ដឹងពីជីវិតពិតរបស់ តួអង្គ Iron Man ទើបដឹងថាមិនធម្មតាមែន
Connect with us

ពួកគេជានរណា

ដឹងពីជីវិតពិតរបស់ តួអង្គ Iron Man ទើបដឹងថាមិនធម្មតាមែន

មនុស្សជាច្រើន បានដឹងពីជីវិតហ៊ឺហារបស់លោក Robert Downey, Jr. ដែលជាតារាសម្តែងប្រកបដោយទេពកោសល្យខ្ពស់ ប៉ុន្តែគេមិនធ្លាប់ដែលដឹងពីជីវិតពិតរបស់គាត់ក្នុងពេលអតីតកាលនោះទេ។ បើសិនជាយើងទុកភាពហ៊ឺហារបស់លោកក្នុងពេលបច្ចុប្បន្នមួយអន្លើសិន ហើយងាកមកមើលភាពលំបាកលំបិនកាលពីមុនរបស់គាត់ យើងនឹងឃើញពីឈឺចាប់ជាច្រើន ដែលធ្វើឲ្យគាត់សឹងតែមិនចង់រស់នៅលើផែនដីនេះទៀតផង។

នៅវ័យកុមារ ដែលកាលនោះគាត់មានអាយុ៦ឆ្នាំ គាត់ត្រូវបានគេនាំឲ្យប្រើប្រាស់គ្រឿងញៀន ដែលធ្វើឲ្យគាត់ក្លាយជាអ្នកញៀនយ៉ាងខ្លាំងម្នាក់។ បន្ទាប់មក ក្នុងអាយុ១៩ឆ្នាំ លោកបានចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយ Sara Jessica ប៉ុន្តែមិត្តស្រីរបស់គាត់ក៏បានសុំបែកគ្នាដោយសារតែគាត់មិនបានឈប់ប្រើប្រាស់គ្រឿងញៀននោះទេ។

ជាមួយនឹងសារជាតិគ្រឿងញៀន លោកបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាច្រើន ដែលធ្វើឲ្យគាត់ត្រូវបានគេចាប់ដាក់ពន្ធនាគារ។ សូម្បីតែនៅក្នុងពន្ធនាគារនោះ គាត់ត្រូវរងទុក្ខទារុណយ៉ាងវេទនាដោយសារតែមានការវាយដំច្រំធាក់ពីអ្នកនៅក្នុងគុកដូចគ្នា។ ទុក្ខវេទនារបស់គាត់ក៏នៅទេមិនទាន់ចប់ដែរ នៅពេលដែលគាត់ត្រូវបានគេដោះលែងចេញពីគុក ដោយសារតែប្រពន្ធគាត់រត់ចោលគាត់ ហើយគាត់គ្មានផ្ទះសម្បែង ដែលនេះជាមូលហេតុបង្ខំឲ្យគាត់ត្រូវទៅស៊ីឈ្នួលកោសខ្ទះភីហ្សា ដែលប្រាក់ចំណូលត្រឹមតែ៨សេនក្នុងមួយម៉ោង។

ប៉ុន្តែជីវិតរបស់គាត់ត្រូវបានផ្លាស់ប្តូរទាំងស្រុង ដោយសារតែអំណាចនៃក្តីស្រលាញ់។ លោកបានលង់ស្រលាញ់នារីម្នាក់ ដែលនាងជាអ្នកដាក់ខសន្យាឲ្យគាត់ដកខ្លួនឲ្យឆ្ងាយពីគ្រឿងញៀនទើបនាងយល់ព្រមរៀបអាពាហ៍ពិពាហ៍ជាមួយគាត់។ ដើម្បីទទួលបាននារីម្នាក់នេះ គាត់បានស្ម័គ្រចិត្តធ្វើតាមសន្យា រហូតដល់ទទួលបានជោគជ័យដូចសព្វថ្ងៃ៕

ប្រភព៖ Localnews

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK