ចំនុចទាំងនេះជាវិធីសម្គាល់ពស់មានពិស និងអត់ពិសជាមួយវិធីជៀសវាងកុំឲពស់ចឹក
Connect with us

គួរដឹង

ចំនុចទាំងនេះជាវិធីសម្គាល់ពស់មានពិស និងអត់ពិសជាមួយវិធីជៀសវាងកុំឲពស់ចឹក

ពេលដែលជួបពស់ មនុស្សភាគច្រើនតែងភ័យស្លន់ស្លោរ មិនអាចសម្គាល់បានឡើយថាវាជាពស់មានពឹសរឺអត់។ ទោះជាយ៉ាងណាក្តី ពស់មានប្រភេទនិងលក្ខណៈខុសៗគ្នាបើសិនជាអ្នកចេះមើល នោះអ្នកនឹងអាចការពារខ្លួនទប់ទល់នឹងវាបាន។
គោលបំនងអត្ថបទ: ខាងក្រោមនេះគឺជាវិធីជួយអ្នកអោយចេះបែងចែក និងស្គាល់អំពីប្រភេទពស់ មាននិងគ្មានពឹស។
១. ភ្នែករបស់ពស់

ពស់គ្មានពឺសមានប្រស្រីភ្នែករាងមូល ខុសពីពស់ពឹសដែលមានប្រស្រីភ្នែកបញ្ឈរ។ មានតែករណីលើកលែងខ្លះប៉ុណ្ណោះដែលពស់មានពឹសដូចជា The Black Mamba, Cobra និង Taipan ក៏មានប្រស្រីភ្នែករាងមូលដែរ។ ពស់គ្មានពឹសខ្លះនឹងប្តូរទម្រង់ប្រស្រីភ្នែកដូចរូបខាងក្រោម ពេលដែលជួបអាសន្ននិងគ្រោះថ្នាក់។
២. ពស់មានពឹសភាគច្រើនមានរន្ធសម្រាប់ចាប់កម្តៅនៅចន្លោះពីភ្នែកនិងរន្ធច្រមុះដើម្បីវាយឆ្មក់សត្វផ្សេងៗជាអាហារ។

៣. ក្បាលរបស់ពស់ពឹសមានរាងជាត្រីកោណ និងមានទំហំធំជាង ក របស់វា ខុសពីពស់គ្មានពឹសដែលមានក្បាលរាងមូល។

៤. កន្ទុយរបស់ពស់ពឹសមានសភាពឆ្នូតៗទ្រវែង ខុសពីពស់គ្មានពឹសដែលមានកន្ទុយក្រឡាៗបែកចេញពីគ្នា។

៥. ពណ៍របស់ពស់ពឹសមានសភាពចាំងចែង ហើយចរិតពួកវាមានលក្ខណៈកាចនិងរហ័ស តែក៏មានករណីលើកលែងដូចជាពស់ Scarlet Kingsnakes និង ពស់ Milk Snakes។
៦. ពស់មានពឹសនិងគ្មានពឹសអាចមើលទៅស្រដៀងគ្នា តែអ្នកត្រូវចាំថា ពស់គ្មានពឹសមានស្នាមពណ៍លឿងនៅត្រង់ ក របស់វា រីឯពស់ពឹសមានក្រលាឆ្នូតខ្មៅនៅតាមខ្នងរបស់វា។

៧. បើអ្នកឃើញថាមានក្រឡារាងដូចគ្រាប់ពេជ្រលើស្បែករបស់ពស់ ភាគច្រើនវាគឺជាពស់មានពឹស។
៨. ពស់ពឹសហែលទឹកដោយបណ្តែតខ្លួនផុសពីទឹកអោយយើងឃើញ ផ្ទុយពីពស់គ្មានពឹសដែលហែលលឹបបាត់នៅក្នុងទឹក។

វិធីការពារខ្លួន៖

ត្រូវចាំថាពេលអ្នកចេញទៅដើរលេងតាមខេត្ត អ្នកអាចនឹងមានឱកាសជួបសត្វពស់ដូចនេះអ្នកត្រូវប្រុងប្រយ័ត្នដោយ:

1.កាត់ស្មៅដែលដុះខ្ពស់ៗចេញ ព្រោះពស់ចូលចិត្តពួននៅទីនោះ។

2.សំអាតកណ្តុរងាប់និងក្លិនស្អុយទាំងឡាយដែលទាក់ទាញពស់។

3.បាញ់ជាតិអាម៉ូញាក់ជុំវិញកន្លែងដែលអ្នករស់នៅព្រោះពស់ស្អប់ក្លិននេះបំផុត។

4.ប្រើស្បែកជើងឃ្លុបពេលដើរក្នុងព្រៃ។

5.អ្នកឡើងភ្នំភាគច្រើនប្រឈមនឹងត្រូវពស់ចឹកព្រោះពស់ចូលចិត្តពួននៅតាមក្រហែងថ្ម អ្នកគួរតែប្រយ័ត្នកុំលូកដៃចូលផ្តេសផ្តាស។

6.ពស់នឹងមិនធ្វើអ្វីអ្នកឡើយបើអ្នកមិនធ្វើអោយវាភ័យ ម្យ៉ាងទៀតពួកវានឹងប្រែជាកាចជាងធម្មតានៅកំលុងខែ មិថុនានិងកក្កដា។

7.បើអ្នកត្រូវដើរលុយទឹករឺលុយភក់សើម គួរតែប្រើឈើដើម្បីនាំផ្លូវព្រមទាំងបង្អើលពស់អោយចេញឆ្ងាយពីអ្នក។

8.បើអ្នកបោះតង់នៅពេលយប់សូមកុំព្យាយាមអោយមានពន្លឺ ព្រោះក្លិនមនុស្សនិងពន្លឺអាចទាក់ទាញសត្វពស់បាន។

ប្រភព៖ neakbrach

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK