ដឹងពីវិធីទាំងនេះដើម្បីជៀសផុតពីរឿងមិនល្អផ្សេងៗក្នុងសណ្ឋាគារឬផ្ទះសំណាក់
Connect with us

គួរដឹង

ដឹងពីវិធីទាំងនេះដើម្បីជៀសផុតពីរឿងមិនល្អផ្សេងៗក្នុងសណ្ឋាគារឬផ្ទះសំណាក់

យើងធ្លាប់បានលឺជានិយាយពីរឿងផ្សេងៗជាច្រើនទាក់ទងនឹងផ្ទះសំណាក់ ឬសណ្ឋាគារ ដែលពួកគេធ្លាប់ស្នាក់នៅ​ ហើយរឿងទាំងនោះសុទ្ធតែជារឿងដែលមិនទាន់មាននរណាម្នាក់ហ៊ានអះអាងថាមកពីមូលហតុអ្វីនោះទេ។ សំរាប់អ្នកដែលមិនចង់ជួបរឿងទាំងនោះ យើងអស់កង្វល់ជាមួយនឹងវិធីទាំង៧យ៉ាងដូចខាងក្រោមនេះហើយ៖​

១. យកបន្ទប់ជិតផ្លូវ ឬជិតជណ្តើរយន្ត

អ្នកមិនត្រូវយកបន្ទប់ដែលនៅចុងគេបំផុតនោះទេ ដោយសារតែវាគ្មានពន្លឺគ្រប់គ្រាន់ គ្មានអនាម័យ និងគ្មានបរិយាកាសល្អ។ នេះបើតាមក្បួនចិន យិន និងយ៉ាង។ ការយកបន្ទប់ជិតផ្លូវដើរ ឬជិតជណ្តើរយន្ត គឺដោយសារតែអ្នកអាចទទួលបាសេវាកម្មឆាប់រហ័សជាង។

២. ចេះគោរពម្ចាស់ទឹកដីគេ

នេះហាក់ដូចជាអបិយជំនឿពេក ប៉ុន្តែអ្នកគួរតែមានការគោរពចំពោះម្ចាស់ទឹកម្ចាស់ដីគេ។ អ្នកគួរតែចុចកណ្តឹងសិន ឬគោះទ្វារ៣ដងសិន ហើយនិយាយថា ស្វាគមន៍ ទោះបីជាក្នុងបន្ទប់នោះគ្មានមនុស្សក៏ដោយ។

៣. បំភ្លឺភ្លើងគ្រប់កន្លែង

ក្រោយពេលដែលអ្នកចូលទៅដល់ក្នុងបន្ទប់ហើយ អ្នកគួរតែបើកភ្លើងឲ្យបានគ្រប់កន្លែង ហើយមិនត្រូវបើកទូ ឬថតតុភ្លាមៗនោះទេ ដោយសារតែគេជឿថាព្រលឹងវិញ្ញាណអាចនឹងនៅទីកន្លែងនោះពួន ដូច្នេះ បើអ្នកបើតុ ទូភ្លាមៗ ពួកគេអាចនឹងភ័យស្លន់ស្លោរផងដែរ។ អ្នកក៏គួរចូលបន្ទប់ទឹកលាងជើង ហើយគោះជង្គង់ដើម្បីជាសញ្ញាប្រាប់ថាបន្ទប់នេះ មានមនុស្សនៅហើយ។

៤. រៀបគ្រែឲ្យបានត្រឹមត្រូវ

បើអ្នកស្នាក់នៅក្នុងបន្ទប់គ្រែពីរ ខ្នើយ ឬភួយនៅលើគ្រែនោះ ត្រូវតែយកទៅទុកក្នុងទូខោអាវ ហើយរៀបចំគ្រែនោះឲ្យបានត្រឹមត្រូវ។

៥. សង្កេតមើលស្ថានការណ៍

អ្នកត្រូវស្នើសុំដូរបន្ទប់ជាបន្ទាប់ បើសិនជាអ្នកឃើញថា អ្នកមានអារម្មណ៍មិនសូវស្រួល ដូចជាគ្រែញ័រ ភ្លើងបិទបើក ឬទូរទស្សន៍បិទបើកដោយគ្មានមូលហេតុ។

៦. កុំព្យួរខោអាវទុកក្នុងទូ

អ្នកគួរព្យួរនៅកន្លែងដែលមានពន្លឺថ្ងៃ ឬទុកក្នុងវ៉ាលីអ្នកទើបល្អ ដោយសារតែគេយល់ថាព្រលឹងនោះអាចទៅពួនសំងឺនៅក្នុងខោអាវរបស់អ្នកបាន បើអ្នកព្យួរវាទុកក្នុងទូ។

៧. ការពារមុនសំរាក

ត្រូវទុកភ្លើងមួយ ឬពីរឲ្យនៅភ្លឺ ទោះបីជាអ្នកចូលគេងក៏ដោយ។ ការធ្វើបែបនេះ អាចធ្វើឲ្យអ្នកមានអារម្មណ៍សុវត្ថិភាព និងជៀសពីសំណាងអាក្រក់។ អ្នកក៏មិនគួរទុកស្បែកជើងតម្រៀបគ្នានៅជិតគ្រែដែលអ្នកគេងដែរ៕

ប្រភព៖ Localnews

មតិយោបល់

Trending

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.