ហួសចិត្តពេលដែលដឹងថាមហាសេដ្ឋីអាស៊ី Jack Ma ធ្វើរឿងទាំងអស់នេះ
Connect with us

គួរដឹង

ហួសចិត្តពេលដែលដឹងថាមហាសេដ្ឋីអាស៊ី Jack Ma ធ្វើរឿងទាំងអស់នេះ

ស្ថាបនិកក្រុមហ៊ុនអាលីបាបា លោកJack Ma គឺជាមហាសេដ្ឋីល្បីឈ្មោះម្នាក់ក្នុងសម័យបច្ចេកវិទ្យាបច្ចុប្បន្ន។ ពេលដែលគេនិយាយដល់លោក Jack Ma គេតែងគិតដល់ភាពត្រចះត្រចង់របស់លោក ប៉ុន្តែគ្មាននរណាដឹងច្រើននោះទេអំពីរឿងរបស់លោក ដែលគេមិននឹកស្មានដល់មួយចំនួន។

១. ការដាក់ឈ្មោះAlibaba ឲ្យក្រុមហ៊ុនរបស់គាត់

សូម្បីតែការដាក់ឈ្មោះឲ្យក្រុមហ៊ុនរបស់គាត់ លោក​Jack Ma ជ្រើសរើសឈ្មោះ Alibaba នេះមិនមែនជាការចៃដន្យនោះទេ។ រឿងនិទាន អាលីបាបា ត្រូវបានគេស្គាល់ពាសពេញពិភពលោក ហើយការដាក់ឈ្មោះនេះឲ្យក្រុមហ៊ុនរបស់លោក គឺក្នុងគោលបំណងឲ្យគេស្គាល់ក្រុមហ៊ុនរបស់លោកឲ្យបានច្រើនដូចរឿងនិទាននោះដែរ។ មិនតែប៉ុណ្ណោះ Alibaba ចាប់ផ្តើមដោយអក្សរ A ដែលងាយស្រួលសម្រាប់គេស្វែងរកជានិច្ច។

២. ធ្លាប់ឆ្ងល់ទេថាឈ្មោះJack Ma របស់គាត់បានមកដោយរបៀបណា?

ជារឿងមួយមិនគួរឲ្យជឿដែរ ដែលឈ្មោះ Jack Ma នេះគឺត្រូវបានដាក់ឲ្យដោយស្រ្តីបរទេសម្នាក់ ដោយសារតែនាងពិបាកហៅឈ្មោះ Ma Yun ដែលជាឈ្មោះពិតរបស់ Jack Ma។ ដូច្នេះ Jack Ma ក៏ប្រើឈ្មោះនោះរហូតមកដល់សព្វថ្ងៃ។

៣. រឿងអង់គ្លេសខ្លួនឯង

ដើម្បីរៀនភាសាអង់គ្លេស លោកបានចំណាយពេល៩ឆ្នាំ ដោយជិះកង់រយៈ៤០នាទីទៅសណ្ឋាគារធំៗ និងនាំទេសចរបរទេសដើរលេងទីក្រុង Hangzhou ដោយមិនគិតថ្លៃអ្វីទាំងអស់។ ការណ៍ដែលលោកធ្វើបែបនេះក៏ដោយសារតែគ្មានសាលាអង់គ្លេសរៀន និងសៀវភៅអង់គ្លេសត្រឹមត្រូវសម្រាប់គាត់រៀននោះទេ។ ប៉ុន្តែពេលដែលគាត់នាំភ្ញៀវដើរលេងនេះ ក៏ធ្វើឲ្យលោកអាចថែមទាំងរៀនសូត្របានច្រើនពីចំណេះដឹងថ្មីៗជាច្រើនដែលលោកមិនបានរៀននៅសាលា។

៤. គេបដិសេធរហូត

មុនទទួលបានជោគជ័យដូចសព្វថ្ងៃ មហាសេដ្ឋីរូបនេះត្រូវបានគេបដិសេធរាប់មិនអស់នោះទេ។ លោកដាក់ពាក្យធ្វើការជាង៣០កន្លែង លោកត្រូវបានគេបដិសេធទាំង៣០កន្លែង។ លោកដាក់ពាក្យធ្វើការនៅKFC ក្នុងចំណោមអ្នកដាក់ពាក្យទាំង២៣នាក់ គេជាប់ទាំងអស់ តែធ្លាក់តែJack Ma មួយរូបគត់។ លោកក៏ធ្លាប់ដាក់ពាក្យទៅរៀននៅសាកលវិទ្យាល័យអាមេរិច Harvard ១០ដង តែលោកក៏ត្រូវបានគេបដិសេធទាំង១០ដងផងដែរ។

៥. Beer ជាអ្វីដែលJack Ma ស្វែងរកក្នុងអុីនធឺណែតមុនដំបូងគេបង្អស់

លោកបានមកដល់ទឹកដីប្រទេសអាមេរិចនៅឆ្នាំ ១៩៩៥ ដែលជាឆ្នាំដំបូងដែលលោកប្រើប្រាស់អុីនធឺណែត ដោយស្វែងរកពាក្យBeer មុនគេបង្អស់។ បន្ទាប់មកគាត់ស្វែងរកពាក្យ China ប៉ុន្តែគាត់មិនទទួលបានពត៌មានអ្វីទាំងអស់ពីពាក្យដែលគាត់ស្វែងរកនោះ។ ដោយហេតុនេះ គាត់ត្រូវបានជំរុញទឹកចិត្តដើម្បីបង្កើតអ្វីមួយដើម្បីធ្វើឲ្យពត៌មានទាក់ទងនឹងចិនបង្ហាញឡើង ហើយនេះជាអ្វីដែលគាត់បង្កើតគេហទំព័រភាសាចិន Alibaba ឡើង៕

ប្រភព៖ Localnews

មតិយោបល់

ថ្មីៗ29 mins ago

នាយក​រដ្ឋមន្រ្ដី​វៀតណាម ” សុខចិត្ត​ខាតបង់​សេដ្ឋកិច្ច​ជាតិ បិទ​ជើង​ហោះហើរ​ពី Wuhan ​ ដើម្បី​ការពារ​សុខភាពប្រជាជនវៀតណាម “

ថ្មីៗ33 mins ago

អ្នកជំនាញថាជំងឺកូរ៉ូណាអាចមិនមែនមកពីសត្វប្រចៀវនោះទេ គឺចិនជាអ្នកបង្កើតវីរុសនេះហើយបានធ្លាយចេញពីមន្ទីរពិសោធអាវុធជីវសាស្ត្រនៅវូហាន

បែបផែនជីវិត1 hour ago

សញ្ញាទាំង ៨ របស់មនុស្សដែលនឹងត្រូវស្ពាយទុក្ខជាប់មួយជីវិត! បើមានប្រញ៉ាប់ជម្រុះវាចោល!

ថ្មីៗ1 hour ago

ស៊ែរឱ្យពួកគាត់ដឹងផង! អាជ្ញាធរកម្ពុជា កំពុងស្វែងរកមនុស្សទាំងអស់ ដែលជិះយន្តហោះជាមួយបុរសចិនផ្ទុកមេរោគកូរ៉ូណា!

ពីនេះពីនោះ2 hours ago

អបអរសាទរ ! កញ្ញា ជីមមី ទទួលបានពានរង្វាន់ THAILAND DIGITAL AWARDS 2020 លើកទី៣ ពីប្រទេសថៃ

Trending

Copyright © 2019 ANARCHAK