រឿងរ៉ាវទាំង ៥ ដែលលោក Mark Zuckerberg បានព្យាករណ៍ថាអាចនឹងកើតឡើងកំឡុងពេលបច្ចុប្បន្ន និងអនាគត
Connect with us

ថ្មីៗ

រឿងរ៉ាវទាំង ៥ ដែលលោក Mark Zuckerberg បានព្យាករណ៍ថាអាចនឹងកើតឡើងកំឡុងពេលបច្ចុប្បន្ន និងអនាគត

នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បានព្យាករណ៍នូវរឿងដ៏អស្ចារ្យមួយចំនួននៅលើបណ្តាញសង្គម Facebook របស់គាត់ ២ ឆ្នាំមកហើយហើយវាហាក់ដូចជាមានការកើតឡើងដូចអ្វីដែលបានបានព្យាករណ៍មួយក្នុងចំណោមការព្យាករណ៍ទាំងនោះរួមមានសមត្ថភាពសម្រាប់មនុស្សក្នុងការនិយាយជាមួយគ្នាដោយគំនិតរបស់ពួកគេដោយប្រើប្រព័ន្ធបច្ចេកបច្ចេកវិទ្យា។

ចូរក្រឡេកមើលការការព្យាករណ៍ចំនួន ៥ របស់ Mark Zuckerberg ខាងក្រោម៖

1. ការពិតនិម្មិត

នេះគឺជាអ្វីដែលលោក Bill Gates និយាយនៅក្នុងសៀវភៅរបស់គាត់ឈ្មោះ Business @ Speed ​​of Thinking នៅក្នុងឆ្នាំ 1999 ផងដែរ។ Facebook បានទិញ Oculus ក្នុងឆ្នាំ 2014 ក្នុងតម្លៃ 3 ពាន់លានដុល្លារ។ កម្មវិធីអាចមើលឃើញពីវីដេអូផ្សាយបន្តផ្ទាល់របស់លោក Mark Zuckerberg នៅលើគណនីហ្វេសប៊ុករបស់គាត់ដោយផ្ទាល់ អំពីរបៀបដែល Oculus ធ្វើការ។ វាច្បាស់ណាស់ថាការបង្កើតនូវការពិតជាក់ស្តែងដែលអាចអោយយើងឃើញគ្នាពីចំងាយដោយតាមរយៈ Facebook​ ទោះបីយើងនៅឆ្ងាយពីគ្នាក៏ដោយ។ មកដល់ពេលនេះ Facebook បានបង្កើតអោយមានរឿងនេះឡើងពិតប្រាកដមែនដូចតាមការព្យាករណ៍របស់គាត់ ។

2. ការប្រើញ្ញាណទាំងប្រាំជាមួយបច្ចេកវិទ្យាសម្រាប់ទំនាក់ទំនង

លោក Mark Zuckerberg បានព្យាករណ៍ ថានៅថ្ងៃ​ខាងមុខ​ មនុស្សយើងមិនចាំបាច់ទាល់​តែជួបមុខគ្នាផ្ទាល់បាន​អាចទំនាក់ទំនងជាមួយគ្នាបាននោះទេ យើងនឹងអាចប្រើញ្ញាណទាំងប្រាំរបស់យើង​សម្រាប់ទំនាក់ទំនង​ជាមួយគ្នាបានតាមរយៈប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិចបាន​ទាំង​ ការនិយាយ​ ការ​ស្ដាប់ ការសរសេរ​ជាដើម។ ការព្យាករណ៍របស់គាត់នេះ វាបានកើតឡើងពិតប្រាកដមែនសម្រាប់សង្គមសព្វថ្ងៃ ដែលយើងអាចទំនងទំនងជាមួយគ្នាបានយ៉ាងស្រួលដោយប្រើញ្ញាណទាំងប្រាំ ជាមួយកម្មវីធី Facebook​ បានដោយងាយស្រួល។

3. មនុស្សដ៏អស្ចារ្យ

Mark Zuckerberg បាននិយាយថាគាត់ចាប់អារម្មណ៍បំផុតចំពោះសំណួរមួយដែលទាក់ទងនឹងមនុស្សចំពោះរបៀបធ្វើការរបស់ពួកគេបានច្រើនតាមរបៀបដោយភាពវៃឆ្លាត។ពួកគេអាចដោះស្រាយរាល់​បញ្ហា​ ចំពោះការចោទសំណួរផ្សេងៗ វិធីធ្វើអ្វីៗគ្រប់បែបយ៉ាង ចំណេះដឹង​ទូទៅផ្សេងៗ ដែលអាចធ្វើឱ្យខួរក្បាលរបស់យើងរៀនបានច្រើនពីបច្ចេកវិទ្យា។​ជាក់ស្ដែង រហូតមកដល់ពេលនេះយើងអាច​​ទទួលបាន​​ចំណេះ​ដឹងយ៉ាងច្រើន​​​អ្វីដែលយើងចង់ឃើញ ចង់លឺ​ យើងអាចទទួលបានពីបណ្ដាញ Facebook យ៉ាងពិតប្រាកដមែន ។

4. បញ្ញាសិប្បនិម្មិត

នេះត្រូវបានចាប់ផ្តើមរួចហើយនៅក្នុងឆ្នាំ 201 7 ហើយវាបានក្លាយទៅជាផ្នែកមួយនៃឧស្សាហកម្មដ៏ធំបំផុត ដើម្បីរុករកសម្រាប់ការវិនិយោគនាពេលអនាគត។ Mark Zuckerberg​ បានប្រើប្រាស់ AI ដើម្បីចែករំលែកនូវមូលដ្ធានទម្រង់មួយរបស់ Facebook​ សម្រាប់ជាជំនួយឲ្យមានភាពប្រសើរជាងមុនទៅដល់ក្រុមហ៊ុនកំពុងវិនិយោគលើគំរោងអ្វីមួយ។ គោលដៅចុងក្រោយនៅទីនេះ គឺបង្កើតប្រព័ន្ធសិប្បនិម្មិតដែលធ្វើការអោយពួកគេអាចមើលឃើញ ឬឮដើម្បីធ្វើរឿងល្អៗជាងមនុស្សបាន។

លោកបាននិយាយថា “ប្រសិនបើយើងអាចបង្កើតកុំព្យូទ័រដែលអាចយល់ពីអ្វីដែលមាននៅក្នុងរូបភាព និងអាចប្រាប់មនុស្សពិការភ្នែកម្នាក់ដែលមិនអាចមើលឃើញយល់ពីរូបភាពនោះ វាពិតជាអស្ចារ្យណាស់” ។

5. ការបង្ហាញពីទំនាក់ទំនង

លោក Mark Zuckerberg តែងតែបង្ហាញពីការចាប់អារម្មណ៍របស់លោកក្នុងការផ្តល់នូវការប្រើប្រាស់អ៊ីធឺណេតដល់មនុស្សគ្រប់គ្នានៅលើផែនដីដោយមិនគិតពីល្បឿន និងទីកន្លែង។ Internet.org កំពុងបម្រើនៃគោលបំណងនេះហើយកំពុងចាប់ផ្តើមផ្តល់សេវាអ៊ិនធឺណិតឥតគិតថ្លៃនៅទូទាំងពិភពលោក។ វាគួរឱ្យចាប់អារម្មណ៍ណាស់ដែលដឹងថាហ្វេសប៊ុកកំពុងតែប្រើប្រាស់ថាមពលនៃបច្ចេកវិទ្យានេះដើម្បីផ្សព្វផ្សាយគំនិតនេះទូទាំងពិភពលោក។​ វាជាការពិតណាស់សេវាអ៊ិនធឺណិត​ បានផ្ដល់នូវមនុស្សដែលនៅឆ្ងាយពីគ្នា​អាច​មានទំនាក់ទំនងគ្នាបានយ៉ាងល្អ៕

ប្រភព៖ dr-cambiz

មតិយោបល់

អន្តរជាតិ3 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ4 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត4 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK