ទ្រព្យសម្បត្តិដ៏មានតម្លៃទាំង ៨ បានបាត់តាំងពីសម័យបុរាណ ហើយមិនទាន់ស្វែងរកឃើញមកទល់នឹងបច្ចុប្បន្ន
Connect with us

ទាក់ទាញ

ទ្រព្យសម្បត្តិដ៏មានតម្លៃទាំង ៨ បានបាត់តាំងពីសម័យបុរាណ ហើយមិនទាន់ស្វែងរកឃើញមកទល់នឹងបច្ចុប្បន្ន

ថ្ងៃនេះយើងខ្ញុំនឹងបង្ហាញពីរឿងរ៉ាវដែលទាក់ទងនឹងវត្ថុដ៏មានតម្លៃទាំង ៨ យ៉ាង ដែលបានបាត់បង់តាំងពីអតីតកាលមកម្ល៉េះ ហើយមកទល់ពេលបច្ចុប្បន្ននេះ វត្ថុបុរាណដ៏មានតម្លៃទាំងនោះនៅមិនទាន់មានអ្នកណាម្នាក់រកឃើញឡើយ ។ អញ្ចឹងចង់ដឹងថា វត្ថុទាំងនោះមានរឿងរ៉ាវបែបណាខ្លះ សូមតាមដានទស្សនាទាំងអស់គ្នា។

១. កាក់ Barber

កាក់ Barber គឺអាចចាត់ទុកជាកាក់ដ៏កម្រមួយនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ។ ម្យ៉ាងទៀត កាក់នេះកាលពីមុន ត្រូវបានផលិតចំនួន ៤ លានកាក់ ហើយបានដឹកជញ្ជូនពីទីក្រុង Phoenix ទៅកាន់ រដ្ឋ Colorado តែវាត្រូវបានបាត់បង់អស់ នៅពេលដែលមានឧបទ្ទវហេតុក្រឡាប់រថភ្លើងនៅជួរភ្នំ Black Canyon  ។ បន្ទាប់មក កាក់នេះក៏បានលេចរូបរាងឡើង ប្រហែលជាមានចំនួន ១០ Dimes ហើយចំពោះរូបរាងកាក់ខាងក្រោមនេះ គឺត្រូវបានថតបាននៅឆ្នាំ ២០០៧ ដែលក្នុង ១ Dimes ស្មើនឹងចំនួន ២ លានដុល្លារសព្វថ្ងៃនេះ ។

២. រឿង White Shadow

នៅក្នុងឆ្នាំ ១៩២៣ លោក Hitchcock បានបង្កើតភាគយន្តមួយ ឈ្មោះថា “ The White Shadow ” ។ ភាគយន្តមួយនេះ មានភាពល្បីល្បាញខ្លាំងណាស់នៅជំនាន់នោះ តែក្រោយមករឿងកុនមួយនេះក៏បាត់ស្រមោលឈឹង រហូតដល់ឆ្នាំ ២០១១ គេរកឃើញដុំភាគទី១ នៃភាគយន្តមួយនេះនៅប្រទេសញូសេឡែន  ចំណែកឯ ៣ ដុំផ្សេងទៀតនៅតែមិនទាន់រកឃើញដដែល ។ សព្វថ្ងៃនេះ ដុំភាគទី១ នេះ​មានតម្លៃដល់ទៅ ១ លានដុលា្លរអាមេរិក។

៣. អណ្ដូងរ៉ែនៅប្រទេសអាឡឺម៉ង

ជនភាគខ្លួនអាល្លឺម៉ង់ម្នាក់ឈ្មោះ Jacob Waltz បានរកឃើញនូវភ្នំរ៉ែមាសដ៏អាថ៌កំបាំងមួយ នៅរដ្ឋ Arizona ហើយវាជាហេតុដែលធ្វើឲ្យគាត់បានក្លាយជាមហាសេដ្ឋីតែមួយរំពេច រហូតដល់គាត់ស្លាប់នៅឆ្នាំ ១៨០០ ។ បន្ទាប់មកមនុស្សជាច្រើន បាននាំគ្នាព្យាយាមស្វែងរកនៅភ្នំរ៉ែមាសនោះ តែគ្មានអ្នកណារកវាឃើញទេ។

៤. ស៊ុតមាស

នៅក្នុងឆ្នាំ ១៨៨៥ អធិរាជ Alexander I របស់ប្រទេសរូស្ស៊ី បានចូលរួមសហការជាមួយនឹង អ្នកបចេ្ចកទេសកែច្នៃមាសម្នាក់ឈ្មោះ Peter Carl Faberge ក្នុងការបង្កើតនូវស៊ុតមាសឡើង ដើម្បីជាកាដូជូនព្រះមហេសីរបស់ព្រះអង្គ។ លោក Peter Carl បានចំណាយពេលអស់ជិត ៣៣ ឆ្នាំ ដើម្បីបង្កើតស៊ុតមាសចំនួន ៥០ ស៊ុត ។

ប៉ុន្តែបន្ទាប់ពីការធ្វើបដិវត្តផ្លាស់ប្តូររបបគ្រប់គ្រងនៅប្រទេសរូស្ស៊ីមក គ្រប់ស៊ុតមាសទាំងអស់បានធ្លាក់ទៅលើដៃរបស់ទាហាន Kremlin ហើយនៅពេលបច្ចុប្បន្ននេះ ស៊ុតទាំងនេះត្រូវបានបាត់បង់អស់ហើយ ។ ចំពោះតម្លៃនៃស៊ុតមាសនេះមួយ មានតម្លៃដល់ទៅ ១១១ លានដុល្លារអាមេរិក ។

៥. ទ្រព្យសម្បត្តិរបស់ពួកបាតុករ

លោក Dutch Shultz គឺជាមេដឹកនាំក្រុមបាតុករនៅប្រទេសអាមេរិក នៅឆ្នាំ ១៩៣០ ។ ម្យ៉ាងទៀតពេលដែលធ្វើបាតុកម្ម គាត់មានអារម្មណ៍ថាភ័យខ្លាចគេរឹបអូសទ្រព្យសម្បត្តិរបស់ពួកគាត់ គាត់ក៏បានធ្វើការកប់ទ្រព្យសម្បត្តិរបស់គាត់ នៅជួរភ្នំ Catskill ។ ហើយនៅឆ្នាំ ១៩៣៥ គាត់ក៏ត្រូវបានគេបាញ់សម្លាប់ ដោយគាត់បានស្លាប់ជាមួយនឹងអាថ៌កំបាំងនៃកំណប់របស់គាត់ទាំងអស់។

៦. កំណប់នៅលើកោះ Oak

នៅក្នុងឆ្នាំ ១៧៩៥ មានមនុស្សជាច្រើននិយាយតៗគ្នាថា មានក្រុមក្មេងៗចោរសមុទ្រ មួយចំនួនបាននាំគ្នា ប្រមូលទ្រព្យសម្បត្តិជាច្រើន ទៅលើកោះ Oak នៅតំបន់ Nova Scotia ប្រទេសកាណាដា​។ នៅពេលនោះមនុស្សជាច្រើនមានភាពភ្ញាក់ផ្អើល ចំពោះពាក្យអាចាមអារ៉ាមនេះណាស់។ ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានអ្នកណាម្នាក់រកឃើញ ទ្រព្យសម្បត្តិទាំងអស់នោះទេ ។

៧. ទីក្រុង Paititi

Paititi គឺជាឈ្មោះនៃទីក្រុងរបស់អាណាចក្រ Inca នៃប្រទេសប៉េរ៉ូ ។ មានពាក្យអាចាមអារ៉ាមជាច្រើនបាននិយាយតៗគ្នាថា ប្រជាជន Inca បាននាំគ្នាប្រមូលទ្រព្យទាំងអស់ ទៅក្នុងទីក្រុងនៃអាណាចក្រ Inca ហើយបាននាំគ្នាផ្លាស់ប្តូរទីលំនៅទៅកាន់អាណាចក្រប្រទេសអេស្ប៉ាញ។

ដោយទ្រព្យសម្បត្តិទាំងនោះ គេប៉ាន់ប្រមាណថាមានចំនួន ១១៣ លានដុល្លារអាមេរិក ។

៨. ទ្រព្យសម្បត្តិនៃ Lima

នៅក្នុងសតវត្សរ៍ទី ១៧ និងទី ១៨ មានគេនិយាយតៗគ្នាថា សហព័ន្ធអ៊ឺរ៉ុបបាននាំគ្នា លួចប្រមូលទ្រព្យសម្បត្តិជាច្រើនរបស់ប្រទេសប៉េរ៉ូ ។ ហើយទ្រព្យសម្បត្តិទាំងនោះ ក៏បានធ្លាក់ទៅលើដៃរបស់កាពីទែន William Thompson បន្ទាប់មកគាត់ក៏បានយកទ្រព្យសម្បត្តិទាំងនោះទៅប្រទេសមិចស៊ិចកូ ប៉ុន្តែនៅពេលដែលកំពុងដឹកជញ្ជូននូវទ្រព្យសម្បត្តិទាំងនោះ ស្រាប់តែកប៉ាល់របស់គាត់ត្រូវបានចោរសមុទ្រ Spaniard ប្លន់ ។ បន្ទាប់មកលោក Thompson បាននាំគ្នាធ្វើការចរចារជាមួយនឹងក្រុមចោរសមុទ្រទាំងនោះ ដើម្បីឲ្យពួកគេទុកជីវិតឲ្យពួកគាត់រស់ ។ នៅពេលដែលគាត់ បានចាកចេញពីសមុទ្រ គាត់ក៏បានយកនូវទ្រព្យសម្បត្តិខ្លះទៅជាមួយ ហើយតាំងពីពេលនឹងមកគ្មានអ្នកណាដឹងដំណឹងពីគាត់ទៀតទេ សូម្បីតែកាក់មាសទាំងអស់នោះ៕

ប្រភព៖ neakbrach

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK