ចម្លែកណាស់ ក្រោយពេលដែលមនុស្សជាច្រើនចូលចិត្តមកស្តាប់ជនអនាថាម្នាក់នេះនិយាយ
Connect with us

គួរដឹង

ចម្លែកណាស់ ក្រោយពេលដែលមនុស្សជាច្រើនចូលចិត្តមកស្តាប់ជនអនាថាម្នាក់នេះនិយាយ

ខណៈពេលដែលមនុស្សជាច្រើនគិតថា ជនអនាថាគឺជាអ្នកដែលខ្ជិលច្រអូស និងគ្មានចំណេះដឹងអ្វីទេ លោក Shan បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកដំណើរនៅប្រទេសចិន ដោយចំណេះដឹង និងភាពឧស្សាហ៍ព្យាយាមរើសសំរាមដើម្បីទិញសៀវភៅអាន។

នៅក្នុងទីក្រុងសៀងហៃ ដែលជាទីក្រុងមមាញឹកមួយ ជនអនាថានេះ បានធ្វើឲ្យមនុស្សជាច្រើនស្ញើចសរសើរនឹងឬកពារ និងសម្តីរបស់លោក ដែលសក្តិសមជាអ្នកមានចំណេះដឹងជ្រៅជ្រះម្នាក់យ៉ាងដូច្នោះដែរ។ លោក Shan បានទទួលបានការចាប់អារម្មណ៍ថែមមួយកំរិតទៀតតាមរយៈវីឌីអូ ដែលថតបានដោយអ្នកដំណើរម្នាក់ បង្ហាញពីភាពយកចិត្តទុកដាក់អានសៀវភៅ និងការពន្យល់អំពីអត្ថន័យក្នុងសៀវភៅល្បីៗទៀតផង។

ឥឡូវនេះ សិស្ស និស្សិតជាច្រើនបានចំណាយពេលស្តាប់គាត់និយាយ ហើយគាត់បានថែមទាំងនិយាយថា គាត់ចង់ក្លាយជាអ្នកប្រមូលសំរាមតែម្តង ហើយគាត់ចង់បានតែភាពស្ងប់សុខក្នុងជីវិតរបស់គាត់ប៉ុណ្ណោះ ដោយមិនមានបំណងចង់បានភាពមានបានអ្វីនោះទេ។ កំរៃដែលទទួលបានបន្តិចបន្តួចពីការប្រមូលសំរាម គាត់បានចំណាយលើសៀវភៅសំរាប់អាននោះ៕

ប្រភព៖ Localnews

មតិយោបល់

Trending

Copyright © 2019 ANARCHAK