ទស្សនៈជីវិត៖ តើត្រីដែលហែលស្របទឹក សុទ្ធតែជាត្រីងាប់ឬយ៉ាងណា?
Connect with us

បែបផែនជីវិត

ទស្សនៈជីវិត៖ តើត្រីដែលហែលស្របទឹក សុទ្ធតែជាត្រីងាប់ឬយ៉ាងណា?

ត្រីហែលស្របទឹក គឺជាត្រីងាប់ គឺជាទ្រឹស្តីទស្សនវិជ្ជាមួយដែលចង់បញ្ជាក់អំពីសេរីភាពដែលត្រូវបានជិះជាន់ ហើយអ្នកដែលត្រូវបានគេជិះជាន់ មិនបានរើបម្រាស់ ប្រៀបដូចជាមនុស្សស្លាប់ដេកនៅក្នុងផ្នូរ។

បើយកមកធៀបនឹងត្រី ត្រីដែលហែលស្របទឹក គឺជាត្រីដែលកំពុងងាប់ គ្មានកម្លាំងនឹងហែលបញ្រ្ជាសទឹកវិញ ហើយដែលទឹកកំពុងហែលកួចប៉ុនណា ត្រីដែលងាប់នោះក៏ហែលទៅតាមទឹកប៉ុននោះដែរ។

ន័យធៀបវិញ ការជិះជាន់ប្រៀបដូចជាទឹក ត្រីងាប់ប្រៀបដូចជាមនុស្សដែលមិនបានរើបម្រាស់ គេជិះជាន់គាបសង្កត់ប៉ុនណា មនុស្សក៏រស់នៅប៉ុននោះ គ្មានសេរីភាព គ្មានសិទ្ធិហាស្តី គ្មានសិទ្ធិបញ្ចេញមតិ សង្គមបែបផ្តាច់ការ មនុស្សភ័យខ្លាច តែមិនហ៊ានរើ ហ្នឹងហើយជាត្រីងាប់ដែលកំពុងត្រូវទឹកហែលកួចទៅដល់ទីដោយមិនដឹងកោះត្រើយ៕ (thebackways)

មតិយោបល់

Trending

Copyright © 2019 ANARCHAK