិធី​ខាង​លើ ​ប៉ុន្តែ​បើ​ចង់​តែ​ឃើញ​គីឡូ​តិច​ដោយ​មិន​សំអាង​លើ​ជញ្ជីង​អគ្គិសនី​ទេ យើង​ខ្ញុំ​ជា​អាជ្ញាកណ្ដាល​ពិត​ជា​មិន​អាច​ធ្វើ​ជូន​បាន​ទេ ​ពី​ព្រោះ​ការ​ទិញ​លក់​អគ្គិសនី​ត្រូវ​តែ​ឈរ​លើ​មូលដ្ឋាន នៃ​ជញ្ជីង​វាស់​អគ្គិសនី​ មិន​អាច​សំអាង​លើ​ការ​ប្រៀបធៀប​ថា​គីឡូ​ខែ​នេះ​តិច​ ឬ​ច្រើន​នោះ​ទេ៕

ប្រភព៖ ​ report-news

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK