នារីដែលចេះក្បួនខ្នាតទាំងនេះ នឹងក្លាយជាទេពធីតាក្នុងចិត្តបុរសគ្រប់រូប
Connect with us

គួរដឹង

នារីដែលចេះក្បួនខ្នាតទាំងនេះ នឹងក្លាយជាទេពធីតាក្នុងចិត្តបុរសគ្រប់រូប

មនុស្សម្នាជាច្រើនតែងខិតខំរកប្រាក់ដើម្បីផ្គត់ផ្គង់ជីវភាពរបស់ខ្លួន ប៉ុន្តែគេនៅតែឆ្ងល់ថាហេតុអ្វីគេខំរកច្រើនប៉ុណ្ណា ក៏នៅតែមិនមានសល់លុយកាក់? បញ្ហានេះគឺដោយសារតែអ្នកកាន់លុយមានមានវិធីសាស្រ្តក្នុងការគ្រប់គ្រងការចាយវាយឲ្យបានត្រឹមត្រូវ។ បើអ្នកជាមនុស្សស្រី ហើយចេះប្រើប្រាស់ក្បួនខ្នាតទាំងអស់នេះក្នុងការចាយវាយ និងគ្រប់គ្រងលុយកាក់ អ្នកនឹងក្លាយជាទេពធីតាក្នុងក្តីស្រមៃមនុស្សប្រុសទាំងឡាយមិនខានឡើយ។

១. អ្វីដែលអ្នកចង់បាន និងអ្វីដែលអ្នកត្រូវការ

ការបែងចែករវាងអ្វីដែលអ្នកត្រូវការ និងអ្វីដែលអ្នកចង់បាន ពិតជាពិបាកក្នុងការឆ្លើយណាស់ ដោយសារតែចំណង់របស់អ្នកនឹងធ្វើឲ្យអ្នកចង់ទិញរបស់ ដែលចាំបាច់សម្រាប់ជីវភាព និងការរស់នៅរបស់អ្នកនោះឡើយ។ ការណ៍នេះ នឹងធ្វើឲ្យកញ្ចប់ថវិការបស់អ្នកមិនស្ថិតស្ថេរនោះទេ ដូច្នេះ អ្នកគួរតែចំណាយលើតែរបស់ណាដែលអ្នកពិតជាត្រូវការចាំបាច់ប្រើប្រាស់វិញ។

២. ចំណាយតិចជាងចំណូល

ជាមួយនឹងលុយកាក់ក្នុងសម័យបច្ចុប្បន្ននេះ គេច្រើនតែធ្វើតាមកាតធនាគារ ដែលនាំឲ្យយើងអាចចាយលុយអស់យ៉ាងឆាប់ផងដែរ។ មនុស្សជាច្រើនចំណាយអ្វីដែលខ្លួនឯងរកបានតាមតែអារម្មណ៍ ដែលធ្វើឲ្យគេមិនមានប្រាក់សល់ទោះបីជាខ្លួនខំធ្វើការងារយូរឆ្នាំប៉ុណ្ណាក៏ដោយ។ ដូច្នេះ អ្នកគួរចាយឲ្យក្រោមចំណូលដែលអ្នករកបានទើបល្អ។

៣. ដៅគោលក្នុងការចំណាយ

អ្នកគួរគប្បីគិតគូរឲ្យបានច្បាស់ជាមុនថា អ្នកនឹងចំណាយលុយដែលអ្នកមាននោះ ទៅលើអ្វីឲ្យបានច្បាស់ បើពុំនោះទេ អ្នកនឹងចំណាយវាទៅលើអ្វីដែលគ្មានប្រយោជន៍។

៤. ផែនការសន្សំ

បច្ចុប្បន្ននេះ អ្នកមានជម្រើសពីរក្នុងការសន្សំប្រាក់ គឺសន្សំដោយខ្លួនឯង និងសន្សំជាមួយធនាគារ។ ប៉ុន្តែការសន្សំជាមួយធនាគារត្បិតតែអ្នកត្រូវបានកាត់លើថ្លៃបង់ពន្ធផ្សេងៗ តែអ្នកនៅតែអាចមានប្រាក់សល់ បូកជាមួយការប្រាក់សម្រាប់ពេលដែលអ្នកត្រូវការប្រើប្រាស់លុយកាក់។​

៥. ប៉ាវអ្នកដទៃខ្លះ

ក្នុងសង្គមដែលមានលក្ខណៈប្រកួតប្រជែងដូចសព្វថ្ងៃ បើអ្នកចេញតែពីធ្វើការមកផ្ទះ អ្នកនឹងគ្មានឪកាសទទួលបានឳកាសថ្មីៗផ្សេងទៀតទេ។ ការចេញប្រាក់ឲ្យអ្នកដទៃមិនមែនមានន័យថា អ្នកត្រូវតែធ្វើដូច្នេះគ្រប់ពេលនោះទេ តែអ្នកគួរតែធ្វើក្នុងកាលៈទេសៈសក្តិសម ដើម្បីបង្កើតឲ្យមានទំនាក់ទំនងល្អជាមួយមនុស្សគ្រប់ប្រភេទ។

៦. ជំរុះបំណុលចេញ

ការខ្ចីប្រាក់ពីអ្នកដទៃមិនមែនសុទ្ធតែអាក្រក់នោះទេ​ បើសិនជាការខ្ចីរបស់អ្នកធ្វើឡើងក្នុងគោលបំណងពង្រីកមុខរបរ ឬធ្វើឲ្យវាក្លាយជាប្រយោជន៍សម្រាប់អ្នក។ អ្នកអាចសងបំណុលរបស់អ្នកតាមរយៈការបង់រំលោះ ឬតាមវិធីផ្សេងៗដែលសក្តិសម។ ការធ្វើដូចនេះ អ្នកអាចនឹងទទួលបានរបស់មូលក្នុងដៃដោយមិនដឹងខ្លួន៕

ប្រភព៖ Localnews

គួរដឹង13 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ13 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង13 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ14 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ14 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK