មិនធម្មតា! Einstein ពន្យល់ពី "​ប្រហោង​ខ្មៅ" តាំងពី ១០០ ឆ្នាំមុន តែអ្នកវិទ្យាសាស្ដ្រទើបរកឃើញថា...
Connect with us

គួរដឹង

មិនធម្មតា! Einstein ពន្យល់ពី “​ប្រហោង​ខ្មៅ” តាំងពី ១០០ ឆ្នាំមុន តែអ្នកវិទ្យាសាស្ដ្រទើបរកឃើញថា…

​ជាច្រើន​រយ​ឆ្នាំ​កន្លងទៅ លោក Albert Einstein បានធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល នៅពេល​លោក​ពន្យល់​ចក្រវាល (universe) តាមរយៈ​ទ្រឹស្តី General Relativity​។ ទ្រឹស្តី​នេះ មិន​ត្រឹមតែ​បកស្រាយ​ពី​ទំនាក់ទំនង​រវាង​អវកាស ពេលវេលា ទំនាញ និង​ភាគល្អិត​ប៉ុណ្ណោះ​ទេ វា​ក៏បាន​ត្រួសត្រាយ​ផ្លូវ​ដល់​លទ្ធភាព​នៃ​ការបង្កើត​ទ្រឹស្តី​ជុំវិញ​បាតុភូត​ដ៏​មិនគួរ​ឲ្យ​ជឿ​មួយ ដែល​ចុងក្រោយ​ត្រូវបាន​គេ​ស្គាល់​ថា ប្រហោង​ខ្មៅ (Black Hole)​។​

​ទ្រឹស្តី​ដែល​បាន​ពន្យល់​ពី​ប្រហោង​ខ្មៅ មាន​លក្ខណៈខុស​ឆ្ងាយ​ពី​អ្វីដែល​មូលដ្ឋានគ្រឹះ​នៃ​រូបវិទ្យា​ធ្លាប់​បកស្រាយ​ពីមុនមក​។ ជាក់ស្តែង លោក Einstein ផ្ទាល់ ក៏មាន​មន្ទិលសង្ស័យ​ខ្លាំង​ចំពោះ​ទ្រឹស្តី​នេះ​ផងដែរ ដោយ​កាលពី​ឆ្នាំ​១៩៣៩ ក្នុង​អត្ថបទ​មួយ​ឈ្មោះថា Annals of Mathematics លោក​បាន​អះអាង គំនិត​នេះ មិនគួរ​ឲ្យ​ជឿ​ឡើយ ហើយ​បាតុភូត​ប្រហោង​ខ្មៅ​នេះដែរ ពុំ​កើតមាន​នៅក្នុង​ពិភពលោក​ពិត​ទៀតផង​។ 

​យ៉ាងណាមិញ រូបភាព «​ប្រហោង​ខ្មៅ​» ដំបូងបង្អស់ ត្រូវបាន​លាតត្រដាង​ឲ្យ​ពិភពលោក​ឃើញ កាលពី​ថ្ងៃទី​១០ មេសា ដោយ​ប្រើប្រាស់​កែវយឹត Event Horizon ដែលជា​បណ្តាញ​កែវយឹត​ត​ភ្ជាប់​គ្នា​ចំនួន​៨ នៅ​ជុំវិញ​ពិភពលោក ។ សម្រាប់​រូបភាព​នេះ វា​ស្រាយ​បញ្ជាក់​យ៉ាងច្បាស់​ថា ទ្រឹស្តី General Relativity របស់លោក Einstein ពិតជា​ត្រឹមត្រូវ​។​

ប្រហោង​ខ្មៅ គឺជា​តំបន់​មួយ​នៃ​អវកាស ដែលមាន​ម៉ាស់​ធំ​សម្បើម និង​ក្រាស់  ដែល​សម្បី​តែ​ពន្លឺ​ក៏​មិន​គេច​ផុតពី​កម្លាំង​ទំនាញ​របស់​វា​ផងដែរ​។ សម្រាប់​ប្រហោង​ខ្មៅ ដែល​ត្រូវ​បានបង្ហាញ​កាល​ពេល​ថ្មីៗ​នេះ កើតចេញពី​ការតាមដាន​លើ​កាឡាក់ស៊ី​រាង​ពងក្រពើ M87 ក្នុង​ឆ្នាំ​២០១៧​។ 

​តាមពិតទៅ កាឡាក់ស៊ី M87 មាន​ទីតាំង​ស្ថិត​នៅ​ចម្ងាយ​៥៥ លាន​ឆ្នាំ​ពន្លឺពី​ផែនដី។ ប្រហោង​ខ្មៅ​ដ៏​ធំ​របស់​កាឡាក់ស៊ី​នេះ ដែល​ពិភពលោក​បាន​ឃើញ​នោះ មានម៉ាស់ស្មើនឹង ៦៥០០លាននៃម៉ាស់ព្រះអាទិត្យ៕

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK