អាថ៌កំបាំងពីរយ៉ាងរបស់លីខ្វាន់យូ ក្នុងការដោះស្រាយបញ្ហាសម្រាមក្នុងប្រទេស
Connect with us

គួរដឹង

អាថ៌កំបាំងពីរយ៉ាងរបស់លីខ្វាន់យូ ក្នុងការដោះស្រាយបញ្ហាសម្រាមក្នុងប្រទេស

ប្រទេសសិង្ហបុរី ត្រូវបានគេស្គាល់ថាជាប្រទេសដែលស្អាត និងមិនមានការចោលសំរាមផ្តេសផ្តាសតាមទីសាធារណៈ ក្រោមការដឹកនាំរបស់បិតាស្ថាបនិកសិង្ហបុរី គឺលោក លីខ្វាន់យូ។ មានមនុស្សជាច្រើននៅតែឆ្ងល់ថា ហេតុអ្វីបានជាលោកអាចកែប្រែប្រជាពលរដ្ឋសិង្ហបុរីបានយ៉ាងមានប្រសិទ្ធិភាពយ៉ាងដូច្នេះ?

តាមរយៈការសម្ភាសន៍មួយរបស់សារពត៌មានចិន លោកលីខ្វាន់យូ បានបកស្រាយពីអាថ៌កំបាំងនៃការកែប្រែទម្លាប់របស់ប្រជាពលរដ្ឋសិង្ហបុរីទាក់ទងនឹងការចោលសំរាមនេះ។ ទីមួយ លោកលីខ្វាន់យូ ផ្តោតសំខាន់លើការអប់រំប្រជាពលរដ្ឋរបស់ខ្លួនទាក់ទងនឹងផលប៉ះពាល់ទាំងផ្នែកសុខភាព និងមុខមាត់ប្រទេសជាតិដល់ប្រជាពលរដ្ឋខ្លួនឲ្យបានដឹង រយៈពេល២ឆ្នាំ។ ទីពីរ លោកលីខ្វាន់យូ ចាប់ផ្តើមអនុវត្តច្បាប់ឲ្យបានតឹងរឹង ដើម្បីលុបបំបាត់ទាំងស្រុងការចោលសំរាមផ្តេសផ្តាស។

ការអនុវត្តច្បាប់តឹងរឹងនោះ គឺដើម្បីបង្រ្កាបអ្នកដែលនៅរឹងត្អឹង មិនព្រមកែទម្លាប់នោះចេញ។ ប៉ុន្តែក្នុងការអនុវត្តផងដែរ លោកលីខ្វាន់យូបានសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើនបានកែទម្លាប់នោះក្រោយពីបានទទួលការអប់រំ ហើយនៅសល់តែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលរឹងត្អឹង។ ជាមួយនឹងការអនុវត្តវិធីសាស្រ្តទាំងពីរនេះ យើងបានឃើញថា ប្រទេសសិង្ហបុរីក្នុងពេលបច្ចុប្បន្នគ្មានការចោលសំរាមផ្តេសផ្តាស សូម្បីតែប្រជាពលរដ្ឋក៏មិនមានការញ៉ាំស្ករកៅស៊ូ ដែលអាចនាំឲ្យប៉ះពាល់ដល់បរិស្ថានប្រទេសផងដែរ៕

ប្រភព៖ Localnews

មតិយោបល់

គួរដឹង2 weeks ago

គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ

ថ្មីៗ4 weeks ago

អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​

ថ្មីៗ3 weeks ago

ល្អណាស់ ! ខណៈប្រជាជនខ្មែរជាច្រើនត្រៀមទៅលេងឆ្នេររបស់ខ្លួនវិញ អភិបាលខេត្តថ្មីទើបឡើងនាំកម្លាំងចុះរៀបចំឆ្នេរភ្លែត

គួរដឹង3 weeks ago

កម្របានឃើញ! រូបភាពដ៏អស្ចារ្យទាំង ១៥  បានបង្ហាញពីអាថ៌កំបាំងមួយចំនួននៅក្នុងរាងកាយមនុស្ស

គួរដឹង5 days ago

បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ

Trending

Copyright © 2019 ANARCHAK