ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០១៩ នឹងប្រារព្ធនៅក្រុងដូនកែវ ខេត្តតាកែវ
Connect with us

ថ្មីៗ

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០១៩ នឹងប្រារព្ធនៅក្រុងដូនកែវ ខេត្តតាកែវ

ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០១៩ នឹងត្រូវគេគ្រោងរៀបចំធ្វើនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានគេប្រារព្ធធ្វើនៅក្នុងខេត្តស្វាយរៀង។

ស្នងការនគរបាលខេត្ត តាកែវលោកឧត្តមសេនីយ៍ទោ សុខ សំណាង និងកម្លាំងសមត្ថកិច្ចនគរបាលក្រុងដូនកែវ នៅថ្ងៃទី១៨មេសានេះ បានអញ្ជើញចុះពិនិត្យ ទីតាំងដែលនឹងត្រូវប្រារព្ធពិធី”ច្រត់ព្រះនង្គ័ល” នោះ ដែលស្ថិតនៅកីឡាដ្ឋានគិរីវង់សុខសែនជ័យ នៃភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ យោងតាមប្រក្រតិទិនកម្ពុជា ព្រះរាជពិធី ច្រត់ព្រះនង្គ័លឆ្នាំ២០១៩ នឹងត្រូវមកដល់នៅថ្ងៃទី២២ឳសភា។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជបវេណីដ៏យូរលង់របស់ខ្មែរ ដែលតែងតែធ្វើជារៀងរាល់ឆ្នាំ នៅដើមរដូវ វស្សា ដើម្បីផ្សងមើលប្រថ្នូលរបស់ស្រុកទេសផង និងដើម្បីផ្សងមើលពីការដាំដុះ និងការបង្កបង្កើនផលរបស់ ប្រជាពលរដ្ឋផងដែរ៕

ប្រភព៖ pressnews

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK