ម្ចាស់យីហោដ៏ប្រណិត Gucci និង LV បានប្រាក់បរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនជួយសាងសង់វិហារ Notre-Dame ឡើងវិញ ក្នុងចំនួន...
Connect with us

ថ្មីៗ

ម្ចាស់យីហោដ៏ប្រណិត Gucci និង LV បានប្រាក់បរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនជួយសាងសង់វិហារ Notre-Dame ឡើងវិញ ក្នុងចំនួន…

ព្រះវិហារ Notre-Dame Cathedral នៅទីក្រុងប៉ារីសត្រូវបានសង្រ្គោះ បន្ទាប់ពីរងអគ្គីភ័យឆាបឆេះអស់រយៈពេល ៨ ម៉ោង កាលពីល្ងាចថ្ងៃចន្ទ ធ្វើឲ្យអគារដែលមានអាយុកាល ៨៥៦ ឆ្នាំនោះរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរផ្នែកដំបូល។ ទោះជាយ៉ាងនេះក្តី វិហារដែលមានអាយុកាលជាង ៨០០ ឆ្នាំនេះទ្រុតទ្រោមតាំងពីមិនទាន់មានភ្លើងឆេះមកម្លេះ។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយនៅមុនពេលភ្លើងឆេះត្រូវបានគេពន្លត់ជិតអស់ថា បារាំងគ្រោងនឹងចាប់ផ្តើមយុទ្ធនាការរៃអង្គាសប្រាក់ជាអន្តរជាតិ សម្រាប់ជួសជុលអគារ Notre-Dame Cathedral ឡើងវិញ។

លោកមហាសេដ្ឋី François-Henri Pinault បានសន្យាថានឹងបរិច្ចាគប្រាក់ចំនួន ១១៣ លានដុល្លារអាមេរិចដើម្បីកសាងព្រះវិហារ Notre-Dame ឡើងវិញ។ យោងតាមសារព័ត៌មាន AFP លោក Pinault បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកគ្រោងនឹងផ្តល់ប្រាក់តាមរយៈក្រុមហ៊ុនវិនិយោគ Artemis របស់គ្រួសារលោក ហើយលោកសង្ឃឹមថាលុយទាំងនោះ អាចជួយដល់អ្នកគ្រប់គ្រងវិហារ Notre-Dame ក្នុងការសាងសង់វិហារឡើងវិញ។

លោក Pinault ជាម្ចាស់សម្ព័ន្ធក្រុមហ៊ុនយីហោផលិតផលប្រណីតៗរបស់បារាំង Kering ដែលគ្រប់គ្រងលើសម្លៀកបំពាក់ម៉ាក Gucci និង Saint Laurent និងម៉ាកផលិតផលល្បីៗជាច្រើនទៀត។

សម្ព័ន្ធយីហោផលិតផលប្រណិតរបស់បារាំងមួយទៀតគឺ LVMH Group ដែលគ្រប់គ្រងម៉ាក Louis Vuitton, Christian Dior, Givenchy និងម៉ាកផ្សេងទៀតក៏បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញដែរថា ក្រុមហ៊ុន ព្រមទាំងនាយកប្រតិបត្តិរបស់ខ្លួន លោកមហាសេដ្ឋី Bernard Arnault នឹងបរិច្ចាកប្រាក់ចំនួន ២២៦ លានដុល្លារអាមេរិច សម្រាប់សាងសង់វិហារ Notre-Dame ឡើងវិញផងដែរ៕

ប្រភព៖ apamat

មតិយោបល់

គួរដឹង2 weeks ago

គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ

ថ្មីៗ4 weeks ago

អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​

ថ្មីៗ3 weeks ago

ល្អណាស់ ! ខណៈប្រជាជនខ្មែរជាច្រើនត្រៀមទៅលេងឆ្នេររបស់ខ្លួនវិញ អភិបាលខេត្តថ្មីទើបឡើងនាំកម្លាំងចុះរៀបចំឆ្នេរភ្លែត

គួរដឹង3 weeks ago

កម្របានឃើញ! រូបភាពដ៏អស្ចារ្យទាំង ១៥  បានបង្ហាញពីអាថ៌កំបាំងមួយចំនួននៅក្នុងរាងកាយមនុស្ស

គួរដឹង5 days ago

បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ

Trending

Copyright © 2019 ANARCHAK