ភ្ញាក់ផ្អើលក្រោយដឹងពីអាថ៌កំបាំង​ ដែលគេមិនដែលប្រាប់ឲ្យដឹងនៅលើយន្តហោះ
Connect with us

គួរដឹង

ភ្ញាក់ផ្អើលក្រោយដឹងពីអាថ៌កំបាំង​ ដែលគេមិនដែលប្រាប់ឲ្យដឹងនៅលើយន្តហោះ

អ្នកដំណើរដែលប្រើប្រាស់យន្តហោះប្រាកដណាស់មិនសូវបានដឹងពីអាថ៌កំបាំងទាំងអស់នេះទេ ដោយសារតែគ្មាននរណាម្នាក់នៅក្នុងយន្តហោះប្រាក់ឲ្យពួកគេបានដឹង។ ថ្ងៃនេះ យើងនឹងមកពិនិត្យមើលអាថ៌កំបាំងទាំងអស់នេះឲ្យបានច្បាស់ម្តង៖

១. ម៉ាស៊ីនត្រជាក់

អ្នកប្រហែលជាធ្លាប់ឆ្ងល់ថាតើខ្យល់អុកស៊ីសែនបានមកពីណា ក្នុងពេលដែលពួកគេកំពុងហោះហើរនោះ? ចម្ងល់នេះ ត្រូវបានបង្ហាញហើយនៅពេលនេះ គឺវាចេញពីការបង្ហាប់របស់ទូរប៊ីនម៉ាស៊ីនលើយន្តនោះឯង។

២. បន្ទប់សម្ងាត់

មិនមានមនុស្សច្រើនប៉ុន្មានទេ ដែលបានដឹងថាអ្នកបម្រើលើយន្តហោះមានកន្លែងសម្រាកក្នុងយន្តហោះ។

៣. គ្រប់គ្រងច្រកអាសន្ន

អ្នកបម្រើលើយន្តហោះត្រូវតាំងស្មារតីឲ្យបាននឹងនរនៅពេលដែលមានរឿងហេតុអ្វីមួយកើតឡើងដោយមិនអាចស្មានទុកមុន។

៤. រន្ធលើកញ្ចក់បង្អួច

មនុស្សជាច្រើនឆ្ងល់ថា ហេតុអ្វីគេធ្វើរន្ធមួយតូចនៅលើកញ្ចក់បង្អួចយន្តហោះដូច្នេះ។ ជាទូទៅ កញ្ចក់យន្តហោះធ្វើឡើងជា៣ស្រទាប់ ដែលស្រទាប់ខាងក្រៅការពារសម្ពាធ ស្រទាប់ខាងក្នុងការពារការខូចខាត និងគ្រោះភ័យផ្សេងៗ ហើយស្រទាប់កណ្តាលដែលមានរន្ធតូចមួយនោះគឺដើម្បីគ្រប់គ្រងចរន្តខ្យល់។

៥. ពូថៅលើយន្តហោះ

ពូថៅត្រូវបានគេអនុញ្ញាតឲ្យទុកសម្រាប់ប្រើប្រាស់ក្នុងពេលអាសន្នផ្សេងៗ នៅក្នុងប្រទេសមួយចំនួន។ ការទុកពូថៅនេះ ត្រូវបានអនុញ្ញាតដោយច្បាប់ផងដែរ។

៦. Cooper Vane

ដោយសារតែមានករណីប្លន់យន្តហោះមួយដ៏ល្បី ដោយបុរសឈ្មោះ Dan Cooper យន្តហោះប្រភេទ Airbus និង Boeing សុទ្ធតែមានប្រព័ន្ធCooper​ Vane ដើម្បីការពារកុំឲ្យទ្វារយន្តហោះបើកនៅពេលហោះហើរ៕

ប្រភព៖ Localnews

មតិយោបល់

Trending

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.