រដ្ឋមន្ដ្រីនៅជប៉ុន គ្រាន់តែនិយាយប៉ះពាល់អារម្មណ៍ប្រជាជនក៏សុំលាលែងពីតំណែងដែរ!
Connect with us

អន្តរជាតិ

រដ្ឋមន្ដ្រីនៅជប៉ុន គ្រាន់តែនិយាយប៉ះពាល់អារម្មណ៍ប្រជាជនក៏សុំលាលែងពីតំណែងដែរ!

នៅក្នុង២០១១ កើតមានការរញ្ជួយដី និងគ្រោះទឹកជំនន់ដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋជប៉ុនជាច្រើន។ ដោយសារតែការនិយាយប៉ះពាល់ដល់ប្រជាពលរដ្ឋជប៉ុន លោកYoshitaka Sakurada ដែលជារដ្ឋមន្រ្តីនៅប្រទេសជប៉ុន ត្រូវបានធ្លាក់ពីតំណែងដោយសារតែសម្តីរបស់ខ្លួន។

ប៉ុន្តែការរិះគន់របស់លោក មិនមែនជាលើកដំបូងនោះទេ ហើយលោកក៏ត្រូវបានសាធារណជនដាក់សម្ពាធឲ្យសុំទោសជាសាធារណៈផងដែរ ហើយលោកក៏បានបញ្ជាក់ផងដែរថា លោកមិនចេះប្រើប្រាស់កុំព្យូទ័រនោះទេ។

ដោយសារតែការជ្រើសរើសលោក Sakurada ឲ្យកាន់តំណែង លោកហ្ស៊ីន ហ្សូអាបេក៏បានចេញមុខជាសាធារណៈសុំការអភ័យទោសពីសំណាក់ប្រជាពលរដ្ឋខ្លួនផងដែរ។ សូមបញ្ជាក់ផងដែរថា កាលពីខែកុម្ភៈកន្លងទៅនេះ លោកបានធ្វើការសុំទោសម្តងដែរ ដោយសារតែលោកមកប្រជុំយឺតត្រឹមតែ៣នាទីប៉ុណ្ណោះ៕

ប្រភព៖ Localnews

មតិយោបល់

Trending

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.