ជឿអត់? ចែភាចូលផ្ទះបាយម្ដង ចេញចម្រៀងបានមួយបទ រាំកក្រើកផ្ទះ! (មានវីដេអូ)
Connect with us

ថ្មីៗ

ជឿអត់? ចែភាចូលផ្ទះបាយម្ដង ចេញចម្រៀងបានមួយបទ រាំកក្រើកផ្ទះ! (មានវីដេអូ)

តោះៗ! អ្នកណាគេខ្លះដែលបានទន្ទឹងរង់ចាំរាំក្បាច់និងទស្សនា full version បទញ៉ាំញ៉ាំរបស់កញ្ញា ពេជ្រ សោភាជាមួយនឹងប្អូនប្រុស ឆេង ប្រសិទ្ធ អតីតបេក្ខជនកម្មវិធីប្រកួតចម្រៀងកុមារ សំរាប់ផលិតផលដុំស៊ុបខ្នររសជាតិសាច់ជ្រូកនោះ? ឥឡូវនេះMV នេះបានចេញជាផ្លូវការហើយ ដែលប្រិយមិត្តអាចទស្សនាបាននៅខាងក្រោម និងលើទំព័រ Facebook Knorr ផងដែរ!

    

ក្នុងMV របស់បទ ញ៉ាំញ៉ាំ ដែលច្រៀងដោយកំពូលតារាចម្រៀងពោរពេញដោយភាពច្នៃប្រឌិតនិងពូកែកំប្លែងក្រមិចក្រមើម កញ្ញា ពេជ្រ សោភានេះក៏មានជាវត្ដមានរបស់ប្អូនប្រុស ឆេង ប្រសិទ្ធដែលបានបញ្ចេញក្បាច់រាំរូួមគ្នាយ៉ាង cute គួរឲស្រលាញ់ទាំងពីរនាក់ ទៅតាមចង្វាក់ភ្លេងដ៏ពិរោះនិងគួរឲចង់រាំតាម។ 

ក្រៅពីក្បាច់រាំដ៏សប្បាយរីករាយ បទ ញ៉ាំញ៉ាំ នេះរ៉ាយរ៉ាប់ពីមុខម្ហូបឆ្ងាញ់ៗដូចជាសម្លរស្ងោរល្ពៅ ស្ងោរត្រលាច ស្ងោរម្រះ ស្ងោរស្ពៃជាច្រើនមុខ ព្រមទាំងបរិយាកាសរីករាយជុំគ្នាដ៏កក់ក្ដៅនិងមានសុភមង្គលបែបគ្រួសាររាល់ពេលទទួលទានអាហារដែលចំអិនជាមួយនឹងដុំស៊ុបខ្នររសជាតិសាច់ជ្រូក ហើយដែលគ្រាន់តែស្ដាប់ហើយកូរពោះ​ឃ្លានចង់ញ៉ាំៗដែរតែម្ដង។

កញ្ញាពេជ្រ សោភាគឺជាតារាតំណាងផលិតផលគ្រឿងផ្សំខ្នរដែលជាប្រ៊េនអន្តរជាតិ ល្បីល្បាញទូទាំងពិភពលោក ហើយដែលក៏ជាគ្រឿងផ្សំដ៏ចាំបាច់មួយសម្រាប់ស្រ្ដីមេផ្ទះគ្រប់រូប ជួយឲគ្រប់មុខម្ហូបកាន់តែឈ្ងុយឆ្ងាញ់មានជាតិនេះ ក៏បានចូូលរួមថតស្ពតពាណិជ្ជកម្មថ្មីរបស់ខ្នរជាមួយប្អូនប្រុស ឆេង ប្រសិទ្ធ និង ចាន់ កញ្ញាអតីតបេក្ខជន Top 4 នៅក្នុងកម្មវីធីប្រកួតធ្វើម្ហូបដ៏ល្បីល្បាញមួយផងដែរដែលនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ។

កុំភ្លេចចូលរូមរាំលេងយតាមចង្វាក់ #ញ៉ាំញ៉ាំ នេះឲបានគ្រប់គ្នា!

ទស្សនា Full version នៅខាងក្រោមនេះនឹងរង់ចាំទស្សនាស្ពតពាណិជ្ជកម្មដែលនឹងចាក់បញ្ចាំងតាមទូរទស្សន៍ទូទាំងប្រទេសក្នុងពេលឆាប់ៗនេះផងដែរ!

មតិយោបល់

Trending

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.