ភ្ញាក់ផ្អើលពេលឃើញនារីខ្មែរលេងស្នូកឃ័រទាល់តែល្បី និងជោគជ័យ
Connect with us

ពួកគេជានរណា

ភ្ញាក់ផ្អើលពេលឃើញនារីខ្មែរលេងស្នូកឃ័រទាល់តែល្បី និងជោគជ័យ

ជាធម្មតា ការលេងស្នូកឃ័រ មិនត្រូវបានគេចាត់ទុកជាកីឡារបស់មនុស្សស្រីនោះទេ ប៉ុន្តែស្រ្តីខ្មែររូបនេះ ដែលមានដើមកំណើតនៅខេត្តត្បូងឃ្មុំ បានក្លាយជាស្រ្តីទីមួយ ដែលទទួលបានជ័យលាភីទី១ប្រចាំប្រទេសកម្ពុជាសំរាប់កីឡាមួយនេះ។

ដោយបានបង្កើតចំណងអាពាហ៍ពិពាហ៍រយៈពេល៩ឆ្នាំមកហើយ ជាមួយស្វាមីជាជនជាតិកូរ៉េខាងត្បូង លោកនាង ស្រួង ភាវី អាយុ៣០ បានសម្រេចចិត្តស្នាក់នៅប្រទេសកូរ៉េខាងត្បូង។ អ្នកនាងបានបង្ហាញថា អ្នកនាងបានទទួលចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតនៅប្រទេសបារាំងនៅថ្ងៃទី១១ និង១២ ខែមិនាឆ្នាំ២០១៩។ បន្ទាប់មកអ្នកនាងបានត្រឡប់មកប្រទេសកម្ពុជាដើម្បីចូលរួមកម្មវិធីទទួលទានអាហារជាមួយរដ្ឋមន្រ្តីកូរ៉េ ដែលជាកម្មវិធីវេទិកាធុរៈកិច្ច កម្ពុជានិងកូរ៉េ។ អ្នកនាងថែមទាំងបានបង្ហាញនូវសេចក្តីរីករាយនៅពេលបានចាប់ដៃជាមួយប្រធានាធិបតីមូន ចេអ៊ីន និងភរិយា។ ខាងក្រោមនេះគឺជាគន្លឹះជោគជ័យទាំង៣របស់អ្នកនាង៖

១. ក្តីស្រលាញ់

ដោយសារតែក្តីស្រលាញ់ពីកំណើត ជាមួយនឹងការលើកទឹកចិត្តពីសំណាក់ស្វាមីរបស់អ្នកនាង និងការខិតខំប្រឹងប្រែងរបស់ខ្លួនផងនេះ អ្នកនាងបានសម្រេចចាប់យកកីឡានេះជាអាជីព និងខិតខំស្វែងយល់ពីស្នូកឃ័ររហូតទទួលបានជោគជ័យ។

២. គោលដៅច្បាស់លាស់

អ្នកនាងមានក្តីបំណងចង់ក្លាយជាកីឡាការីនីផ្នែកស្នូកឃ័រប្រចាំប្រទេសកម្ពុជា ហើយដោយសារតែក្តីបំណងនេះ បានធ្វើឲ្យអ្នកនាងប្តេជ្ញាចិត្តខ្ពស់ថាយកឲ្យបានលទ្ធផលល្អក្នុងការប្រកួតផ្សេងៗ។ ជាលទ្ធផល អ្នកនាងពិតជាអាចឈរលើលំដាប់កំពូលនៃការប្រកួតជានិច្ច។

៣. ទស្សនៈវិស័យ

អ្នកនាងចង់ឲ្យមានការលើកស្ទួយកីឡាផ្សេងៗជាច្រើន ជាពិសេសស្នូកឃ័រដោយសារតែវាអាចជួយឲ្យជៀសឆ្ងាយពីគ្រឿងញៀន ដើម្បីសុខភាព គ្រួសារ និងសង្គម។ ជាមួយនឹងទស្សនៈវិស័យយ៉ាងច្បាស់នេះ​ អ្នកនាងទទួលបានលទ្ធផលគួរឲ្យកត់សំគាល់ជាច្រើនដូចជា ចំណាត់ថ្នាក់លេខ៣ប្រចាំពិភពលោក នៅឆ្នាំ២០១៨ និងលេខ១ប្រចាំអាស៊ី៕

ប្រភព៖ Localnews

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ22 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK