ស៊ូតុងប៉៖ ឱ្យតែយើងតស៊ូរស់ពឹងលើកម្លាំងខ្លួនឯង រឿងអីត្រូវខ្លាចគេមើលងាយ! សាកអានតិចទៅ....
Connect with us

បែបផែនជីវិត

ស៊ូតុងប៉៖ ឱ្យតែយើងតស៊ូរស់ពឹងលើកម្លាំងខ្លួនឯង រឿងអីត្រូវខ្លាចគេមើលងាយ! សាកអានតិចទៅ….

ជីវិត គឺជាជម្រើស។ ជម្រើស គឺជាអ្វីដែលយើងគិតថា ល្អបំផុតសម្រាប់តម្រូវការនៃជីវិតពិតរបស់យើង។ ម្លោះហើយ សូមកុំខ្លាចនឹងការប្រមាថមើលងាយ ឬការសើចចំអកពីអ្នកដទៃឱ្យសោះ អោយតែយើងមានសមត្ថតភាពអាចតស៊ូរស់ដោយពឹងលើកម្លាំងខ្លួនឯង។ តើស៊ូតុងប៉មានយុទ្ធសាស្ត្រអ្វីខ្លះ ទើបអាចឱ្យលោកក្លាយជាកំពូលវីរៈបុរសរបស់ប្រទេសចិនបាន? ខាងក្រោមនេះជាយុទ្ធសាស្ត្រ និងក្បួនជីវិតខ្លះៗរបស់ស៊ូតុងប៉ ដែលលោកបានប្រើក្នុងការរួមចំណែកកសាងប្រទេសចិនឱ្យប្រសើរឡើង៖

ទី១, ត្រង់៖ នៅក្នុងដំណើរជីវិត បើយើងត្រង់ គឺយើងជាអ្នកឈ្នះ បើគេមិនត្រង់ គឺគេជាអ្នកបរាជ័យ។ ភាពស្មោះត្រង់អាចឱ្យយើងទទួលបានសេចក្តីលំបាកម្តងហើយម្តងទៀត តែវានឹងផ្តល់ភាពប្រសើរឡើងឱ្យជីវិត បន្ទាប់ពីយើងទទួលបានសេចក្តីទុកចិត្តកាន់តែខ្លាំងពីមនុស្សជុំវិញខ្លួន។

ទី២, ជឿ៖ ធ្វើជាអ្នកដឹកនាំ គឺចាំបាច់ត្រូវតែជឿជាក់លើប្រជារាស្ត្រ ជឿជាក់លើកងទ័ព និងមេទ័ព។ ព្រោះអ្នកត្រូវចាំថា បើមិនជឿជាក់លើមេទ័ព កងទ័ពនឹងខ្សោយ បើមិនជឿជាក់លើមេទ័ព កងទ័ពនឹងបាក់ទឹកចិត្ត។ ម្លោះហើយ ការផ្តល់ជំនឿ ឬការបំពាក់ជំនឿទៅកាន់មនុស្សជុំវិញខ្លួន គឺជាការផ្តល់ថាមពល ឬកម្លាំង ដែលមានតម្លៃថ្លៃជាងអាវុធដែលលោកអ្នកបានផ្តល់ទៅឱ្យពួកគេទៅទៀត។

ទី៣, សមស្រប៖ យោងទៅតាមសភាពការណ៍ ពេលវេលា ភូមិសាស្ត្រ ហើយនឹងមនុស្ស។ អ្នកប្រហែលជាពុះកញ្ជ្រោលខ្លាំងជាមួយនឹងសមត្ថតភាពដ៏អស្ចារ្យរបស់អ្នក ជាមួយនឹងកម្លាំងដ៏លើសលប់របស់អ្នក និងជាមួយនឹងអាវុធយុទ្ធភ័នដ៏ទំនើបៗរបស់អ្នក។ ប៉ុន្តែបើអ្នកភ្លេចគិតថា កាលៈទេស ពេលវេលា ភូមិសាស្ត្រ និងមនុស្ស មានភាពអស្ចារ្យលើសលប់អាចកំទិចនូវអ្វីដែលអ្នកកំពុងមានទាំងនោះបាន នោះអ្នកច្បាស់ជាចាញ់ដោយសារការធ្វេសប្រហែសណាមួយជាក់ជាមិនខាន។

ទី៤, ដឹង៖ ដឹងមេឃដឹងដី ដឹងគេដឹងខ្លួនឯង។ ពោលមានន័យថា បើអ្នកស្គាល់ដៃគូប្រជែងច្បាស់ ស្គាល់ខ្លួនឯងច្បាស់ ច្បាំង១០០ដងឈ្នះទាំង១០០ដង។ ប៉ុន្តែបើស្គាល់គេ មិនស្គាល់ខ្លួនឯងច្បាស់ សង្ឃឹមឈ្នះ៥០ ចាញ់៥០ ហើយបើស្គាល់ខ្លួនឯងច្បាស់ មិនស្គាល់គេ គឺសង្ឃឹមឈ្នះ៥០ និងចាញ់៥០ដូចគ្នា។ ដឹងមេឃមានន័យថា ដឹងពីធាតុអាកាសនៃធម្មជាតិវាប្រែប្រួល និងមានដំណើរការយ៉ាងមិច ដឹងដីបានន័យថា យល់ពីភូមិសាស្ត្រ និងដឹងពីរបៀបរបបរស់នៅក្នុងតំបន់ឱ្យបានច្បាស់។

ទី៥, ជំហ៖ ប្រើកងទ័ពចម្លែក វិធីចម្លែក មនុស្សចម្លែក ក្បួនចម្លែក សភាពការចម្លែក។ ពោលមានន័យថា ធ្វើសឹកត្រូវចេះប្រើល្បិច។

កំណាព្យចុងក្រោយនៃជីវិត៖ តាំងចិត្តអោយមានសេចក្តីក្លាហាន សម្រេចកិច្ចការតាមស្ថានភាព និងតាមលទ្ធភាព។ រស់នៅមិនទាមទាជីវិតអមតៈ ស្លាប់ទៅមិនទាមការចងចាំ។ នៅលើមេឃពោពេញដោយដួងតារា ពេលរស់​​​​​​​​​​​​​​​​​​​​​​​​សូមអោយជាមនុស្សយល់ដឹង ពេលស្លាប់ សូមអោយស្លាប់ដោយមានន័យ៕

ប្រភព៖ dr-cambiz

មតិយោបល់

អន្តរជាតិ3 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ4 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត4 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK