ហួសចិត្តពេលមើលការសន្ទនារវាងលោកប្រធានាធិបតីពូទីន និងលោកJack Ma
Connect with us

គួរដឹង

ហួសចិត្តពេលមើលការសន្ទនារវាងលោកប្រធានាធិបតីពូទីន និងលោកJack Ma

នៅក្នុងជំនួបរវាងមហាសេដ្ឋីវ័យក្មេង Jack Ma និងលោកប្រធានាធិបតីរុស្សីពូទីន នៅក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា លោកប្រធានាធិបតីរុស្សីបានលើកឡើងមួយសំនួរទៅកាន់មហាសេដ្ឋីJack Ma ថាវ័យរបស់លោកJack Maនៅក្មេងនៅឡើយ ហេតុអ្វីក៏គាត់សម្រេចចិត្តចូលនិវត្តន៍លឿនយ៉ាងនេះ។

ក្រោយពីបានលឺសំនួរនេះហើយ លោកJack Ma កើតមានសេចក្តីភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបានឆ្លើយតបទៅវិញថា គាត់ទើបតែបានធ្វើ “ខួបកំណើតអាយុ៥៤ឆ្នាំនៅរុស្សីកាលពីម្សិលមិញ” ទេ ដូច្នេះគាត់មិននៅក្មេងទៀតឡើយ។ លោកJack Ma បានបន្ថែមថា លោកបានចំណាយពេលលើក្រុមហ៊ុន Alibaba ចំនួន១៩ឆ្នាំ ហើយ​។ អ្វីដែលគាត់ចង់ធ្វើបន្តទៀតក្នុងពេលបច្ចុប្បន្ននោះគឺ ប្រឡូកចូលក្នុងវិស័យអប់រំ និងការងារមនុស្សធម៌។ ប៉ុន្តែជាការឆ្លើយតប ប្រធានាធិបតីពូទីន បាននិយាយថា៖ “លោកមានអាយុតិចជាងខ្ញុំច្រើនណាស់ ខ្ញុំអាយុ៦៦ឆ្នាំហើយ ខ្ញុំនៅមានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញ”។

គួរបញ្ជាក់ផងដែរថា ការសំណេះសំណាលរវាងមហាសេដ្ឋី និងប្រធានាធិបតីទាំងពីររូបនេះ គឺនៅក្នុងវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៤ហើយ ដែលធ្វើឡើងនៅទីក្រុងValdivostok។ ស្របទៅនឹងអ្វីដែលលោកJack Ma បានឆ្លើយតបនេះដែរ លោកគ្រោងប្រគល់តួនាទីទៅឲ្យលោក Daniel Zhang នៅខែកញ្ញាឆ្នាំ២០១៩ខាងមុខនេះ ហើយងាកមកគិតគូររឿងការអប់រំ វិញម្តង។ ទោះជាយ៉ាងណាក៏ដោយ ក៏លោកនៅតែជាសមាជិកនៃក្រុមប្រឹក្សាភិបាលដល់ឆ្នាំ២០២០ផងដែរ៕

ប្រភព៖ Localnews

មតិយោបល់

គួរដឹង2 weeks ago

គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ

ថ្មីៗ4 weeks ago

អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​

ថ្មីៗ3 weeks ago

ល្អណាស់ ! ខណៈប្រជាជនខ្មែរជាច្រើនត្រៀមទៅលេងឆ្នេររបស់ខ្លួនវិញ អភិបាលខេត្តថ្មីទើបឡើងនាំកម្លាំងចុះរៀបចំឆ្នេរភ្លែត

គួរដឹង3 weeks ago

កម្របានឃើញ! រូបភាពដ៏អស្ចារ្យទាំង ១៥  បានបង្ហាញពីអាថ៌កំបាំងមួយចំនួននៅក្នុងរាងកាយមនុស្ស

គួរដឹង5 days ago

បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ

Trending

Copyright © 2019 ANARCHAK