មនុស្សដែលពូកែនិយាយ និងមនុស្សដឹងកាលៈទេសៈក្នុងការនិយាយមួយណាពូកែជាង?
Connect with us

គួរដឹង

មនុស្សដែលពូកែនិយាយ និងមនុស្សដឹងកាលៈទេសៈក្នុងការនិយាយមួយណាពូកែជាង?

អ្នកនិយាយច្រើន និយាយតិច ការពិតសុទ្ធតែមានមូលហេតុរបស់ពួកគេ អ្នកដែលគេចូលចិត្តនិយាយច្រើន គេតែងឧស្សាហ៍និយាយ​លេង​ច្រើន តែក៏តែងបង្កកំហុសច្រើនដូចគ្នា រហូតអ្នកខ្លះគិតថាជាមនុស្សមិនបានការថែមទៀត។ ប៉ុន្តែខ្លះក៏និយាយទៅមានប្រយោជន៍​ ឬទទួលបានផលដែរ។

ជាក់ស្តែងមនុស្សខ្លះវិញ គេមិនចូលចិត្តនិយាយច្រើន អួតច្រើនទេ តែគេធ្វើសកម្មភាពយកតែម្តង។ ប្រសិនបើមានលទ្ធផលជោគជ័យ ទើប​គេបង្ហាញ តែបើគ្មានបានការគេ ដាច់គេមិននិយាយឡើយ ព្រោះនាំឱ្យខាតពេល និងឥតប្រយោជន៍។ ម្យ៉ាងវិញទៀត បើក្នុងនាមជាអ្នកដឹកនាំគេ មិនគួរគប្បីនិយាយលេងច្រើនពេក អាចនាំឱ្យអ្នកដទៃគេគិតថាជាមនុស្សមិនអាចយកជាការបាន បាត់បង់ការគោរព និងទៅជាការមើលងាយដល់គេវិញក៏មាន។ ហេតុនេះ បានជាមេដឹកនាំមួយចំនួនកម្រងនឹងនិយាយលេងសើចជាមួយនឹងកូនចៅ​របស់គេណាស់។

ចំពោះការនិយាយទៀតសោធ យើងបែងចែកជា ២យ៉ាង៖ ដោយទី១ មនុស្សពូកែនិយាយ។ ទី២ មនុស្សនិយាយពូកែ។ លក្ខណៈទាំងនេះ គឺខុសគ្នាស្រឡះ។ ដោយទី១ គេជាមនុស្សពូកែនិយាយដោយមានសិល្បៈ ស្គាល់ពីអ្វីដែលគួរនិយាយ និងនិយាយអ្វីដែលមា​ន​ប្រយោជន៍ប៉ុណ្ណោះ។ តែចំពោះ អ្នកពូកែនិយាយទី២វិញ គេជាមនុស្សដែលនិយាយពល់ទឹកមាត់ និយាយងាប់ចោល ធ្វើម៉េចឱ្យតែបាន​ឈ្នះគេ មិនថាអស់អីក៏ដោយ។ មនុស្សបែបទី២ ច្រើនតែគេមិនសូវចូលចិត្ត គេស្អប់ច្រើន និងខាតប្រយោជន៍ថែមទៀត។

ហេតុនេះ យើងទាំងអស់គ្នាគប្បីតែយល់អំពីសម្តីដែលគួរនឹងលើកមកនិយាយ មិនគួរនិយាយអ្វីដែលឥតប្រយោជន៍ ឬពោលផ្តេសផ្តាស់​ទេ អាចនាំឱ្យគេវាយតម្លៃ និងមិនគោរពលើយើងថែមទៀតផង។ សុភាសិតខ្មែរយើងពោលថា “សម្តីជាអាថ៌កន្លង​ បានសុខទុក្ខផល​ព្រោះ​តែអណ្តាត” ៕ 

មតិយោបល់

Trending

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.