បើសិនជីវិតប្តីប្រពន្ធលោកអ្នកកំពុងមានបញ្ហាជាមួយនឹងសាច់ថ្លៃ​ សូមពិចារណាចំនុចទាំងនេះអាចនឹងជួយអ្នកបាន
Connect with us

គួរដឹង

បើសិនជីវិតប្តីប្រពន្ធលោកអ្នកកំពុងមានបញ្ហាជាមួយនឹងសាច់ថ្លៃ​ សូមពិចារណាចំនុចទាំងនេះអាចនឹងជួយអ្នកបាន

តើអ្នកណាអាចទៅផ្គាប់ចិត្ដមនុស្សគ្រប់គ្នាបាន ជាពិសេសសម្រាប់មនុស្សដែលចង់ឱ្យតែគេផ្គាប់ចិត្ដខ្លួន។ បើធ្លាប់តែល្អរហូតមក ដល់ពេលណាមួយអាក្រក់ម្ដងក៏តាំងរំលើកបើកកកាយទាស់ទែងមិនពេញចិត្ដ។ បញ្ហាបែបនេះមិនសូវជាកើតមានឡើងសម្រាប់មនុស្សកន្តៀតពីគ្នាទេ ឃើញកើតមានច្រើនសម្រាប់តែបងប្អូនឯង ជាពិសេសជាមួយសាច់ថ្លៃ។ ឯអ្នកដែលពិបាកជាងគេ គឺអ្នកនៅកណ្ដាលដែលត្រូវរែកខាងប្រពន្ធ ឬប្ដីផង និងសាច់ខ្លួនឯងផង។

តែ​អ្វីគ្រប់យ៉ាងវានឹងមិនតែងតែអាក្រក់រហូតនោះទេ បើគ្រប់គ្នាសុទ្ធតែមានការតាំងចិត្ដក្នុងការដោះស្រាយ ហើយខាងក្រោមនេះជាចំណុចដែលអ្នកអាចយកទៅវិចារណាបាន

១. ត្រូវគិតថាសេចក្ដីសុខ ឬភាពមានបានរបស់សាច់ញាតិក៏ដូចជាសេចក្ដីសុខរបស់ខ្លួនឯងដែរ

មិនថាត្រឹមតែជាបងថ្លៃប្អូនថ្លៃ ឬសាច់បង្កើតទេ យើងគឺជាបងប្អូននឹងគ្នាហើយ។ យើងបានរួមបញ្ចូលគ្រួសារជាមួយគ្នា យើងព្រោះទទួលយកគ្នាជាឈាមជ័រតែមួយ ដូចនេះហើយយើងត្រូវចេះផ្សារសេចក្ដីសុខទុក្ខជាមួយគ្នា។ ត្រូវគិតថា សេចក្ដីសុខ ឬទុក្ខត្រូវតែមានចំណែក និង ការទទួលខុសត្រូវ។ បងប្អូនដែលមិនចេះស្រលាញ់គ្នាបានត្រឹមតែឱ្យអ្នកជិតខាងគែមើលងាយតែប៉ុនណោះ។ហើយអ្នកជិតខាងខ្លះប្រើសលើប្រើសក្រោម ឆ្វេងក៏ត្រូវ ស្ដាំក៏ត្រូវ ជួបប្អូនបញ្ឆេះប្អូន ជួបបងបញ្ឆេះបង។

ហ៊ើយ!! អត់យល់​!! តោះឈប់ខ្វល់ជាមួយពាក្យផ្អែមមេស្កររបស់អ្នកជិតខាងទៀតអី ព្រោះវានាំឱ្យតែគ្រួសារយើងកើតជម្ងឺមហារីក ទឹកនោមផ្អែមទេ….

២. ចេះក្រែងចិត្ដ និងផ្ដល់តម្លៃដល់សាច់ថ្លៃ

ទាំងខាងប្ដី និងខាងប្រពន្ធ ត្រូវចេះគិតក្រែងចិត្ដខាងសាច់ថ្លៃរបស់ខ្លួនឯង កុំអាងថាប្អូនអញបង្កើត​ ឬបងអញបង្កើត អញចង់បានអីក៏បាន មិនចាំបាច់សុំ ឬនិយាយជាមួយសាច់ថ្លៃទេ។ អ្នកត្រូវចាំថា ការធ្វើបែបនេះវាបានបង្ហាញអំពីការមើលងាយ មិនឱ្យតម្លៃ និងភាពលាក់បាំងទៅខាងសាច់ថ្ងៃហើយ។ ជាការល្អបំផុត បើអ្នកចង់ធ្វើការពឹងពាក់អ្វីមួយពីបងប្អូនអ្នក​ គួរតែនិយាយផ្ទាល់ជាមួយសាច់ថ្លៃដោយផ្ទាល់ជាមុនសិន ដើម្បីបង្ហាញពីការគោរព។ ហើយខ្ញុំជឿថា មនុស្សយើងនឹងចិត្ដទន់នៅពេលដែលសាច់ថ្លៃរបស់ខ្លួនចេះយល់ផ្ដល់តម្លៃដល់ខ្លួន។

៣. ចេះអធ្យាស្រ័យ និងចេះលះបង់

ការចេះយោគយល់អធ្យាស្រ័យឱ្យគ្នានៅពេលដែលមានបញ្ហាខុសឆ្គងកើតឡើង វាជាចំណែកមួយក្នុងការទិញយកទឹកចិត្ដមនុស្សដែលជាសាច់ថ្លៃនឹងគ្នា។​​ បើយើងតែងតែមិនប្រកាន់ខឹង គេក៏នឹងក្រែងក្នុងការចាប់កំហុសដាក់ទោសមកវិញដែរ។ ជាពិសេសជាងនឹងទៅទៀត គឺការចេះលះបង់ឱ្យគ្នា ព្រោះថាបើបានទៅនរណាក៏វានៅតែជាសាច់ញាតិរបស់យើង បើលើកនេះគេបានដោយឃើញពីការសាទរ និងការលះបង់បេះពីមាត់ពីករបស់យើង នោះលើកក្រោយគេនឹងនឹកគិតផ្ដល់ឱ្យយើងម្ដង។

ការដោះស្រាយបញ្ហាជាមួយនឹងការមិនពេញចិត្ដ ឬអ្វីផ្សេងទៀតជាមួយសាច់ថ្លៃវាមិនមែនជារឿងធំទេ បើសិនជាអ្នកបើកចិត្ដឱ្យទូលាយ យកចិត្ដគេដាក់ក្នុងចិត្ដខ្លួនឯង ផ្តល់ជូននូវសន្ដានចិត្ដដែលស្មោះត្រង់ មិនមើលឃើញតែប្រយោជន៍ខ្លួន និងត្រូវចាំថា បើថ្ងៃនេះគឺពឹងយើង​ យើងអាចនឹងពឹងវិញនៅថ្ងៃស្អែក៕

ប្រភពៈ be-loves.com

មតិយោបល់

ពីនេះពីនោះ5 hours ago

គួរឲ្យខ្មាសណាស់ ! ខ្មែរមួយចំនួនតូចប្រជែងគ្នាតម្លើងថ្លៃម៉ាស់ តែជនជាតិចិនម្នាក់បែរឈរចែកម៉ាស់ឲ្យប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរតាមផ្លូវ…

ថ្មីៗ5 hours ago

កុំបារម្ហរឿងអស់ប្រាក់ ក្រសួងសុខាភិបាលនឹងពិនិត្យ និងព្យាបាល​អ្នកឆ្លង​វីរុសកូរ៉ូណាដោយ​មិនគិតថ្លៃ​ឡើយ

ថ្មីៗ5 hours ago

ទីបំផុតជប៉ុនដឹកពលរដ្ឋខ្លួនជាង២០០នាក់ពីទីក្រុង Wuhan មកដល់ទីក្រុងតូក្យូ!

ថ្មីៗ6 hours ago

បារាំងគ្រោងបញ្ជូន​យន្តហោះ​ទៅ​ជម្លៀស​ប្រជាជន​ចេញ​ពីវូហាន

បែបផែនជីវិត6 hours ago

“បើយើងគិតថាគ្រប់យ៉ាងមិនអាចធ្វើទៅរួចទេ នោះសូមកុំរំខានអ្នកដែលកំពុងប្រឹងធ្វើគ្រប់យ៉ាងឱ្យអាចទៅរួចឱ្យសោះ”

Trending

Copyright © 2019 ANARCHAK