សាមកុក៖ ភាពក្លាហានរបស់ ចាវជីងឡុង បង្ហាញពីគំរូវីរភាពដល់មេដឹកនាំជាច្រើនគួររៀនសូត្រតាម!
Connect with us

បែបផែនជីវិត

សាមកុក៖ ភាពក្លាហានរបស់ ចាវជីងឡុង បង្ហាញពីគំរូវីរភាពដល់មេដឹកនាំជាច្រើនគួររៀនសូត្រតាម!

មេទ័ពចាវជីងឡុង គេមកពីឆាងសា ដើម្បីចូលរួមជាមួយនឹង លាវបុី ក្នុងការរំដោះនគរចេញពីភាពវឹកវ និងសង្គមរ៉ាំរ៉ៃដ៏យូរអង្វែង។ ជីងឡុង​ មានចិត្តក្លាហាន ស្មោះត្រង់ និងមានគតិបណ្ឌិតក្នុងការដឹកនាំ ត្រិះរិះពិចារណាយ៉ាងល្អិតល្អន់បំផុត។ ក៏ប៉ុន្តែគេពុំសូវលើក​យក​មកនិយាយប៉ុន្មានទេ ដោយសារតែគេមិនមែនជាតួអង្គឯកនៃសាច់រឿងមួយនេះ។

ទោះបីគេមិនសូវលើកមកនិយាយយ៉ាងណា គ៏យើងនៅតែលើកយកគាត់មកសិក្សារៀនសូត្របានយ៉ាងច្រើន ព្រោះវីរភាព ការស្មោះត្រង់​របស់គាត បូករួមទាំងប្រាជ្ញទៀត បានបង្ហាញថាក្នុងនាមជាមេដឹកនាំគួរតែចេះគិតគូរឱ្យបានច្រើន មានចិត្តស្មោះត្រង់បម្រើដល់​រាស្ត្រពិតប្រាកដ មិនត្រូវមានចិត្តលោភលន់មាសប្រាក់ និងកាមតណ្ហាជាដើមក្តី។

នៅក្នុងមួយជីវិតរបស់គាត់ គេបានធ្វើការងារបម្រើដល់មហានដល់ថ្ងៃស្លាប់ ស្មោះត្រង់នឹងម្ចាស់ឥតងាករេ និងជាមេទ័ពគំរូម្នាក់ដែលពូកែ​ទាំងច្បាំង និងដឹកនាំទ័ព។ ពិសេសជាងនេះ គាត់ជាមេទ័ពដែលចេះយល់ការរាក់ជ្រៅបំផុត បើតាមសាច់រឿងបានបង្ហាញខ្លះៗ។

ចំពោះការងារនៅក្នុងបច្ចុប្បន្នវិញ មនុស្សដែលមានចិត្តស្មោះត្រង់ ១០០% គឺមានតិច ភាគច្រើនច្រណែនប៉ែងជើងដាក់គ្នា ហែកហួរគ្នាឯងមើលតែជាតិសាសន៍ដទៃ។ ម្យ៉ាងវិញទៀត ចូលចិត្តសម្រេចចិត្តបែបអាត្មានិយម គំនិតអញល្អជាងគេ ត្រឹមត្រូវជាងគេណាស់។ យើងត្រូវចេះបែងចែងរវាងភាពចាំបាច់បំផុតជាងគេ ហើយទៅធ្វើវាមុនដើម្បីកុំឱ្យខូចការដូចស្តេចក្បាលរឹងបានធ្វើរហូតនាំទុក្ខដល់ខ្លួន និងកងទ័ព។

យើងក៏មានប្រវត្តិសាស្ត្រផ្ទាល់ខ្លួនគួររៀនសូត្រដែរ ជាក់ស្តែងគឺប្រវត្តិសាស្ត្រ​ខ្មែរយើង។ ដូច្នេះសង្ឃឹមថាកូនខ្មែរគិតគូរ និងខំស្រាវ​ជ្រាវ​ប្រវត្តិសាស្ត្រ​ខ្លួនឡើងវិញ ដើម្បីទុកជាបទពិសោធ មេរៀន បើល្អយើងយកប្រើ បើមិនល្អទេកុំយកប្រើអី ជៀសវាងនាំទុក្ខដល់ខ្លួន និង​អ្នកដទៃជាច្រើនទៀត ដូចដែលមេដឹកនាំអាក្រក់ប្រើប្រាស់ក្នុងអតីតកាល៕ (thebackways)

មតិយោបល់

គួរដឹង2 weeks ago

គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ

ថ្មីៗ4 weeks ago

អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​

ថ្មីៗ3 weeks ago

ល្អណាស់ ! ខណៈប្រជាជនខ្មែរជាច្រើនត្រៀមទៅលេងឆ្នេររបស់ខ្លួនវិញ អភិបាលខេត្តថ្មីទើបឡើងនាំកម្លាំងចុះរៀបចំឆ្នេរភ្លែត

គួរដឹង3 weeks ago

កម្របានឃើញ! រូបភាពដ៏អស្ចារ្យទាំង ១៥  បានបង្ហាញពីអាថ៌កំបាំងមួយចំនួននៅក្នុងរាងកាយមនុស្ស

គួរដឹង5 days ago

បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ

Trending

Copyright © 2019 ANARCHAK