តោះ!​ មកស្គាល់ពីផ្កាតំណាងជាតិទាំង ១០ នៃប្រទេសជាសមាជិកអាស៊ាន
Connect with us

គួរដឹង

តោះ!​ មកស្គាល់ពីផ្កាតំណាងជាតិទាំង ១០ នៃប្រទេសជាសមាជិកអាស៊ាន

អាស៊ាន​បង្កើត​ឡើង​ដោយ​មាន​ការ​ចូល​រួម​ជា​ច្រើន​ប្រទេស​ទើប​បង្កើត​បាន​ជា​សមា​គម​អា​ស៊ាន​មួយ​។ បច្ចុប្បន្ន​ នេះ​សមាជិក​អា​ស៊ាន​មាន​១០​ប្រទេសដូច​ជា​ប្រទេស កម្ពុជា ,ឡាវ ,វៀតណាម​ , មីយ៉ាន់ម៉ា​ , ថៃ , ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី​, ព្រុយ​ណេ, សឹង្ហ​បុរី​ និង ហ្វីលីពិន​។​ ​ប្រទេស​កម្ពុជា​រើស​យក​ផ្កា​រំដួល​ធ្វើ​ជា​តំ​ណា​ង​ឲ្យ​ប្រទេសរបស់ខ្លួននោះ ចុះ​ប្រទេស​៩ទៀត​រើស​យក​ផ្កា​អ្វី​ដើម្បី​តំណាង​ឲ្យ​ប្រទេស​នីមួយៗ​វិញ តោះធ្វើការស្វែងយល់

១/.ប្រទេសកម្ពុជា

ផ្ការំដួល ជាផ្កាខ្លួនតូចពណ៌លឿងស្រាល មានសន្លឹកតែមួយជាន់ ប៉ុណ្ណោះ។ ផ្កានេះមានក្លិនក្រអូប ជាពិសេសនៅពេលល្ងាច។ ដោយសារភាពទាក់ទាញនេះ ចាស់បុរាណខ្មែរតែងតែប្រដូចស្រីក្រមុំមកផ្ការំដួល ថាមានក្លិនក្រអូប និងរូបរាងស្រស់ស្អាត។

២/.ប្រទេសវៀតណាម

ផ្កាឈូក ជាផ្កាប្រចាំជាតិរបស់ប្រទេសវៀតណាម។ ផ្កាឈូកជាផ្កានៃថ្ងៃថ្មី ដែលអាច ឃើញបានស្ទើរតែនៅគ្រប់ស្រះ ឬស្ទឹងនៅក្នុងប្រទេសវៀតណាម។ សម្រាប់ប្រជាជន វៀតណាម ផ្កាឈូកតំណាងឱ្យភាពបរិសុទ្ធ ការប្ដេជ្ញាចិត្ត និងទស្សនៈសុទិដ្ឋិនិយមសម្រាប់ ពេលអនាគត។ ជាញឹកញាប់ គេតែងតែឮបទចម្រៀងឬកំណាព្យអំពីផ្កាឈូក ដែលតាក់តែង ឡើងដោយភាពមោទនៈរបស់កវីអ្នកនិពន្ធវៀតណាម។

៣/.ប្រទេសប៊ុយណេ

ផ្កា (Dillenia Suffruticosa) ជាប្រភេទផ្ការបស់ឈើម្យ៉ាងដែលមានស្លឹកធំៗ។ ផ្កានេះមានពណ៌លឿងឆ្អិនឆ្អៅ។ គេអាចឃើញរូបផ្កានេះនៅលើក្រដាសប្រាក់១ដុល្លារ របស់ប្រ៊ុយណេ និងវត្ថុសិល្បៈផ្សេងៗដែល រចនាដោយវិចិត្រករ ប្រ៊ុយណេផងដែរ។

៤/.ប្រទេសឥណ្ឌូនេស៊ី

ផ្កាអ័រគីដេព្រះចន្ទ ឬជាភាសាឥណ្ឌូនេស៊ីហៅថា Angrek bulan (Phalaenopsis Amabilis) គឺជាផ្កាប្រចាំជាតិមួយក្នុងចំណោមផ្កាប្រចាំជាតិទាំង៣របស់ឥណ្ឌូនេស៊ី។ ផ្កាអ័រគីដេព្រះចន្ទគឺជាពូជផ្កាអ័រគីដេដែលរីកបានយូរបំផុត។ ជាធម្មតា ផ្កានេះរីក ពី២ខែ ទៅ៦ខែ ហើយក្រោយមកក៏រោយទៅវិញ។ ដោយសារតែវាដាំដុះបានល្អនៅ ក្នុងបរិយាកាសដែលមានសំណើម ទើបគេឃើញផ្កានេះនៅតំបន់ភាគខាងក្រោមរបស់ ឥណ្ឌូនេស៊ីច្រើនជាងតំបន់ផ្សេងទៀត។

៥/.ប្រទេសឡាវ

ផ្កាចំប៉ី (Plumeria) នៅប្រទេសលាវ គេហៅផ្កានេះថា ផ្កាចំប៉ា។ ផ្កានេះមិនត្រឹម តែជាផ្កាប្រចាំជាតិនោះទេវាក៏ជារូបតំណាងរបស់ប្រទេសលាវផងដែរ។ផ្កាចំប៉ាមានក្លិន ក្រអូប និងមានច្រើនពណ៌ដូចជា ពណ៌ក្រហមពណ៌លឿង ពណ៌ផ្កាឈូក និងពណ៌ ផ្សេងទៀត។ សម្រាប់ប្រជាជនលាវ ផ្កានេះតំណាងឱ្យភាពស្មោះត្រង់ និងសេចក្ដី រីករាយសម្បូរសប្បាយនៅក្នុងជីវិតរបស់ពួកគេ។ គេច្រើនយកផ្កានេះទៅ តុបតែងក្នុងពិធីផ្សេងៗឬក៏យកវាទៅបិទភ្ជាប់នឹងកន្លាស់អាវជូនដល់ភ្ញៀវក្នុងពិធី។

៦/.ប្រទេសម៉ាឡេស៊ី

ផ្ការំយោល ក្លាយជាផ្កាប្រចាំជាតិរបស់ប្រទេសម៉ាឡេស៊ីនា ឆ្នាំ ១៩៦០។ស្រទាប់ទាំងប្រាំរបស់ផ្កានេះ ត្រូវបានគេប្រដូចទៅនឹងទស្សនវិទ្យារបស់ ប្រទេសម៉ាឡេស៊ីដែលចង់ពង្រឹងសាមគ្គីភាពជាតិរបស់ខ្លួន។

៧/. ប្រទេស​មីយ៉ាន់ម៉ា

ផ្កា​តំណាង​ជាតិ គឺ​ផ្កា Padauk ចេញ​ផ្កា​នៅ​រដូវ​ភ្លៀង ដែល​ជា​ពេល​វេលា​ចូល​ឆ្នាំ​ថ្មី​របស់​ប្រទេស​មីយ៉ាន់​ម៉ា។ នៅ​ពេល​ផ្កា​រីក​ដើម​របស់​ផ្កា Padauk នឹង​មាន​ផ្កា​ពណ៌​លឿង​ពេញ​ទាំង​ដើម ដោយ​ជនជាតិ​មីយ៉ាន់​ម៉ា មាន​ជំនឿ​ថា ដើម​របស់​វា ជា​និមិត្តរូប​នៃ​ភាព​រឹងមាំ និង​ភាព​អត់​ធ្មត់។ ជា​ផ្កា​ដែល​ខ្វះ​មិន​បាន​ទេ ក្នុង​ពិធី​ប្រពៃណី​ចាង​សាសនា ទើប​ឃើញ​មាន​ច្រើន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ម្យ៉ាង​ទៀត​ដើម​របស់​វា អាច​យក​មក​ធ្វើ​ជា​តុ ទូ បាន​ទៀត​ផង។

៨/.ប្រទេសហ្វីលីពីន

ផ្កាម្លិះសាំប៉ាហ្គីតា (Arabian Jasmine) ទទួលស្គាល់ជាផ្លូវការថាជាផ្កាប្រចាំជាតិ របស់ប្រទេសហ្វីលីពីននៅឆ្នាំ១៩៣៤។ ផ្កានេះមានពណ៌ស និងមានរាងដូចជាផ្កាយ។ ផ្កានេះរីកនៅពេលយប់ចោលក្លិនក្រអូបរហូតធ្វើឱ្យប្រជាជនហ្វីលីពីនជឿថាផ្កានេះ ជានិមិត្តរូបនៃភាពបរិសុទ្ធ សាមញ្ញ ឥទ្ធិពល និងភាពជាមនុស្ស។

៩/.ប្រទេសសឹង្ហបុរី

ផ្កាអ័រគីដេ វាជាពូជបង្កាត់ ហើយក្រោយមកត្រូវបានគេដាក់ឈ្មោះតាមឈ្មោះអ្នកបង្កាត់វា។ ផ្កាអ័រគីដេ Vanda Miss Joaquim មានពណ៌ស្វាយដិត។អ្វីដែលពិសេសនោះគឺវាអាចរីកបានពេញមួយឆ្នាំឯណោះ។ ដោយសារតែលក្ខណៈពិសេសមិនធ្លាប់មាននេះទើបធ្វើឱ្យវាបានជាប់តំណែងជាផ្កាប្រចាំ ជាតិរបស់ប្រទេសសឹង្ហបុរីនៅឆ្នាំ ១៩៨១។

១០/.ប្រទេសថៃ

ផ្ការាជព្រឹក្ស មានពណ៌លឿង ដុះជាចង្កោមទម្លាក់ពីលើ មែករាជព្រឹក្សដ៏ខ្ពស់ បង្កើតបានជាទស្សនីយភាពដ៏ប្រណិត។ ដើមផ្កានេះត្រូវបានប្រជាជនថៃនិយមដាំ លំអតាមដងផ្លូវ និងតាមសួនច្បារនានា។ ប្រជាពលរដ្ឋថៃចាត់ទុកពណ៌លឿងរបស់ផ្កានេះ ជាពណ៌របស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ៕

ប្រភព៖ report-news

មតិយោបល់

Trending

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.