ឪពុក​ប្រាប់​ល្បិច​សម្ងាត់​មួយដល់​កូន​ស្រី​ដើម្បីសាក​ចិត្ត​បុរស​​អ្នកមាន និងអ្នកក្រ ដែលតាមស្រឡាញ់!
Connect with us

គួរដឹង

ឪពុក​ប្រាប់​ល្បិច​សម្ងាត់​មួយ​ដល់​កូន​ស្រី​ដើម្បីសាក​ចិត្ត​បុរស​​អ្នកមាន និងអ្នកក្រ ដែលតាមស្រឡាញ់!

តើ​អ្នក​នឹង​ជ្រើស​យក​បុរស​បែប​ណា​បើ​អ្នក​ជា​មនុស្ស​ស្រី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ ហើយ​មាន​ពេល​គ្រប់​គ្រាន់​ឲ្យ​មិត្ត​ប្រុស​ខ្លួន​ឯង?​

ថ្ងៃ​មួយ​កូន​ស្រី​បាន​ប្រាប់​​ឪពុក​ថា​ «​មាន​មនុស្ស​ប្រុស​ ២​នាក់​កំពុង​តែ​តាម​ស្រលាញ់​នាង​។​ ម្នាក់​ជា​អ្នក​មាន​ដែល​បាន​ទិញ​អំណោយ​ជា​ច្រើន​ឲ្យ​នាង​ និង​ម្នាក់​ទៀត​គ្មាន​លុយ​ទេ​តែ​មាន​ពេល​វេលា​តាម​យក​ចិត្ត​​នាង​ច្រើន​»។​

នាង​សួរ​ទៀត​ថា​ «តើ​បុរស​មួយ​ណា​ដែល​ស្រលាញ់​នាង​ពិត​ប្រាកដ​?»

ឪពុក​ស្ងាត់​មួយ​ភ្លែត​ បន្ទាប់​មក​ក៏​ប្រាប់​កូន​ស្រី​វិញ​ថា​ «កុំ​ទទួល​យក​អំណោយ​ពី​បុរស​អ្នក​មាន​ តែ​ប្រាប់​គេ​ថា​កូន​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ពេល​វេលា​របស់​គេ​​ ហើយ​កុំ​ទទួល​យក​ការ​ផ្ដល់​ឲ្យ​នូវ​ពេល​វេលា​ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បុរស​ដែល​គ្មាន​លុយ​ ត្រូវ​ប្រាប់​គេ​ថា​កូន​ចង់​បាន​អំណោយ​ពី​គេ​»​។​ កូន​ស្រី​មិន​យល់​ពី​អ្វី​ដែល​ឪពុក​នាង​បាន​ប្រាប់​ទេ​ ប៉ុន្តែ​នាង​នៅ​តែ​ធ្វើ​តាម​សម្ដី​របស់​គាត់​។

នៅ​ពេល​ធ្វើ​តាម​សម្ដី​ឪពុក​ហើយ​នាង​សង្កេត​ឃើញ​ថា​៖

«បុរស​អ្នក​មាន​ គ្រាន់​តែ​លឺ​ថា​នាង​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​និង​ពេល​វេលា​ គេ​ក៏​ចាប់​ផ្តើម​មិន​អាច​អត់​ធ្មត់​នឹង​នាង​បាន​»

«បុរស​គ្មាន​លុយ​ ពេល​ដែល​លឺ​ថា​នាង​ចង់​បាន​អំណោយ​ ក៏​បែរ​ជា​និយាយចំអក​ថា​នាង​ជា​មនុស្ស​ស្រី​គ្មាន​បាន​ការ​ ចង់​បាន​តែ​របស់​អ្នក​ដ៏​ទៃ​»

នាង​ក៏​បាន​យល់​បន្តិច​ៗ​ថា​បុរស​ទាំង​ពីរ​នាក់​នេះ​មិន​បាន​ស្រលាញ់​នាង​ទេ​។​

ឪពុក​សួរ​កូន​ស្រី​ថា​ «កូន​យល់​ពី​បំណង​របស់​ប៉ា​ហើយ​មែន​ទេ​?​ បើ​ចង់​ដឹង​ថា​បុរស​នោះ​ស្រលាញ់​កូន​កម្រិត​ណា​ ចូរ​កុំ​មើល​តែ​អ្វី​ដែល​គេ​មាន​ ត្រូវ​មើល​ថា​តើ​គេ​មាន​ឆន្ទៈ​ចង់​ឲ្យ​វា​មក​កូន​ដែរ​ទេ​»

កុំ​ស្រលាញ់​បុរស​ណា​ម្នាក់​ដោយ​គ្រាន់​តែ​មើល​លើ​អ្វី​ដែល​គេ​មាន​។​ បើ​គេ​ជា​អ្នក​សម្បូរ​ទ្រព្យ​ គ្រាន់​តែ​ទិញ​អំណោយ​ឲ្យ​អ្នក​ជា​រឿង​ធម្មតា​ទេ​ អ្វី​ដែល​មាន​តម្លៃ​គឺ​ពេល​វេលា​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​វិញ​ទេ​។​ តែ​បើ​ជា​អ្នក​អត់​វិញ​ អំណោយ​ត្រូវ​ប្រើ​លុយ​ទៅ​ទិញ​អ៊ីចឹង​ហើយ​វា​មាន​តម្លៃ​ចំពោះ​គេ​ណាស់​ ប៉ុន្តែ​បើ​គេ​ពិត​ជា​ស្រលាញ់​អ្នក​មែន​​គេ​នឹង​ខិត​ខំ​ដើម្បី​បំពេញ​បំណង​របស់​អ្នក​។​​ ត្រូវ​ចេះ​ពិសោធន៍​ឲ្យ​ច្បាស់​មុន​នឹង​ជ្រើស​យក​នរណា​ម្នាក់​៕ (localnews)

មតិយោបល់

Trending

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.