អ្នកវិទ្យាសាស្ត្រមួយក្រុមបានអះអាងថា ផឹកស្រា ១ដបក្នុងមួយសប្តាហ៍ ស្មើនឹងការជក់បារី ១០ដើម ដែលអាចប្រឈមនឹងជំងឺមហារីកនៅថ្ងៃមុខ
Connect with us

សុខភាព & សម្រស់

អ្នកវិទ្យាសាស្ត្រមួយក្រុមបានអះអាងថា ផឹកស្រា ១ដបក្នុងមួយសប្តាហ៍ ស្មើនឹងការជក់បារី ១០ដើម ដែលអាចប្រឈមនឹងជំងឺមហារីកនៅថ្ងៃមុខ

ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ការទទួលទានស្រាក្រហម ឬស (white wine & red wine) មួយដបក្នុងមួយសប្តាហ៍ បង្កើនហានិភ័យនៃជំងឺមហារីក ហើយវាមានបរិមាណស្មើនឹងការជក់បារីរហូតដល់ ១០ ដើម។ នៅក្នុងការសិក្សាជំហានដំបូងមួយ ក្រុមស្រាវជ្រាវបានប្រៀបធៀបគ្រោះថ្នាក់នៃការជក់បារីទៅនឹងការផឹកស្រាច្រើន ហើយពួកគេបានរកឃើញថា បុរសផឹកស្រាក្រហម ១ដប/សប្តាហ៍ ស្មើនឹងការជក់បារី ៥ដើម ខណៈស្រ្តីដែលផឹកស្រាក្រហម ១ដប/សប្តាហ៍ ស្មើនឹងការជក់បារីរហូតដល់ ១០ដើម ពោលគឺស្ត្រីរងហានិភ័យខ្ពស់ជាងបុរស។

ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ & មន្ទីរពេទ្យ Southampton (UHSFT) សាកលវិទ្យាល័យ Bangor និងសាកលវិទ្យាល័យ Southampton បានរួមដៃគ្នាក្នុងការសិក្សាមួយនេះ។ ហើយបើយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត BioMedCentral Public Health វេជ្ជបណ្ឌិតអ្នកស្រី Theresa Hydes និងក្រុមរបស់គាត់ បានប៉ាន់ប្រមាណថា បុរស ១០នាក់ ក្នុងចំនោម ១,០០០នាក់ ខណៈស្ត្រីមានរហូតដល់ ១៤នាក់ ក្នុងចំណម ១,០០០នាក់ នឹងមានជំងឺហានិភ័យជំងឺមហារីកនៅពេលណាមួយក្នុងជីវិតរបស់ពួកគេ ពីការផឹកស្រាក្រហម ១ដប/សប្តាហ៍។

ភាគច្រើននៃបុរសដែលចូលចិត្តផឹកស្រាត្រូវបានគេរកឃើញថា នឹងប្រឈមមុខនឹងមហារីកក្រពះពោះវៀន ខណៈដែលស្រ្តីមានហានិភ័យខ្ពស់បំផុតពីមហារីកសុដន់។ ភាគរយគ្រោះថ្នាក់មានកាន់តែខ្ពស់ប្រសិនបើពួកគេផឹកស្រា (wine) លើសពី ៣ដប ឬ ១០កែវធំ រៀងរាល់សប្តាហ៍ ពោលគឺស្ត្រី ៣៦នាក់ និងបុរស ១៩នាក់ ក្នុងចំណោម ១០០០នាក់ នឹងមានហានិភ័យពីជំងឺមហារីណាមួយនៅពេលខាងមុខ៕

ប្រភព៖ khmernote.com

មតិយោបល់

Trending

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.