Circle K បើកសាខាទី21នៅអាកាសយានដ្ឋានភ្នំពេញនិងបំណងពង្រីកដល់ 300 សាខានៅកម្ពុជានិងអាកាសយានដ្ឋានសៀមរាប ទីក្រុងសីហនុ!
Connect with us

ថ្មីៗ

Circle K បើកសាខាទី21នៅអាកាសយានដ្ឋានភ្នំពេញនិងបំណងពង្រីកដល់ 300 សាខានៅកម្ពុជានិងអាកាសយានដ្ឋានសៀមរាប ទីក្រុងសីហនុ!

ក្នុងរយៈពេលត្រឹមតែជាង 2 ឆ្នាំប៉ុណ្ណោះ  Circle K បានពង្រីកខ្លួនបានជាង 20 សាខាហើយ! ហើយសាខាចុងក្រោយគេនេះដែលជាសាខាទី 21 គឺមានទីតាំងនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផ្ទាល់ នៅបរិវេណស្ថានីយ៍អ្នកមកដល់ Arrival Terminal តែម្ដងដែលទើបតែបើកសម្ពោធជាផ្លូវការកាលពី​ព្រឹកថ្ងៃសុក្រ ទី12 ខែមេសា ឆ្នាំ 2019នេះ។

     

សាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ គឺជាសាខាទី 21 ក្នុងរយៈពេលត្រឹមតែ 2 ឆ្នាំប៉ុណ្ណោះបន្ទាប់ពី Circle K ឈានជើងចូលមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ 2017 ហើយសាខានេះមានទីតាំងនៅបរិវេណស្ថានីយ៍អ្នកមកដល់ Arrival Terminal នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះដែល ដែលគេរំពឹងទុកថានឹងទទួលបានការគាំទ្រនឹងផ្ដល់ភាពងាយស្រួលដល់ភ្ញៀវដែលធ្វើដំណើរមកដល់ អ្នកចាំទទួលភ្ញៀវ និងបុគ្គលិកធ្វើការនៅក្នុងអាកាសយានដ្ឋានផងដែរ។

ការបើកសម្ពោធជិតថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដូច្នេះគឺជាពេលវេលាដ៏សាកសម ដោយនៅថ្ងៃ 14-15-16 មេសា ខាងមុខនេះគឺនឹងមានសន្ទុះចរាចរណ៍ភ្ញៀវហោះហើរចេញនិងចូលស្រុកច្រើន ទាំងភ្ញៀវក្នុងស្រុកធ្វើដំណើរកំសាន្ដទៅលំហែកាយនៅប្រទេសក្រៅនិងភ្ញៀវបរទេសដែលហោះហើរមកចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ។ 

នៅក្នុងការបើកសម្ពោធថ្មីនេះ  លោក Steven Yos នាយកប្រតិបត្តិនៅក្រុមហ៊ុន TH CVS Co., LTD, ដែលបាននាំចូលនិងគ្រប់គ្រង់ Circle K នៅកម្ពុជា ក៏បានចូលរួមផ្ដល់ជាកិត្តិយសនិងបកស្រាយទាក់ទងនឹងការសម្រេចបើកសាខានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះផងដែរ។ លោក Steven បានមានប្រសាសន៍ថា “ទីតាំងអាកាសយានដ្ឋាននេះគឺជាទីតាំងដ៏ល្អឥតខ្ចោះសំរាប់ពួកយើង។ Circle K គឺជាមិត្តសំលាញ់របស់អ្នកធ្វើដំណើរគ្រប់រូបព្រោះនៅពេលដែលអ្នកធ្វើដំណើរ អ្នកមិនមានរបស់ជាប់ខ្លួនច្រើនទេដូច្នេះពួកយើងអាចជួយអ្នកបាន មិនថាឡើយជាសេវាកម្មផ្សេងៗ នំ ចំណី ឬភេសជ្ជឡើយ”។

 

គាត់ក៏បានបន្ថែមទៀតផងដែរថា ដោយគាត់បានសង្កេតឃើញអាកាសយានដ្ឋានបរទេសភាគច្រើនដែលមានម៉ាតដល់ទៅ 3-4 ហើយសំរាប់ភ្ញៀវទេសចរណ៍ភាគច្រើន ម៉ាតនៅក្នុងអាកាសយានដ្ឋានគឺជាការដក់ជាប់ក្នុងចិត្តដំបូងបំផុតពេលឈានជើងចូលដំបូងចូលប្រទេសមួយ ដូច្នេះគាត់សង្ឃឹមថាសាខា Circle K នេះនឹងធ្វើឲភ្ញៀវទេសចរណ៍មានអារម្មណ៍ទទួលស្វាគមន៍ហាក់ដូចជានៅប្រទេសផ្ទាល់ខ្លួន ដោយCircle K គឺជាប្រ៊េនម៉ាតអន្តរជាតិដែលត្រូវបានទទួលស្គាល់និងល្បីល្បាញជុំវិញពិភពលោក។ ជាបញ្ចាប់លោក Steven ក៏បានប្រកាសពីមហិច្ឆិតានិងគោលការណ៍របស់ Circle K ដែលចង់ពង្រីកសក្ដានុពលនិងវិសាលភាពឲបានពាសពេញប្រទេសកម្ពុជារហូតដល់ 300 សាខាត្រឹមឆ្នាំ 2026 ខាងមុខនេះ រួមបញ្ចូលទាំងសាខានៅអាកាសយាសដ្ឋានសៀមរាបនិងក្រុងព្រះសីហនុផងដែរ។ 

គោលបំណងចំបងនិងចំណុចដែលធ្វើឲ Circle K ខុសពីម៉ាតទូទៅគឺការផ្ដល់នូវភាពងាយស្រួលនិងសេវាកម្មសំបូរបែបជូនភ្ញៀវ 24 ម៉ោងដែលរួមបញ្ចូលទាំង ចំណីអាហារឆ្អិនស្រាប់ ទីតាំងធំទូលាយនៅតំបន់ទីប្រជុំជន សាលា ក្រុមហ៊ុននិងទេសចរណ៍ ប្រព័ន្ធWIFI ដោយឥតគិតថ្លៃ សេវាបង់ថ្លៃទឹក ភ្លើង អ៊ិនធឺនែត ទូរស័ព្ទ ខ្សែកាបនិងការទូទាត់សេវាផ្ទាល់ខ្លួនផ្សេងៗ សេវាបញ្ចូលលុយទូរស័ព្ទ សេវាផ្ញើរឥវ៉ាន់និងដឹកជញ្ចូន សេវាធនាគារ ATMដកនិងដាក់សាច់ប្រាក់ និងកន្លែងដែលភ្ញៀវអាចអង្គុយសំរាកយ៉ាងធំទូលាយនិងមានផាសុកភាពផងដែរ។

Circle K មានដើមកំណើតមកពីសហរដ្ឋអាមេរិកដែលបើកដំបូងនៅឆ្នាំ 1951 ហើយមកទល់សព្វថ្ងៃនេះ Circle K មានសាខាជាង 16,000 ទូទាំងពិភពលោកដូចជាប្រទេសកាណាដា ហុងកុង ឌូបៃ ឥណ្ឌូណេសុី ហុងកុង ម៉ាកាវ គ័ងចូវ និងវៀតណាមជាដើម៕

មតិយោបល់

គួរដឹង3 hours ago

ភ្ងាក់ខ្លួនព្រើត! ចំណុចខ្លាំងទាំង៨ ជួយវៀតណាមពីប្រទេសក្រីក្រទៅជាខ្លាសេដ្ឋកិច្ចអាស៊ី!

គួរដឹង3 hours ago

អស់បារម្ភពិបាករៀនឬទន្ទេញ! អ្នកវិទ្យាសាស្ដ្ររកឃើញ “បន្ទះឈីប”បញ្ចូលចំណេះដឹងចូលក្នុងខួរក្បាល

ពីនេះពីនោះ7 hours ago

សាហាវណាស់! ប្តីដែលលួចទៅការប្រពន្ធថ្មីស្ងាត់ៗ គឺធ្លាប់ប្រើអំពើហិង្សា និងគំរាមអារក សម្លាប់ប្រពន្ធ ហើយថែមទាំងចោទប្រពន្ធថាលួចលុយចំនួន…(មានវីដេអូ)

ពីនេះពីនោះ7 hours ago

រំភើបស្ទើរស្រក់ទឹកភ្នែក! ពេលនេះ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសជូនជាតិហើយ ក្រោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន (មានវីដេអូ)

ពីនេះពីនោះ13 hours ago

ព្រោះតែជំងឺបាក់ទឹកចិត្ត ធ្វើឲ្យកូនខ្មែរដ៏ពូកែមួយរូបមានសតិមិនល្អ និងធ្លាក់ខ្លួនជាអ្នកសុំទាន តែគាត់នៅតែរក្សាទ្រឹស្តីល្អៗ និងនិយាយភាសាបរទេសបានល្អដដែល (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK