ថ្មីៗ
ល្អខ្លាំងណាស់! ខេត្តកំពង់ស្ពឺនឹងទទួលបានការវិនិយោគពីក្រុមហ៊ុនចិនធំៗ ក្នុងរង្វង់ទឹកប្រាក់រហូតដល់ទៅ…

យ៉ាងតាមគេហទំព័រព័ត៌មានក្នុងស្រុកមួយ នៅថ្ងៃទី១០ ខែមេសា នេះមន្រ្ដីជាន់ខ្ពស់របស់ខេត្តកំពង់ស្ពឺ លោក វ៉ី សំណាងបានមាន ប្រសាសន៍ថា បន្ទាប់ពីដំណើរទស្សន៍កិច្ចនៅខេត្តក្វាងទុងប្រទេសចិន លោកមានជំនឿជឿជាក់លើ ខេត្តកំពង់ស្ពឺដែលកំពុងតែមានសក្កានុពលទាក់ទាញ ក្រុមហ៊ុនយក្សចិនរហូតដល់ក្រុមហ៊ុនយក្សចិនចំនួន៨៖
ទី១ រោងចក្រ Speedy Global ស្ថិតនៅសង្កាត់ឆាងអាន ជាក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ ហើយនៅឆ្នាំ២០១៩ នេះ ដែលត្រូវការកម្លាំងពលកម្មសរុប ៨,០០០នាក់។
ទី២មានក្រុមហ៊ុនដៃគូចំនួន ៣កន្លែងទៀតមានផលិតដំណាប់ផ្លែឈើ ស្លាកសញ្ញាសម្លៀកបំពាក់ និងអចលនទ្រព្យក្នុងមួយកន្លែង ដែលត្រូវការកម្លាំងពលកម្ម ៨០០០នាក់សរុប២៤,០០០នាក់។
ទី៣ ក្រុមហ៊ុនទូរស័ព្ទចំនួន ២គឺ OPPO និង VIVO នឹងត្រូវសាងសង់អាគារកម្ពស់ ១០០ ទៅ ២០០ម៉ែត។
ទី៤ ក្រុមហ៊ុនរោងចក្រថ្មីរបស់ចិន មានទុនប្រមាណ ២០០០លានដុល្លារអាមេរិក។
ទី៥ ក្រុមហ៊ុន គូឡុង ផលិតសម្លៀកបំពាក់កូនក្មេងត្រូវការកម្លាំងពលកម្ម ៩,០០០នាក់។
ទី៦ ក្រុមហ៊ុនហ្វីចូវ នៅក្រុងហ្វីចូវផលិតអាវចាក់ ត្រូវការកម្មករសរុប ១៥,០០០នាក់។
ទី៧ អគារពាណិជ្ជកម្មនៅក្រុងច្បារមន ដែលប្រើប្រាស់ទុនវិនិយោគប្រមាណ ៥០០លានដុល្លារអាមេរិក។
ទី៨ ក្រុមហ៊ុនហ័រ សេងដា ជាក្រុមហ៊ុនផលិតខ្សែររួត ដែលក្រុមហ៊ុននេះបច្ចុប្បន្នកំពុងដំណើរការនៅប្រទេសកម្ពុជាហើយ ស្ថិតនៅក្នុងក្រុងច្បារមន ផលិតផលនេះនាំចេញទៅអឺរ៉ុប និងអាមេរិក។
ខេត្តកំពង់ស្ពឺគឺជាខេត្តដែលស្ថិតនៅចំកណ្ដាលរវាងប៉ូលសេដ្ឋកិច្ចកម្ពុជារវាងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដែលមានផ្លូវជាតិលេខ ៣ លេខ ៤ ឆាប់ៗនេះ កម្ពុជាកំពុងសិក្សាលើផ្លូវ ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ មីនា ឆ្នាំ២០១៩ ដែលបានឆ្លងកាត់ខេត្តកំពង់ស្ពឺ៕
ប្រភព៖ bizkhmer
មតិយោបល់
-
ថ្មីៗ1 year ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
បែបផែនជីវិត3 months ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
បែបផែនជីវិត1 year ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង2 years ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង6 months ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង
-
គួរដឹង3 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
គួរដឹង8 months ago
តោះ! សូមមកដឹងទាំងអស់គ្នា តើរណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី “ឆ្នាំកុរ” មានអ្វីខ្លះ?