ឡៅជឺ៖ "លើលោកនេះគ្មានអ្វីអស្ចារ្យ និងខ្លាំងក្លាជាងទឹកឡើយ!" តើហេតុអ្វីទៅ?
Connect with us

បែបផែនជីវិត

ឡៅជឺ៖ “លើលោកនេះគ្មានអ្វីអស្ចារ្យ និងខ្លាំងក្លាជាងទឹកឡើយ!” តើហេតុអ្វីទៅ?

អ្នកប្រាជ្ញ ឡៅជឺ គាត់គឺជាអ្នកបង្កើតលទ្ធិតៅ និងជាអ្នកប្រាជ្ញធំក្នុងចំណោម (ខុងជឺ ឡៅជឺ ស៊ុនជឺ) អ្នកប្រាជ្ញកំពូលៗក្នុងប្រទេសចិនសម័យបុរាណកាលផង។ ប៉ុន្តែប្រជាជន និងមនុស្សទាំងទាំងពិភពលោកតែងស្គាល់អ្នកប្រាជ្ញ ខុងជឺ ជាងដោយសារតែ ខុងជឺ លោកមានក្បួនច្បាប់គម្ពីរជាច្រើនទុកទូន្មាន និងអប់រំដល់ប្រជាជនចិន ជាពិសេសគឺទស្សនៈល្អៗរបស់គាត់តែម្តង។

នៅក្នុងពេលនេះ យើងសូមលើកយកទស្សនៈដ៏ល្អ និងមានប្រសិទ្ធភាពខ្ពស់ក្នុងាការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ដែលទស្សនៈប្រើមិនត្រឹម​តែសម័យបុរាណទេ ថែមទាំងត្រូវមកដល់បច្ចុប្បន្នថែមទៀត។ ទស្សនៈរបស់អ្នកប្រាជ្ញឡៅជឺ គឺ “ទឹកជាវត្ថុដ៏អស្ចារ្យ ដែលអាច​បត់បែនតាមស្ថានការណ៍គ្រប់បែបយ៉ាង មិនថានៅក្នុងកែវ ដប ថូ ទន្លេ បឹងបួរ ។ល។” វាតែងសម្របខ្លួនបានដោយងាយ ទៅតាមកាលៈទេសៈរបស់វា។

ប្រសិនបើប្រៀបធៀបមកមនុស្សយើងវិញថា ជាមនុស្សដែលចេះបត់បែបន ស្គាល់ខ្មៅ-ស ខ្ពស់-ទាប ល្អ និងអាក្រក់ ដឹងថាពេលណាគួរធ្វើអ្វី និងមិនគួរធ្វើអ្វី ដឹងថាពេលណាគួរនិយាមអ្វី និងមិនគួរនិយាយអ្វីខ្លះ ដែលយើងហៅម្យ៉ងទៀតថា “ចេះបត់បែនគ្រប់ស្ថានការណ៍” ឬចេះ​ស្គាល់ពីកាលៈទេសៈ។

សូមបញ្ជាក់ថា អ្នកប្រាជ្ញ ឡៅជឺ ជាជាកំពូលអ្នកប្រាជ្ញមួយ និងស្ថាបនិកនៅលទ្ធិសាសានាតៅផង ដែលមានមនុស្សគោរពមិនចាញ់សាសនាផ្សេងទៀតឡើយនៅក្នុងប្រទេសចិន។ លោកបានទទួលមរណភាពតាំងពី ៥៣៣ឆ្នាំមុន គ.ស មកម្ល៉េ្លះ៕ (thebackways)

មតិយោបល់

ថ្មីៗ1 hour ago

ល្អណាស់!​ «តំណាងក្រុមហ៊ុនលំដាប់ពិភពលោកមួយ» គ្រោងនាំយកបច្ចេកវិទ្យាទំនើបដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃ «ស្រូវអង្ករកម្ពុជា»

ថ្មីៗ5 hours ago

ពិតជាអរគុណដល់ទឹកចិត្ត «ជប៉ុន» ដែលបានជួយ «ឡានក្រុង» ដល់កម្ពុជាចំនួន ៨០ គ្រឿង

ថ្មីៗ1 day ago

តើអ្នកធ្លាប់ដឹងទេ «​នីវ៉ូ​ទឹកសមុទ្រ»​ជា​អ្វី ហើយ​គេ​វាស់​វាដោយរបៀបណា ?

ថ្មីៗ1 day ago

«ស្ថាន​ទូត​កម្ពុជា​នៅ​ជប៉ុន» បាន​ប្រកាស​ឱ្យពលរដ្ឋ ​និង​និស្សិត​ខ្មែរប្រុង​ប្រយ័ត្នចំពោះ​ «​រលកសូណាមិ​» នៅ​ជប៉ុន

ថ្មីៗ1 day ago

ចាប់ពីថ្ងៃទី ២០-២៦ ភ្លៀងនឹងនៅតែបន្តរធ្លាក់ ដោយក្នុងនោះមានលាយឡំជាមួយបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់

Trending

Copyright © 2019 ANARCHAK