លោកអ្នកអាចនឹងមិនដឹង នេះគឺជាការពិតទាំង ១០ យ៉ាង​ ដែលនិយាយពីលំហរអាកាស
Connect with us

គួរដឹង

លោកអ្នកអាចនឹងមិនដឹង នេះគឺជាការពិតទាំង ១០ យ៉ាង​ ដែលនិយាយពីលំហរអាកាស

នៅពេលដែលបច្ចេកវិទ្យាកាន់តែទំនើបនិងជឿនលឿន ការប្រមូលយកពត៌មានទាក់ទងនឹងលំហក៏កាន់តែទូលំទូលាយ។ ជាមួយគ្នានេះដែរ រឿងរ៉ាវរបស់ភពផ្សេងដែលថ្មីៗនិងគួរអោយចាប់អារម្មណ៍ក៏មានចំនួនកាន់តែច្រើនឡើង ទើបថ្ងៃនេះយើងលើកយកការពិតទាក់ទងនឹងលំហចំនួន ១០ មកចែកជូនអ្នកអានដើម្បីបន្ថែមជាចំណេះដឹង។

១.ទឹកកកនៅលើភពភ្លុយតូមានលក្ខណៈរឹងជាងដែក

យើងគិតថាភពផែនដីនេះមានអាកាសធាតុត្រជាក់ប៉ុណ្ណេះគឺហៅថាត្រជាក់ហើយ ប៉ុន្តែក្នុងចំណោមភពនានាក្នុងប្រព័ន្ធព្រះអាទិត្យ ភពភ្លុយតូមានសីតុណ្ហភាពដល់ទៅ -២៣៤,៤ អង្សារ ទើបទឹកកកនៅទីនោះមានសភាពរឹងជាងដែកនៅលើផែនដីទៅទៀត។

២.ពន្លឺព្រះច័ន្ទ

នៅក្នុងបេសកកម្មអាប៉ូឡូ អវកាសយានិកបានរាយការណ៍ថា បានឃើញពន្លឺស្រទន់ចាំងចេញពីព្រះច័ន្ទ ប៉ុន្តែបរិយាកាសនៅលើព្រះច័ន្ទគឺមិនដូចគ្នានឹងបរិយាកាសលើផែនដីនោះទេ។

យោងទៅតាមអ្នកវិទ្យាសាស្ត្រ ការពិតពន្លឺដែលចេញពីព្រះច័ន្ទគឺប្រហែលជាកំទេចលោហៈធាតុផ្សេងៗដែលអណ្តែតលើផ្ទៃព្រះច័ន្ទ ពោលគឺព្រះច័ន្ទពុំបានបញ្ចេញពន្លឺដោយខ្លួនឯងនោះទេ។

៣.ព្រះអាទិត្យក៏ចេះរួមតូចដែរ

នៅរៀងរាល់ពេលដែលមានបន្ទុះខ្យល់ខ្លាំងនៅលើផ្ទៃព្រះអាទិត្យ វានឹងរួមតូចជាងមុនប្រហែល២លានគីឡូក្រាម ហាក់បីដូចជាមនុស្សដែលសម្រកទម្ងន់យ៉ាងគំហុកហើយបាត់បង់សាច់ដុំយ៉ាងដូច្នេះដែរ។

ប៉ុន្តែមិនថាព្រះអាទិត្យរួមតូចប៉ុន្មានដងក៏នៅតែអាចរះចិញ្ចាចចិញ្ចែង ផ្តល់រស្មីដល់ភពផែនដីបានដដែល។

៤.នៅក្នុងលំហ ដែកអាចតភ្ជាប់គ្នាដោយស្វ័យប្រវត្តិ

ជាធម្មតាដែកចាំបាច់ត្រូវការស្វានរឺប្រើប្រាស់ឧបករណ៍នានាដើម្បីតភ្ជាប់គ្នា។ ប៉ុន្តែនៅក្នុងលំហអាកាស ដែកអាចភ្ជាប់គ្នាដោយខ្លួនឯង (ខាំជាប់គ្នាដោយស្វ័យប្រវត្តិ)។

បាតុភូតនេះធ្វើអោយអង្គការណាសា ចាំបាច់ត្រូវបង្កើតស្រោមដើម្បីស្រោបពីលើដែកកុំអោយវាឆក់ភ្ជាប់គ្នា ជៀសវាងពេលឡើងទៅដល់លំហ យានអវកាសទាំងឡាយអាចប្រឈមនឹងការស្អិតជាប់គ្នា។

៥.ផែនដីអាចមានព្រះច័ន្ទទី២

នៅឆ្នាំ១៩៨៦ អ្នកវិទ្យាសាស្រ្តម្នាក់ឈ្មោះថា Duncan Waldron បានរកឃើញវត្ថុចម្លែកម្យ៉ាងវិលជុំវិញព្រះអាទិត្យក្នុងអំឡុងពេលសូរ្យគ្រាស។ ក្រោយមក វត្ថុនោះត្រូវបានគេរកឃើញថាបានវិលជុំវិញផែនដី និងត្រូវបានគេប៉ាន់ស្មានថាជាព្រះច័ន្ទទី២។

ប៉ុន្តែក្រោយមកទៀត គេប្រទះឃើញវត្ថុដូចគ្នាចំនួន៣ទៀត និងត្រូវបានសន្និដ្ឋានថាវាគ្រាន់តែជាអាចម៍ផ្កាយ។

៦.ព្រះអាទិត្យមានអាយុកាលជាង៣០០០០ឆ្នាំមកហើយ

ព្រះអាទិត្យមានអាយុកាលជាង៣០០០០ឆ្នាំមកហើយបើគិតតាំងពីពេលដែលថាមពលបានកកើតនៅក្នុងស្នូលរបស់វានាំអោយមានពន្លឺ។ ពន្លឺទាំងនោះបានជ្រៀតចូលទៅគ្រប់ផ្នែកទាំងអស់នៃព្រះអាទិត្យ បណ្តាលអោយមានការជះរស្មីទៅគ្រប់បរិវេណដែលនៅជុំវិញវា។ ម្យ៉ាងទៀត ពន្លឺធ្វើដំណើរពីព្រះអាទិត្យមកភពផែនដីគឺប្រើរយៈពេលត្រឹមតែ ៨ នាទីប៉ុណ្ណោះ។

៧.ព្រះច័ន្ទផ្លាស់ទីឆ្ងាយពីផែនដីចំនួន ៣,៨ សង់ទីម៉ែត្រ

ព្រះច័ន្ទដែលយើងឃើញសព្វថ្ងៃមិនស្ថិតនៅទីតាំងដែលវាធ្លាប់នៅពីមុនទេ ព្រោះថាជារៀងរាល់ឆ្នាំព្រះច័ន្ទនឹងរសាត់ឆ្ងាយពីផែនដី៣,៨សង់ទីម៉ែត្រ។

មូលហេតុដែលព្រះច័ន្ទរសាត់បែបនេះគឺព្រោះតែផែនដីវិលលឿនជាងព្រះច័ន្ទ។ ល្បឿនបែបនេះក៏បង្កើតអោយមានបាតុភូតម្យ៉ាងដូចជារលកដែលច្រានព្រះច័ន្ទចេញ ព្រមទាំងធ្វើអោយផែនដីពន្យឺតរង្វិលជុំខ្លួនឯងរយៈពេល ០,០០២ វិនាទីជារៀងរាល់ ១០០ ឆ្នាំម្តងផងដែរ។ 

ទោះជាយ៉ាងណាក៏ដោយ ព្រះច័ន្ទនឹងពុំទៅណាឆ្ងាយពីផែនដីឡើយ ព្រោះតែគម្លាតគឺត្រឹមតែ ៣,៨សង់ទីម៉ែត្រក្នុង១ឆ្នាំ ហេតុដូចនេះទោះជារាប់លានឆ្នាំទៅមុខទៀត ក៏ពុំមានផលប៉ះពាល់អ្វីមកលើផែនដីដែរ។

៨.សារធាតុរាវប្តូររូបរាងនៅក្នុងលំហ

តាមលក្ខណៈវិទ្យាសាស្រ្ត ទឹកប្រែប្រួលរូបរាងទៅតាមវត្ថុដែលផ្ទុកវា។ ប៉ុន្តែនៅក្នុងលំហអាកាសនិងស្ថិតក្រោមលក្ខខណ្ឌដែលគ្មានទំនាញផែនដី ទឹកនឹងប្តូររូបរាងទៅជារាងស្វ៊ែរភ្លាមៗក្រោយហូរចេញពីវត្ថុដែលផ្ទុកវារឺហូរចេញពីក្នុងខ្លួនមនុស្សជាដើម។

៩.ភពសៅរ៍មានទម្ងន់ស្រាលនិងអាចអណ្តែតឡើងបាន

អ្នកបានដឹងហើយថាភពខ្លះមានធាតុផ្សំឡើងអំពីឧស្ម័ន។ ប៉ុន្តែភពសៅរ៍វិញគឺស្រាលរហូតដល់អាចអណ្តែតលើទឹកបាននិងមានកម្រាស់ត្រឹមតែ ០.៦៨៧ក្រាមក្នុងមួយសង់ទីម៉ែត្រគីប គឺតូចជាងកម្រាស់ផ្ទៃទឹកដែលមានទម្ងន់ ០.៩៩៨ក្រាមក្នុងមួយសង់ទីម៉ែត្រគីបទៅទៀត។

១០.Quasar ឫពន្លឺអាថ៍កំបាំងដែលគេប្រទះឃើញនៅចុងសកលលោក

ពន្លឺចម្លែកដែលចាំងចែងនៅផ្នែកខាងចុងនៃសកលលោក ដំបូងឡើយអ្នកវិទ្យាសាស្រ្តពុំអាចកំណត់អត្តសញ្ញាណបានថាជាពន្លឺអ្វីនោះទេ។ ប៉ុន្តែក្រោយពីធ្វើការស្រាវជ្រាវ គេបានអះអាងថាវាជាពន្លឺចម្លែកដែលភ្លឺច្បាស់ដែលមានអាយុកាលជាង១០០លានឆ្នាំពន្លឺ និងអាចបញ្ចេញថាមពលច្រើនជាងគន្លងផ្កាយដល់ទៅ១០០០ដង។

ប្រភព៖ neakbrach

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK