តោះ! សូមមកដឹងទាំងអស់គ្នា តើរណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី "ឆ្នាំកុរ" មានអ្វីខ្លះ?
Connect with us

គួរដឹង

តោះ! សូមមកដឹងទាំងអស់គ្នា តើរណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី “ឆ្នាំកុរ” មានអ្វីខ្លះ?

ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំកុរ កាន់តែខិតជិតមកដល់ បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏កំពុងតែរៀបចំសម្អាតគេហដ្ឋាន ដើម្បីទទួលទេវតាឆ្នាំថ្មី សិរីសួរស្តីលាភជ័យផងដែរ។

សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​កុរ ឯកស័ក ព.ស ២៥៦៣ មហាសករាជ ១៩៤១ ចុល្លសករាជ ១៣៦១ ​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ ១០​កើត ខែ​ចេត្រ​ ត្រូវ​នឹង​ ថ្ងៃ​ទី​១៤ ខែ​មេសា គ.ស ២០១៩ ម៉ោង​១៥:១២នាទី ។

ទេព​ធីតា​ដែល​នឹង​យាង​ចុះ​មក​គ្រប់គ្រង​រក្សា​ភព​ផែន​ដី និង​ប្រជានុរាស្ត្រ​ក្នុង​ឆ្នាំ​ថ្មី​នេះ គឺ​ព្រះ​នាង ធុង្សៈទេវី ជា​បុត្រី​ទី​១ នៃ​កបិល​មហាព្រហ្ម ទ្រង់​អម្ពរ​ពណ៌​ក្រហម លម្អ​នៅ​ព្រះ​កាណ៌​ដោយ​ផ្កា​ទទឹម អភរណៈ​បទុមរាគ ភក្សាហារ​ទ្រង់ ផ្លែ​ឧទ្ទុម្ពរ (ផ្លែ​ល្វា) ព្រះ​ហស្ត​ស្ដាំ​​ទ្រង់​កង​ចក្រ ព្រះ​ហស្ត​ឆ្វេង​ទ្រង់​ស័ង្ខ ទ្រង់​អង្គុយ​ពាក់​ឆៀង​លើ​ខ្នង​ស្ដេច​គ្រុឌ ជា​ពាហនៈ។

រណ្ដាប់​ទទួល​ទេវតា​​តាម​ទំនៀម​ពី​បុរាណ​រៀង​ត​មក ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ។ ត្រូវ​រៀបក្រាល​​សំពត់​ពណ៌​ស​ហើយ​រៀប​ចំ​នូវ​គ្រឿង​សក្ការ​បូជា​ទេវតា​មាន​ដូចជា៖

-បាយ​សី​៩​ថ្នាក់​ មួយ​គូ, ៧​ថ្នាក់​មួយ​គូ, ៥​ថ្នាក់​មួយ​គូ, ៣​ថ្នាក់​មួយ​គូ

-បាយសី​ប៉ាឆាម​មួយ​គូ

-ស្លា​ធម៌​មួយ​គូ

-ទឹក​អប់​មួយ​គូ

-ទៀន​៥​ធូប​៥ លាច​៥​ផ្កា​៥ដាក់​លើ​ជើង​ពាន​១​គូ

-ចេក​នួន​ចេក​ណាំវ៉ា​ដាក់​លើ​ជើង​ពាន​មួយ​គូ

-ផ្លែ​ឈើ​១១​មុខ រៀប​ដាក់​លើ​ជើង​ពាន​១១​គូ

-ដូង​ឡៅ​មួយ​គូ

-ទឹក​ស្អាត​ពីរ​កែវ

កាល​ណា​រៀប​ស្រេច​ហើយ នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក​ត្រូវ​ជួប​ជុំ​ក្រុម​គ្រួសារ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​នមស្សការ​ព្រះ​រតនៈ​ត្រ័យ​សមាទាន​សីល​ ហើយ​តាំង​ចិត្ត​ឱ្យ​បាន​ស្អាត​បរិសុទ្ធ​ជ្រះ​ស្រឡះ​នូវ​មន្ទិល​ទាំង​ពួង​តម្កល់​ចិត្ត រំពឹង​គិត​ទៅ​លើ​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ​ជា​ទី​ពឹង​ទី​រឭក លុះ​ចប់​ពិធី​ទទួល​ទេវតា៕ 

ប្រភព៖ loadnewsdaily.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK