តោះមកសង្កេតមើលពីអាថ៌កំបាំងដែលមានក្នុងចិត្តម្តាយទាំងអស់គ្នា
Connect with us

គួរដឹង

តោះមកសង្កេតមើលពីអាថ៌កំបាំងដែលមានក្នុងចិត្តម្តាយទាំងអស់គ្នា

ម្តាយឪពុកតែងធ្វើអ្វីៗទាំងអស់ដើម្បីឲ្យកូនបានល្អ ដោយមិនមានការរអ៊ូពីសេចក្តីហត់នឿយអ្វីនោះទេ។ មិនថាម្តាយឪពុកត្រូវហែលឆ្លងការលំបាកខ្លាំងយ៉ាងណានោះទេ លោកនៅតែមិនរាថយឡើយ។ លោកទាំងពីរព្យាយាមចង់ឲ្យកូននៅជិតខ្លួន ប៉ុន្តែលោកមិនដែលបង្ហាញអារម្មណ៍ពិតរបស់លោកសូម្បីតែបន្តិចទៅកាន់កូនៗ ប៉ុន្តែកូនអាចសង្កេតដឹងពីអារម្មណ៍ពិតរបស់លោក តាមរយៈកាយវិការ។

១. ចាំកូនចេញពីធ្វើការ

ដោយសារតែមានក្តីបារម្ភពីសុវត្ថិភាពរបស់កូន លោកតែងតែរងចាំកូនត្រឡប់មកដល់ផ្ទះវិញយ៉ាងអន្ទះសារ។ ប៉ុន្តែគាត់មិនងាយនិយាយត្រង់ៗទេ ថាគាត់ពិតជាស្រលាញ់កូននោះទេ។ តាមរយៈកាយវិការនេះ យើងអាចសន្និដ្ឋានបានថាគាត់ពិតជាស្រលាញ់កូនណាស់។

២. យកកូនទៅជានិច្ចពេលទៅណាមកណា

នៅពេលដែលគាត់មានកម្មវិធីដើរកំសាន្ត ឬពិធីផ្សេងៗ គាត់តែងនឹកដល់កូន និងយកកូនទៅជាមួយ ដោយសារតែគាត់ចង់ឲ្យកូនស្គាល់គេឯងនិងកន្លែងកំសាន្តថ្មីៗផងដែរ។

៣. រៀបចំអាហារនិងកន្លែងគេងឲ្យ

លាយឡំជាមួយក្តីស្រលាញ់របស់ម្តាយ គាត់បានដាក់ចិត្តគំនិតក្នុងការធ្វើម្ហូបអាហារយ៉ាងឆ្ងាញ់ឲ្យកូន។

៤. មើលថែកូនពេលកូនឈឺ

នៅពេលកូនឈឺ គាត់ក៏ចង់ប្រាថ្នាឲ្យជំងឺធ្លាក់មកលើខ្លួនគាត់ដែរ ដោយសារគាត់មិនចង់ឲ្យមានបញ្ហាទាំងនោះកើតឡើងលើកូនរបស់គាត់ឡើយ។​ គាត់មើលថែទាំងយ៉ាងអស់ពីចិត្ត ដោយមិនឲ្យកូនពិបាករឿងទឹកក្តៅទឹកត្រជាក់អ្វីនោះឡើយ។

៥. រកគូល្អឲ្យកូន

ម្តាយឪពុកមិនអាចនៅជាមួយកូនបានទេនៅពេលដែលកូនចាស់។ ដូច្នេះ លោកព្យាយាមរកគូអនាគតដែលល្អសម្រាប់មើលថែទាំកូន ដោយសារតែគាត់យកចិត្តទុកដាក់ចំពោះកូន និងសង្ឃឹមថាកូនមានអនាគតល្អប្រសើរ។

កាយវិការទាំង៥ដែលបានរៀបរាប់នេះ បង្ហាញពីក្តីស្រលាញ់ដែលឪពុកម្តាយមានចំពោះកូន ដូច្នេះចូរអ្នកគោរពនិងស្រលាញ់លោកអ្នកមានគុណរបស់អ្នកឲ្យបានច្រើន៕

ប្រភព៖ Localnews

មតិយោបល់

Trending

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.