បើជ្រុលជាមានលុយទិញឡានជិះហើយ អ្នកត្រូវច្បាស់ខ្លួនឯងពីចំនុចទាំងនេះសិន
Connect with us

គួរដឹង

បើជ្រុលជាមានលុយទិញឡានជិះហើយ អ្នកត្រូវច្បាស់ខ្លួនឯងពីចំនុចទាំងនេះសិន

ការទិញរថយន្តថ្មីចូល ផ្ទះជាទូទៅគួរតែឆ្លងកាត់ការ ធ្វើតេស្តសាកល្បងទើបជាការ ប្រសើរព្រោះការ ត្រឹមតែដឹង ឬយល់ ថាវាល្អគ្រប់លក្ខណៈ ហើយនោះមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ដូចនេះមធ្យោបាយល្អលោក អ្នកគួរតែធ្វើ តេស្តវាដោយ ខ្លួនឯងដើម្បីឲ្យអស់មន្ទិលទាំងឡាយ ខាងក្រោមនេះជា វិធីសាស្រ្តធ្វើតេស្តបើកសាកល្បង រថយន្តថ្មីមុននិងសម្រេច ចិត្តទិញចៀសវាងខកបំណង៖

-ទៅកន្លែងលក់ឡាន លោកអ្នកចាំបាច់ត្រូវសម្លឹង មើលរថយន្តមួយដែលពេញ ចិត្តមុនធ្វើការសាកល្បង។នៅគ្រានោះដែរអ្នក ប្រហែលជាមិនអាចនិងត្រូវរ៉ូវដោយត្រឹមតែឃើញរថយន្តទីមួយនៅតាំងលក់នោះទេគឺដើរមើលផលិតផលដែលឃ្លាំងនោះ មានឲ្យអស់ចិត្តសិន។

-ពិនិត្យតម្លៃលក់របស់វា។ ដំណាក់កាលនេះត្រូវច្បាស់ថារថយន្តដែលអ្នកពេញចិត្តនោះស្ថិតក្នុងតម្លៃសមគួរអាចទទួល យកបាន។ ពុំដូច្នោះទេអ្នក បា្រកដជាខ្ជៈខ្ជាយ ពេលវេលាក្នុងការសាកល្បងជា ច្រើនម៉ូដែលដោយ ឥតបានសម្រេចដដែល។

-ត្រូវធ្វើតេស្តតែចំពោះ រថយន្តដែលអ្នក បានសម្រេចចិត្តជ្រើសរើសប៉ុណ្ណោះ។ ត្រូវច្បាស់ថាអ្នកមាន ពេលគ្រប់គ្រាន់ក្នុងការធ្វើតេស្តគឺពុំអាចតក់ ក្រហល់បានឡើយ។

-ត្រូវច្បាស់ថាអ្នក មានស្មារតីល្អលើការបញ្ជាចង្កូត។ អ្នកបា្រកដជា មិនចង់ឲ្យអ្នកលក់ធ្វើឲ្យ សា្មរតីអ្នកមិនមូលឡើយ ខណៈពេលកំពុងបើកបរ។ប៉ុន្តែទោះជាយ៉ាងណាអ្នក លក់បា្រកដជាមាន ភ្ជាប់មកជាមួយនូវព័ត៌ មានជាច្រើនដល់អ្នកតាមរយៈការស្តាប់ក៏បាននៅពេលបើកបរសាក។

-បា្រប់ទៅអ្នកលក់ឲ្យបាន ដឹងថាអ្នកមិនចង់បើកតាមដែលគាត់ ឲ្យយោបល់ឡើយ។ បើកសាកល្បង លើផ្លូវធំឬក៏ផ្លូវក្នុងក្រុងតាមដែលអាចធ្វើទៅបាន។បើកនៅតំបន់មានផ្លូវកោង ដើម្បីតេស្តចង្កូតគឺលោក អ្នកសង្កេតមើលថា វាប្រតិបត្តិការ យ៉ាងម៉េច ដែរខណៈពេលចាប់ផ្តើមនិងការឈប់។ហើយក៏ សង្កត់ធ្ងន់ទៅលើថាតើ មានអ្វីកើតឡើងនៅពេល អ្នកផ្លាស់ប្តូរចំណែកផ្លូវ។ពិនិត្យលើប្រព័ន្ធ ម៉ាស៊ីនត្រជាក់ ផ្លិតទឹក ភ្លើងស៊ីញ៉ូទាំងខាងក្នុងនិងក្រៅ។
ជ្រើសរើសមនុស្សម្នាក់ទៅ ជាមួយអ្នក។

-វាគ្រាន់បានជាគ្នាក្នុងការ ជួយកិច្ចការខាងលើឲ្យ កាន់តែច្បាស់ថែមទៀត។ម្យ៉ាងប្រសិនជាអ្នកទៅតែ ឯងនោះបា្រកដជាខកខានពុំ បានសង្កេតមើលគ្រប់ជ្រុងជ្រោយឡើយ។ ជាមួយគ្នានោះដែរទុកមា្នក់ នោះជិះឬក៏អង្គុយនៅបាំង ក្រោយទៅចុះដើម្បីនឹង អាចបា្រប់អ្នកបានថា នៅតំបន់នោះមាន ផាសុកភាពកម្រិតណា។

ព្យាយាមសាកល្បងឡានដែលអ្នកពេញចិត្តនោះឲ្យ បានច្រើនម៉ូដែលទៅតាមពណ៌ឬប្រភេទតម្លៃដែល អ្នកលក់ដាក់ឲ្យ ទើបដឹងថា មួយណាល្អជាងមួយណាឲ្យបា្រកដ៕

ប្រភព៖ pressnews.today

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK